Tag: Watzke
Football News
មេ Dortmundថា PSG ប្រកួតប្រជែងអត់ស្មើភាពនឹងក្លឹបដទៃទេ
លោក Hans-Joachim Watzke នាយកប្រតិបត្តិក្លឹប Borussia Dortmund បាននិយាយនៅក្នុងថ្ងៃនេះថា PSG ប្រកួតប្រជែងអត់ស្មើភាពនឹងក្លឹបដទៃទេ។ លោក Watzke បាននិយាយថា៖” វាជាការពិត PSG មានប្រភពចំណូល ប្រភពសេដ្ឋកិច្ចច្រើនជាង ៨៥% នៃក្លឹបនៅអឺរ៉ុប។ អញ្ចឹងវាបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់ថានេះជាការប្រកួតប្រជែងមិនស្មើគ្នាសម្រាប់ក្លឹបដទៃឡើយ។ និយាយទៅរឿងអញ្ចឹងវាកើតឡើងយូរហើយ ហើយខ្ញុំនិយាយនេះមិនមែនមានន័យការខ្ញុំច្រណែនក្លឹបហ្នឹងអីទេ “។ លោកបានបន្តថា៖” និយាយត្រង់ទៅ ខ្ញុំមិនចូលចិត្តទេ ដែលខ្ញុំត្រូវទៅលត់ជង្គង់ក្រាបបង្គំគាល់ស្ដេចកាតារម្ដង ក្នុងរយៈពេល ៤ព្រឹក “។ គួរបញ្ជាក់ផងដែរ PSG ដែលជាក្លឹបមានម្ចាស់ជាមហាសេដ្ឋីពាន់លានដុល្លារប្រចាំប្រទេសកាតា ដែលមានលទ្ធភាពធ្វើការនាំចូលកីឡាករមានទេពកោសល្យជាច្រើនសម្រាប់រដូវកាលថ្មីនេះដូចជា Messi, Ramos ,Wijnaldum និងកីឡាករមួយចំនួនទៀត ដែលធ្វើឲ្យក្លឹបនេះត្រូវបង្កើនចំណាយលើប្រាក់ខែទាំងអស់សម្រាប់កីឡាករ និងបុគ្គលិករហូតទៅដល់ជាង ៣៥០លានដុល្លារឯណោះប្រចាំរដូវកាលថ្មីនេះ៕
12 Aug 2021
190 views