Tag: Wembley
Football News
ត្រឹម ១សប្ដាហ៍ប៉ះគ្នា ២ដង Klopp ថាត្រៀមរួចរាល់ហើយរងចាំ Man City
ក្លឹប Liverpool និង Manchester City នឹងត្រូវប៉ះគ្នាដល់ទៅ២ដងត្រឹមរយៈពេល៦ថ្ងៃ បន្ទាប់ពីពួកគេចាប់គូជួបគ្នានៅពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន FA Cup។ ក្រុមលោក Pep Guardiola បានឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្រោយយកឈ្នះ Southampton លិទ្ធផល ៤ ទល់នឹង ១ ខណៈ Liverpool ឈ្នះ Nottingham Forest ក្នុងលិទ្ធផល ១ ទល់នឹង ០។ ជុំបន្ទាប់ ក្រុមទាំងពីរនឹងត្រូវប៉ះគ្នានៅថ្ងៃទី ១៦ ខែ មេសា ដែលលេងនៅក្នុងកីឡដ្ឋាន Wembley។ Liverpool និង Man City ក៏ជាគូប្រជែងគ្នាសម្រាប់ពាន Premier League រដូវកាលនេះដែរ។ ក្នុងនោះតាមកាលវិភាគពួកគេត្រូវប៉ះគ្នានៅថ្ងៃទី ១០ ខែ មេសា នៅក្នុងកីឡដ្ឋាន Etihad។ នេះមានន័យថា ត្រឹមរយៈពេល៦ថ្ងៃក្រុមខ្លាំងទាំងពីរត្រូវលេងជាមួយគ្នាដល់ទៅ២ដង។ មុនប៉ះគ្នាលោក Jurgen Klopp បាននិយាយថា
22 Mar 2022
45 views
Football News
UEFA នឹងបើកកិច្ចប្រជុំបន្ទាន់ សម្រេចប្ដូរទីតាំងប្រកួត Champions League វគ្គផ្ដាច់ព្រ័ត្រចេញពីប្រទេសរុស្ស៊ី
UEFA បានធ្វើការចេញប្រកាសនៅក្នុងថ្ងៃនេះ ដោយបានសម្រេចនឹងបើកកិច្ចប្រជុំបន្ទាន់នៅថ្ងៃសុក្រ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ស្អែក ក្នុងការសម្រេចប្ដូរទីតាំងប្រកួត UEFA Champions League វគ្គផ្ដាច់ព្រ័ត្រដែលគ្រោងនឹងធ្វើឡើងនៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២២ខាងមុខ ដែលគ្រោងនឹងធ្វើនៅទីក្រុង Saint Petersburg ប្រទេសរុស្ស៊ី។ ទាក់ទងនឹងការសម្រេចប្ដូរទីតាំងប្រកួត Champions League ចេញពីប្រទេសរុស្ស៊ី UEFA ត្រូវបានមហាជន ក៏ដូចជាអង្គភាពពីបណ្ដាប្រទេសតូចធំនានា ដាក់សម្ពាធឲ្យប្ដូរកន្លែងប្រកួតនេះចេញតាំងពីស្ថានភាពតឹងតែងរវាងប្រទេសរុស្ស៊ី នឹងប្រទេសអ៊ុយក្រែនចាប់ផ្ដើមមានការតានតឹងខ្លាំងកាលពីពេលថ្មីៗនេះមកម្ល៉េះ យ៉ាងណាខាង UEFA ក៏បានឆ្លើយតបវិញកាលពីថ្ងៃអង្គារកន្លងនេះថា មិនមានគម្រោងប្ដូរ ដោយតាមដានមើលស្ថានភាពសិន។ លើសពីនេះ UEFA ក៏បានរងសម្ពាធមួយរឿងទៀតដែរ ទាក់ទងនឹងមហាជនបានដាក់សម្ពាធឲ្យ UEFA ផ្ដាច់កុងត្រាជាមួយក្រុមហ៊ុនឥន្ធនៈដ៏ធំមួយរបស់រុស្ស៊ីគឺ Gazprom ដែលជាម្ចាស់ឧបត្ថម្ភក្នុងការរៀបចំកម្មវិធី ប្រកួតផ្ដាច់ព្រ័ត្រ UCL ក៏ដូចជា UEFA Nations League ផងដែរ។ យ៉ាងណាក្រោយ រុស្ស៊ីបានបើកប្រតិបត្តិការពិសេសវាយចូលទៅកាន់ប្រទេសអ៊ុយក្រែននៅក្នុងថ្ងៃនេះ UEFA ក៏បានសម្រេចចិត្តកោះហៅគណៈកម្មាធិការប្រតិបត្តិរបស់ខ្លួនដើម្បីប្រជុំបន្ទាន់ ដើម្បីសម្រេចចិត្តក្នុងរឿងអស់ទាំងនេះក្នុងថ្ងៃស្អែកនេះ។ បើយោងតាម Daily Mail ទីលានប្រកួតវគ្គផ្ដាច់ព្រ័ត្ររបស់
25 Feb 2022
74 views
Football News
លោក Mancini ព្រមានទៅកូនក្រុមរបស់ខ្លួនថា កុំប្រហែសជាមួយខ្សែប្រយុទ្ធអង់គ្លេសរូបនេះឱ្យសោះ
លោក Roberto Mancini បានព្រមានទៅកាន់កូនក្រុមនៅក្នុងជម្រើសជាតិ អ៊ីតាលី ឱ្យប្រយ័ត្នជាមួយជើងក្រឡុក Raheem Sterling ក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រទល់នឹងក្រុម អង់គ្លេស នៃព្រឹត្តិការណ៍ European Championship ២០២០ នៅថ្ងៃអាទិត្យនេះ។ ក្រុមតោកំណាចទាំង ៣ បានឡើងមកដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងរយៈពេល ៥៥ ឆ្នាំចុងក្រោយ, ហើយពួកគេនឹងត្រូវជួបជាមួយក្រុម អ៊ីតាលី ដែលមិនទាន់ស្គាល់ការបរាជ័យសោះសម្រាប់ការប្រកួត ៣៣ លើកកន្លងមក។ ប៉ុន្តែសម្រាប់ អង់គ្លេស វិញក៏មិនណយដែរ តួយ៉ាងនាការប្រកួតនៅក្នុងពាន Euro ២០២០ នេះ ពួកគេទើបតែរបូតគ្រាប់បាល់ ១ គ្រាប់ប៉ុណ្ណោះ ហើយពួកគេបានទម្លាក់ក្រុម អាល្លឺម៉ង់ អ៊ុយក្រែន និង ដាណឺម៉ាក ក្នុងកីឡដ្ឋាន Wembley នេះផងដែរ។ លោក Mancini បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ អង់គ្លេសគឺជាក្រុមដ៏ល្អមួយ ព្រោះថាពួកគេមានកីឡាករល្អៗច្រើន សូម្បីនៅលើកៅអីបម្រុង ប៉ុន្តែប្រសិនបើយើងក្រឡេកមកមើលពេលនេះ វាមានន័យថា យើងក៏ជាក្រុមមួយដ៏ល្អផងដែរ។ Sterling គឺជាកីឡាករបាល់ទាត់ម្នាក់ដែលមានភាពរីកចម្រើនច្រើន ហើយគាត់មានភាពរហ័សរហួន
11 Jul 2021
148 views
Football News
លោក Southgate ដាច់ចិត្តសុំអ្នកគាំទ្ររបស់ខ្លួនកុំធ្វើរឿងមួយនេះ ទៅលើក្រុម អ៊ីតាលី ឱ្យសោះ
មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ Euro ២០២០ នៅថ្ងៃអាទិត្យ លោក Gareth Southgate បានសុំអង្វរអ្នកគាំទ្ររបស់ខ្លួនមិនឱ្យរំខានក្រុមជម្រើសជាតិ អ៊ីតាលី នៅពេលគោរពភ្លេងជាតិ។ ជាការពិតណាស់ អ្នកគាំទ្ររបស់ អង់គ្លេស ធ្លាប់បានបង្កជាការរំខានដល់ក្រុម អាល្លឺម៉ង់ និង ដាណឺម៉ាក កំលុងពេលដែលក្រុមតោកំណាចទាំង ៣ បានទម្លាក់ពួកគេចេញពីពាន Euro ២០២០ នៅកីឡដ្ឋាន Wembley។ នៅថ្ងៃ អាទិត្យ នេះអ្នកគាំទ្រចំនួន ៦ ម៉ឺននាក់ នឹងត្រូវអនុញ្ញាតឱ្យចូលទស្សនា, ហើយលោក Southgate បានស្នើសុំអ្នកគាំទ្ររបស់ក្រុម អង់គ្លេស ទាំងអស់ត្រូវតែបង្ហាញការគោរព និង ជៀសវៀងបង្កការរំខានដល់ក្រុមរបស់លោក Roberto Mancini ពេលគោរពភ្លេងជាតិ។ មុនការប្រកួតមកដល់លោក Southgate បានមានប្រសាសន៍យ៉ាងដូច្នេះថា ៖ វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះអ្នកគាំទ្ររបស់យើង ដែលតែងតែបង្ហាញការគោរពដល់ដៃគូប្រកួតប្រជែង។ យើងដឹងថា នៅពេលដែលពួកយើងលេងនៅក្រៅដីវិញ អ្នកគាំទ្ររបស់ពួកគេក៏មិនពេញចិត្តនឹងចម្រៀងរបស់យើងដែរ។ ខ្ញុំគិតថា វាគ្មានបានជួយអ្វីដល់ក្រុមឡើយ។ យើងអាចធ្វើការបំបាក់ស្មារតីដៃគូប្រកួត កំលុងពេលប្រកួត, ប៉ុន្តែវាគឺមានភាពខុសប្លែកគ្នាជាមួយចម្រៀងជាតិ៕
11 Jul 2021
190 views
Football News
គ្រូទាយច្បាស់! Jose Mourinho រើសក្រុមណា រវាងអង់គ្លេស និងអ៊ីតាលី?
លោក Jose Mourinho ទាយពិតជាច្បាស់មែនក្នុងការប្រកួតពានរង្វាន់ Euro 2020 នេះ តាំងពីវគ្គ៨ក្រុមចុងក្រោយមកម្ល៉េះ ហើយយប់មិញនេះទៀតសោតក៏លោកច្បាស់ដែរ។ មុនការប្រកួតរវាងអង់គ្លេស និងដាណឺម៉ាក លោក Jose បានបង្ហាញចំណាប់អារម្មណ៍ខុសគេថាអង់គ្លេសត្បិតតែឃើញល្អៗមែន ប៉ុន្តែប៉ះដាណឺម៉ាកដែលយកបេះដូងមកលេង គឺមិនងាយឈ្នះទេ។ ហើយជាក់ស្ដែង គឺពិតជាមិនងាយមែន បើសិនមិនមានបាល់ពិន័យ១១ម៉ែត្រទេ នោះអង់គ្លេសទំនងជានឹងត្រូវទាត់កាត់សេចក្ដីយកអ្នកឈ្នះដោយបាល់ប៉េណាល់ទីទៅហើយ។ ចំពោះបាល់ប៉េណាល់ទីនោះ ក៏លោកមើលឃើញថាមិនសមឱ្យដែរ តែរឿងអង់គ្លេសឈ្នះលោកយល់ស្រប ព្រោះអង់គ្លេសលេងបានល្អជាងមែន ប៉ុន្ដែគួរឈ្នះដោយវិធីផ្សេងមិនមែនប៉េណាល់ទីបែបនេះទេ។ សម្រាប់វគ្គផ្ដាច់ព្រ័ត្រវិញ លោក Jose ក៏បានជ្រើសរើសអង់គ្លេសទៀត។ លោកបាននិយាយថាអង់គ្លេសមានប្រៀបជាងអ៊ីតាលីត្រង់លេងនៅទឹកដី Wembley របស់ខ្លួន។ នេះជាឱកាសរបស់អង់គ្លេស ដែលបញ្ចប់កំណត់ត្រាមិនឈ្នះពានសោះ៥៥ឆ្នាំមកនេះហើយ។ ប្រសិនបើអង់គ្លេស មិនអាចចាប់ឱកាសនេះបានទេ បណ្ដោយឱ្យអ៊ីតាលីលើកពានវិញ នោះវានឹងក្លាយជាការខកចិត្តទ្វេរដងហើយសម្រាប់អ្នកគាំទ្រអង់គ្លេស។ អ្នកចាត់ការថ្មីរបស់ក្លឹប Roma បានបន្ដទៀតថាទំនួបអង់គ្លេសនិងអ៊ីតាលីនេះ គឺជាជំនួបល្អមើលបំផុតហើយ លោកកំពុងរង់ចាំទស្សនាផងដែរ ព្រោះអ៊ីតាលីមានទម្រង់លេងល្អ មិនទាន់បរាជ័យ៣៣ឆ្នាំប្រកួតមកហើយ៕
08 Jul 2021
222 views
Football News
លោក Enrique នឹងធ្វើជាអ្នកគាំទ្របស់រអ៊ីតាលីវគ្គផ្ដាច់ព្រ័ត្រ បើសិនក្រុមលោកចាញ់យប់នេះ
លោក Luis Enrique គ្រូបង្វឹកក្រុមជម្រើសជាតិអេស្ប៉ាញ បាននិយាយថាលោកនឹងគាំទ្រក្រុមអ៊ីតាលីនៅវគ្គផ្ដាច់ព្រ័ត្រ ប្រសិនបើអ៊ីតាលីយកលើក្រុមខ្លួនបាន។ អេស្ប៉ាញ នឹងប៉ះអ៊ីតាលីក្នុងកីឡដ្ឋាន Wembley របស់អង់គ្លសនៅយប់នេះ សម្រាប់ការប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Euro 2020 ។ ក្រុមទាំងពីរនេះល្អដូចគ្នា ដែលពិបាកក្នុងការជ្រើសរើសថាក្រុមណាខ្លាំងជាងក្រុមណាណាស់។ ខណៈដែលការប្រកួតកន្លងមករបស់ពួកគេក៏ធ្វើបានល្អណាស់ដែរ។ ស្របពេលមុនការប្រកួតនេះ គ្រូបង្វឹកក្រុមទាំងពីរសុទ្ធតែគោរពគ្នា ដោយមិនបោះសម្ដីខ្លាំងៗនោះទេ។ លោក Luis Enrique គ្រូបង្វឹកក្រុមអេស្ប៉ាញបាននិយាយថាអ៊ីតាលីមិនខុសពីអេស្ប៉ាញទេ ទាំងទម្រង់លេងនិងការតាំងចិត្ត។ លោកគោរពដល់កំណត់ត្រាមិនចាញ់៣២ប្រកួតរបស់អ៊ីតាលី តែក៏ចង់ឈ្នះនៅយប់នេះដើម្បីឡើងដល់វគ្គផ្ដាច់ព្រ័ត្រដូចគ្នា។ មួយវិញទៀត បើសិនយប់នេះអេស្ប៉ាញចាញ់ ដោយអស់ចិត្ត នោះនៅវគ្គផ្ដាច់ព្រ័ត្រ Euro 2020 លោក Enrique នឹងក្លាយជាអ្នកគាំទ្រក្រុមអ៊ីតាលីហើយ៕
06 Jul 2021
152 views
Football News
កីឡាករអេស្ប៉ាញម្នាក់ សន្យានឹងកោរត្រងោល ប្រសិនបើអេស្ប៉ាញឈ្នះ Euro
ខ្សែបម្រើរបស់ Barcelona កីឡាករ Pedri បាននិយាយថា គេនឹងកោរត្រងោល ប្រសិនបើអេស្ប៉ាញឈានទៅវគ្គបន្តនិងឈ្នះពាន Euro ២០២០។ Pedri វ័យ១៨ឆ្នាំតែងតែលេងជាជម្រើសរបស់លោក Luis Enrique រហូតបានជួយក្រុមឈានដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងត្រួវប្រឈមមុខជាមួយអ៊ីតាលីនៅយប់នេះ។ ក្នុងជំនួបនេះ Pedri បានសន្យាថា ប្រសិនបើអេស្ប៉ាញអាចឡើងដល់ផ្ដាច់ព្រ័ត្រនឹងឈ្នះពានគេនឹងកោរសក់។ “ខ្ញុំមានភាពនឿយហត់តិចតួច។ ប៉ុន្តែអាយុទើប១៨ឆ្នាំខ្ញុំនៅមានកម្លាំងបន្តទៀត។ ក្រុមទាំងអស់សុទ្ធតែល្អ។ គ្រប់ក្រុមសុទ្ធតែអាចទម្លាក់គ្នាបាន ហើយប្រកួតយប់នេះនឹងល្អមើល។ ខ្ញុំសង្ឃឹមថា ខ្ញុំនឹងរីករាយនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ ប្រសិនបើពួកយើងឈ្នះពាន Euro ខ្ញុំនឹងកោរត្រងោល”។ សម្ដី Pedri។ ជំនួបរវាងអេស្ប៉ាញ និងអ៊ីតាលីនឹងលេងនៅរាត្រីនេះម៉ោង២:០០នាទីរំលេងអាធ្រាត្រ ក្នុងកីឡដ្ឋាន Wembley ប្រទេសអង់គ្លេស៕
06 Jul 2021
156 views
Football News
Joachim Low សន្យាថា ពេលប៉ះអង់គ្លេសនឹងមិនធ្វើឲ្យភ្លាត់ដូចយប់មិញ
លោក Joachom Low គ្រូរបស់អាល្លឺម៉ង់និងកីឡាកររបស់ខ្លួនផ្សេងទៀតមានក្ដីរំភើបជាខ្លាំង បន្ទាប់ពីដឹងដំណឹងត្រូវជួបអង់គ្លេសនៅកីឡដ្ឋាន Wembley ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ អាល្លឺម៉ង់បានឡើងទៅវគ្គបន្ត បន្ទាប់ពីលេងស្មើគ្នា ២-២ ជាមួយហុងគ្រីកាលពីយប់មិញ។ អរគុណដល់គ្រាប់បាល់របស់ Leon Goretzka នាទី៨៤ ដែលជួយស្រោចស្រង់ឲ្យអាល្លឺម៉ង់តាមស្មើ។ ជំនួបនេះមតិភាគច្រើនគិតថា អាល្លឺម៉ង់នឹងមានគ្រាប់ទាត់ចូលច្រើនលើហុងគ្រី ប៉ុន្តែគ្រប់យ៉ាងផ្ទុយពីការគិត។ សម្រាប់ជំនួបទល់នឹងអង់គ្លេសនៅពេលខាងមុនលោក Joachom Low សន្យាថា នឹងមិនលេងឲ្យដូចយប់មិញទេ។ “វាគឺជាចំណុចខ្ពស់មួយក្នុងការលេងជាមួយអង់គ្លេសនៅកីឡដ្ឋាន Wembley។ ពួកយើងនឹងរៀបចំឲ្យបានល្អ ហើយនឹងលេងខុសពីថ្ងៃនេះជាមួយហុងគ្រី។ ខ្ញុំអាចសន្យាឲ្យបាន”។ សម្ដីលោក Low៕
27 Jun 2021
122 views
Football News
Rashford ថាអង់គ្លេស គ្មានអ្វីត្រូវខ្លាចរអា អាល្លឺម៉ង់ទេ ទោះមានប្រវត្តិមិនល្អក៏ដោយ
ខ្សែប្រយុទ្ធ Marcus Rashford បានអះអាងថាអង់គ្លេស មិនមានអ្វីត្រូវភ័យខ្លាចចំពោះក្រុមអាល្លឺម៉ង់ ឬក្រុមដទៃទៀតនោះទេសម្រាប់ការប្រកួតពានរង្វាន់ Euro 2020 នេះ។ ក្រុមអង់គ្លេស នឹងត្រូវប៉ះជាមួយក្រុមអាល្លឺម៉ង់ នៅចុងសប្ដាហ៍នេះនៅកីឡដ្ឋាន Wembley សម្រាប់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ Euro 2020 ។ អាល្លឺម៉ង់ធ្វើមិនបានល្អប៉ុន្មាននោះទេនៅប៉ុន្មានប្រកួតកន្លងមក តាំងពីនៅ World Cup 2018 ម្ល៉េះ។ ខណៈដែលអង់គ្លេសវិញ ក្រោមការដឹកនាំរបស់លោក Southgate ឃើញថាទម្រង់លេងគ្រាន់បើ និងកាល World Cup 2018 បានឡើងដល់វគ្គ៤ក្រុមចុងក្រោយថែមទៀត។ ខណៈដែលប៉ះអាល្លឺម៉ង់នៅ Euro 2020 នេះ ខ្សែប្រយុទ្ធ Rashford បាននិយាយថា៖ “យើងចង់បង្កើតប្រវត្តិសាស្ត្រមួយ។ គោលដៅធំរបស់យើងគឺឈ្នះការប្រកួត។ ប្រសិនបើយើងធ្វើបាន យើងនឹងអាចកំណត់ត្រាហើយ។ មានតែក្រុមដ៏អស្ចារ្យមួយប៉ុណ្ណោះដែលគ្រប់គ្នាចង់ចាំ។ គ្មានអ្វីត្រូវភ័យខ្លាចអតីតកាលនោះទេ។ អ្នកមិនអាចថយក្រោយ និងផ្លាស់ប្ដូរវាឡើយ អ្វីដែលយើងអាចផ្លាស់ប្ដូរបានគឺការប្រកួតខាងមុខ”។ អង់គ្លេស ធ្លាប់មានការឈឺចាប់ច្រើនមកហើយក្រោមថ្វីជើងរបស់អាល្លឺម៉ង់នេះក្នុងការប្រកួតធំៗ។ ជាក់ស្ដែងកាល World Cup 1990 អង់គ្លេសបានធ្លាក់នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដោយចាញ់ប៉េណាល់ទីអាល្លឺម៉ង់៕
25 Jun 2021
206 views
Football News
Modric គិតថាការប៉ះអង់គ្លេសថ្ងៃបើកឆាក Euro ប្រៀបបានជាវគ្គផ្តាច់ព្រ័ត្រ
Luka Modric បានបញ្ជាក់ប្រាប់អោយដឹងថាការប្រកួតជាមួយក្រុមម្ចាស់ផ្ទះអង់គ្លេសនៅទឹកដី Wembley នាថ្ងៃបើកឆាកដំបូង សម្រាប់ព្រឹត្តការណ៏ Euro ២០២០ គឺប្រៀបដូចជាការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រនៃការប្រកួតបាល់ទាត់ដ៏ធំនៅទ្វីបអឺរ៉ុបមួយនេះដូច្នេះដែរ ។ ប្រធានក្រុមជម្រើសជាតិក្រូអាតវ័យ ៣៥ ឆ្នាំរូបនេះបើទោះបីជាបានផ្តួលអង់គ្លេសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនិងដឹកនាំប្រទេសរបស់ខ្លួនឡើងទៅវគ្គផ្តាច់ព្រ័ត្រនៃព្រឹត្តិការណ៍ World Cup ឆ្នាំ ២០១៨ បានបង្ហើបប្រាប់ការពិតថារូបលោកមិនចង់ឃើញក្រុមរហស្សនាមក្រឡាអុកជួបប្រកួតបើកឆាកទល់គ្រុប D ជាមួយក្រុមតោកំណាចរបស់លោក Gareth Southgate នោះទេ។ ក៏ព្រោះចាប់តាំងពីពេលនោះមកអង់គ្លេសបានចិញ្ចឹមចិត្តរង់ចាំសឹកក្រោយបរាជ័យក្នុងព្រឹត្តិការណ៍ World Cup ២០១៨ ខណៈដែលពួកគេបានយកឈ្នះក្រូអាត ២-១ នៅឯកីឡដ្ឋាន Wembley ក្នុងព្រឹត្តការណ៏ពានរង្វាន់ Nations League ។ទោះយ៉ាងណាម្ចាស់ពានបាល់មាសនិងជាខ្សែបម្រើក្រុមអធិរាជស Real Madrid រូបនេះដឹងច្បាស់ថាការប្រកួតនៅថ្ងៃអាទិត្យទី១៣នេះគឺជាព្រឹត្តការណ៏មិនអាចមើលស្រាលបាននោះទេ៕
08 Jun 2021
189 views
La Liga News
Ronaldinho ចង់ឃើញ Coutinho លេងនៅក្លឹប Barcelona
អតីតខ្សែប្រយុទ្ធរបស់ក្លឹប Barcelona លោក Ronaldinho កំពុងសង្ឃឹមថា Philippe Coutinho កីឡាករហ្វីលីពីនរូបនេះ
14 Nov 2017
353 views
Football News
Vertonghen ថា ចង់ចាប់ដៃគូលេងជាមួយ Kane ជាជាងលេងជាមួយ Ronaldo
Kane កំពុងតែពេញទម្រង់លេងខ្លាំងមែនទែន នៅក្នុងរដូវកាលនេះ ដោយតែងតែស៊ុតបញ្ចូលទីរឿយៗ ប៉ុន្តែគួរឲ្យសោកស្តាយ នៅពេលនេះ រូបគេកំពុងមានបញ្ហារបួសសសៃពួរ។
02 Nov 2017
217 views
Premier League News
Coutinho របស់ហង្សក្រហមមានការសង្ស័យជាមួយ Huddersfield ក្នុងការរបួស
លោក Jurgen Klopp បាននិយាយថាវាមិនទាន់ច្បាស់នៅឡើយទេនាពេលបច្ចុប្បន្ននេះថាតើ Philippe Coutinho នឹងខកខានការប្រកួតរបស់ Liverpool ជាមួយ Huddersfield Town កាលពីថ្ងៃសៅរ៍ដោយសារតែការរងរបួស។ Coutinho គឺជាការសង្ស័យមួយសម្រាប់ការជួបជាមួយក្រុម Anfield កាលពីចុងសប្តាហ៍ជាមួយនឹងការរងរបួសដែលធ្វើឱ្យមានការហ្វឹកហាត់នៅក្នុងសប្តាហ៍នេះ។ ខ្សែប្រយុទ្ធរូបនេះបានយកឈ្នះលើក្រុម Tottenham Hotspur កាលពីថ្ងៃអាទិត្យប៉ុន្តែអាចនឹងបាត់បង់ការប្រណាំងប្រជែងរបស់ខ្លួននៅពេលនេះបន្ទាប់ពីបាត់ការហ្វឹកហាត់កាលពីថ្ងៃព្រហស្បតិ៍។ នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រសប្តាហ៍មុនថាតើលេខ 10 នឹងត្រូវលុបចោលដោយរបៀបណាហើយលោក Klopp បាននិយាយថា “វាមិនទាន់ច្បាស់នៅឡើយទេនៅពេលនេះ។ កាលពីសប្តាហ៍មុនគាត់មានបញ្ហាមួយចំនួននៅមុនពេលការប្រកួត Tottenham ប៉ុន្តែក្នុងកំឡុងពេលមួយសប្តាហ៍គាត់បានដោះស្រាយដោយការព្យាបាលនិងវត្ថុទាំងអស់ដូច្នេះគាត់សមនឹងលេង។ នៅសប្តាហ៍នេះគាត់មានបញ្ហាបន្តិចបន្តួចជាមួយ Adductor វាមិនទាន់ច្បាស់នៅឡើយទេប្រសិនបើគាត់ចាកចេញពីថ្ងៃស្អែកយើងនឹងធ្វើការសម្រេចចិត្តនៅថ្ងៃនេះបន្ទាប់ពីការហ្វឹកហ្វឺន។ ក្រុមហង្សក្រហម Liverpool បានឈានចូលទៅលេងនៅលើទឹកដី Huddersfield នៅលើទឹកដីខ្លួនក្រោយពីចាញ់ 4-1 នៅឯកីឡដ្ឋាន Wembley កាលពីសប្តាហ៍មុន។ ប្រភពពី៖ espnfcasia.com
30 Oct 2017
874 views