Tag: Weston McKennie
Football News
Jorginho របស់ក្រុម Chelsea បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្រុម Juventus ហើយ
នាយករបស់ក្រុម Juventus គឺ លោក Federico Cherubini បានធ្វើដំណើរមកកាន់ទីក្រុង ឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីជជែកលើការផ្ទេររបស់ ខ្សែបម្រើ Jorginho ពីក្លិប Chelsea ខណៈដែល កីឡាករសញ្ជាតិអ៊ីតាលីរូបនេះក៏ចង់ចាកចេញពីទឹកដី Stamford Bridge ដែរ។ យោងតាមសារព័ត៌មាន Gazzetta dello Sport បានចុះផ្សាយថា Juventus បានដាក់គោលដៅធំយក Jorginho ដែលបានជួយក្រុមជម្រើសជាតិអ៊ីតាលីលើកពាន Euro 2020 នោះ មករួមក្រុមនៅរដូវក្ដៅខាងមុខស្របពេលដែល Jorginho ក៏បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនក្នុងការផ្លាស់ទៅទឹកដី ក្រុង Turin។ កុងត្រារបស់ Jorginho ជាមួយ Chelsea នៅសល់តែ១ឆ្នាំទៀតប៉ុណ្ណោះស្របពេល Juventus ត្រៀមដាក់លក់កីឡាករពីររូបគឺ Arthur Melo និង Weston McKennie ដើម្បីអាចទិញយកខ្សែបម្រើរូបនេះបាន៕
20 May 2022
16 views
Football News
Pogba រំពឹងថានឹងចាកចេញពី Man United ទៅ Juventus
ខ្សែបម្រើ Paul Pogba តារាឆ្នើមរបស់ក្រុម Manchester United អាចបន្តអាជីពរបស់គាត់នៅអ៊ីតាលីជាមួយអតីតក្រុមចាស់គឺ សេះបង្កង់ Juventus។ កីឡាករសញ្ជាតិបារាំងរូបនេះបានចូលរួមជាមួយក្លឹប Manchester United កាលពីឆ្នាំ 2016 នៅសល់តែ 8 ខែទៀតប៉ុណ្ណោះលើកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ជាមួយក្រុមបិសាចក្រហម។ អ្នកកាសែត Rudy Galetti បាននិយាយថាកីឡាករវ័យ 28 ឆ្នាំរូបនេះមិនមានចេតនាក្នុងការចុះហត្ថលេខាបន្តនោះទេហើយនឹងចាកចេញពីក្លឹបនៅរដូវក្តៅឆ្នាំ 2022 ខាងមុខក្នុងនាមជាកីឡាករឥតគិតថ្លៃ។ ការត្រលប់មក Juventus ក្លឹបដែលគាត់បានលេងនៅចន្លោះឆ្នាំ 2012 និង 2016 ក្នុងនាមជាកីឡាករ។ ក្លឹបក្នុងទីក្រុង Turin មួយនេះបានត្រៀមខ្លួនរួចជាស្រេចក្នុងការបង់ប្រាក់ឱ្យ Pogba ចំនួន 12,5 លានអឺរ៉ូក្នុងមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយក្រុមសេះបង្កង់ Juventus ត្រូវការលក់ Aaron Ramsey និងមួយរវាង Weston McKennie និង Adrien Rabiot ជាមុនសិន។ លើសពីនេះ បើតាមប្រភពដដែល ការចុះហត្ថលេខាជាមួយ Paris
31 Oct 2021
135 views
Football News
អុញនោះ! Juventus នឹងលក់កីឡាកររូបនេះចេញ ខណៈត្រូវបានក្លិបគីឡូធ្ងន់មួយចាប់អារម្មណ៍
ក្លិបសេះបង្កង់ Juventus ត្រូវគេរាយការណ៍ថាមានបំណងបើកលក់ខ្សែបម្រើ Weston McKennie នៅរដូវក្ដៅនេះ ខណៈរូបគេទទួលបានការចាប់អារម្មណ៍ពីម្ចាស់ជើងឯក Bundesliga ក្លិប Bayern Munich នៅក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ យោងតាមគេហទំព័រអ៊ីតាលី Calciomercatoweb.it បានឲ្យដឹងថាក្លិប Juventus នឹងព្រមលក់កីឡាករវ័យក្មេង Weston McKennie ប្រសិនបើក្លិប Bayern Munich អាចបំពេញតាមការស្នើសុំនៅក្នុងតម្លៃ ៣០លានអឺរ៉ូ (ឬប្រមាណ ៣៥លានដុល្លារអាមេរិក)។ ហើយដោយសារតែស្ថានភាពហិរញ្ញវត្ថដ៏លំបាករបស់ក្លិប Juventus ដូច្នេះនឹងអាចបង្ខំឲ្យពួកគេចែកផ្លូវជាមួយកីឡាករវ័យ២២ឆ្នាំរូបនេះ មុនពេលទីផ្សារដោះដូរកីឡាករដែលនឹងបិទបញ្ចប់នៅថ្ងៃទី៣១ ខែសីហាខាងមុខ។ គួររម្លឹកថា Weston McKennie បានផ្ទេរពីក្លិប Schalke នៅឯក្របខណ្ឌ Bundesliga មកចូលរួមជាមួយក្លិប Juventus នៅក្នុងឆ្នាំ២០២០ ហើយកីឡាករសញ្ជាតិអាមេរិករូបនេះ បង្ហាញខ្លួនបាន ៣១ប្រកួត និងរកបាន ៥គ្រាប់ សម្រាប់ក្លិប កាលពីរដូវកាលមុន៕
22 Aug 2021
158 views
Football News
ខ្សែបម្រើរបស់ Schalke កីឡាករ Weston McKennie សង្ឃឹមថានឹងមានឱកាសនៅសហរដ្ឋអាមេរិក
ខ្សែបម្រើវ័យក្មេង Weston McKennie របស់ក្លឹប Schalke មានបំណងធ្វើតាមមិត្តភក្តិជិតស្និទ្ធរបស់គាត់គឺ Christian Pulisic ដោយចូលទៅលេងក្នុងក្រុមជម្រើសជាតិអាមេរិក
08 Nov 2017
726 views