Tag: Willock
Football News
Fan កាំភ្លើងធំមិនអស់ចិត្តបាល់លោតចូលទី តែអាជ្ញាកណ្ដាលអត់ឲ្យក្នុងជំនួបជាមួយ Chelsea
អ្នកគាំទ្ររបស់ Arsenal បានបង្ហាញអារម្មណ៍មិនសប្បាយចិត្ត បន្ទាប់ពីគ្រាប់បាល់របស់ Joe Willock បានឆ្លងខ្សែចូលទីទៅហើយទល់នឹង Chelsea តែអាជ្ញាកណ្ដាលមិនឲ្យ។ Arsenal និង Chelsea បានណាត់គ្នាប្រកួតមិត្តភាព ដើម្បីជាផ្នែកមួយនៃការរៃអង្គាសប្រាក់ជួយដល់សប្បុរសធម៌សុខភាពផ្លូវចិត្តនៅអង់គ្លេស។ បញ្ចប់ការប្រកួតពេញម៉ោងក្រុមកាំភ្លើងធំបានចាញ់ ១-២ ទល់នឹងតោខៀវ។ យ៉ាងណាមិញ ប្រកួតនេះអ្នកគាំទ្រ Arsenal គិតឃើញថាលទ្ធផល ២-២ បានត្រឹមត្រូវ។ អំឡុងពេលលទ្ធផលកំពុងតែ ១-២ Willock របស់កាំភ្លើងធំបានទាត់មួយជើងនាទី៨១បុករបារទី រួចឆ្លងផុតខ្សែ ប៉ុន្តែអាជ្ញាកណ្ដាលមិនឲ្យបាល់នោះចូលឡើយ ដោយសារបាល់លឿនពេកមើលមិនទាន់។ ប្រកួតមិត្តភាពនេះមិនបានប្រើនប្រព័ន្ធជំនួយ VAR ឬ Goal Line ឡើយ ទើបធ្វើឲ្យគ្មានការពិនិត្យឡើងវិញ។ អ្នកគាំទ្រ Arsenal ជាច្រើនបានបង្ហាញអារម្មណ៍មិនរីករាយ ខ្លះថាឲ្យអាជ្ញាកណ្ដាលខ្សែបន្ទាត់គួរសុំទោស Arsenal។ ខ្លះទៀតថា ត្បិតប្រកួតមិត្តភាពមែន ប៉ុន្តែនៅតែមិនអស់ចិត្ត៕
02 Aug 2021
247 views