Tag: Wissam Ben Yedder
Football News
អតីតម្ចាស់ពាន Ballon d’Or ម្នាក់ថា បារាំងប្រយុទ្ធពេញសាច់ល្អណាស់ មានដល់៧នាក់
អតីតជម្រើសជាតិបារាំងនិងជាម្ចាស់ពាន Ballon d’Or ឆ្នាំ១៩៩១ លោក Jean-Pierre Papin បានលើកឡើងថា បារាំងឆ្នាំនេះមានអ្នកប្រយុទ្ធពេញជើងល្អណាស់ មានដល់៧នាកឯណោះ។ បារាំងត្រូវបានគេចាត់ទុកក្នុងចំណោមជាក្រុមមួយរំពឹងឈ្នះពាននៅ Euro ២០២០ នេះ។ ក្រុមរបស់លោក Didier Deschamps ពេលនេះត្រូវបានគេមើលឃើញមានប្រយុទ្ធល្អជាងច្រើន ជាពិសេសការកោះហៅ Karim Benzema មកវិញ។ Kylian Mbappe, Antoine Griezmann, Kingsley Coman, Olivier Giroud, Ousmane Dembele, Wissam Ben Yedder និង Karim Benzema សុទ្ធតែជាអ្នកប្រយុទ្ធរបស់បារាំង។ លោក Jean-Pierre Papin បាននិយាយថា តំបន់ខាងលើរបស់ក្រុមរហស្សនាមមាន់គកពេញដោយថាមពល។ Jean-Pierre Papin បានលើកឡើងថា បារាំងពេលនេះមានប្រយុទ្ធដល់ទៅ៧ គ្រប់គ្រាន់សម្រាប់បាញ់ហើយ។ ចំពោះការវិលត្រឡប់មកវិញរបស់ Benzema មកកាន់ជម្រើសជាតិវិញពិតជាស័ក្ដសមហើយ ក្រោយខកខានលេងអស់៦ឆ្នាំ៕
15 Jun 2021
251 views