Tag: Wolverhampton
Football News
Trincao ថា Ronaldo និង Messi មានចំណុចមួយនេះ ដែលពួកគេចូលចិត្តធ្វើដូចគ្នា
ខ្សែប្រយុទ្ធមានសំណាងរបស់ Wolverhampton កីឡាករ Francisco Trincao ដែលធ្លាប់ចាប់ដៃគូជាមួយ Cristiano Ronaldo និង Lionel Messi បានអះអាងថា គេទាំងពីរមានចំណុចមួយនេះដូចគ្នា។ ជាការពិតណាស់ បើគិតចាប់តាំងពីឆ្នាំ ២០០៨ មក Ronaldo និង Messi គឺបានឈ្នះពាន Ballon d’Or សរុបចូលគ្នាចំនួន ១២ពានហើយ ដោយមិនធ្លាប់មាន គូសត្រូវក្នុងប្រវត្តិបាល់ទាត់ណា ដែលធ្លាប់មានប្រវត្តិប្រកួតប្រជែងខ្លាំងបែបនេះឡើយ។ យ៉ាងណាមិញ ទោះបីជាបច្ចុប្បន្ននេះ ពួកគេទាំងពីរ មានវ័យរៀងជ្រេក្តី ក៏ប៉ុន្តែបើយើងក្រឡេកមើលទៅកំឡុងពេល ១៥ឆ្នាំមុននេះវិញ យើងដឹងហើយថា ពួកគេបានក្រឡុកពិភពបាល់ទាត់នេះ ខ្លាំងប៉ុណ្ណា។ Trincao បាននិយាយថា៖ “វាពិតជាអារម្មណ៍មួយដ៏ប្រសើរខ្លាំងណាស់ ដែលខ្ញុំបានឃើញគេទាំងពីរក្នុងពិភពបាល់ទាត់ ហើយខ្ញុំក៏កំពុងព្យាយាមសិក្សាតាមពួកគេដែរ។ ពួកគេជា កីឡាករដែលប្រឹងប្រែងខ្លាំងដូចគ្នា ហើយចំណុចនេះហើយ ដែលខ្ញុំព្យាយាមយកគំរូតាមពួកគេ។ ខ្ញុំគិតថា ចំណុចសំខាន់បំផុតដែលពួកគេមានដូចគ្នានោះគឺ ពួកគេមានឆន្ទៈចង់ឈ្នះដូចគ្នា ពួកគេចង់ឈ្នះគ្រប់ពេល ហើយចង់ឈ្នះគ្រប់អ្វីៗទាំងអស់”៕
14 Mar 2022
40 views
Premier League Highlights
Highlight បាល់ទាត់ Wolverhampton 0-0 Leicester City
Highlight បាល់ទាត់ Wolverhampton Vs Leicester City Premier League ក្របខ័ណ : Premier League ថ្ងៃទី : ១៥ កុម្ភះ ២០២០ លទ្ធផល : Wolverhampton 0-0 Leicester City
16 Feb 2020
323 views
Other Highlights
Highlight បាល់ទាត់ Manchester United 1-0 Wolverhampton
Highlight បាល់ទាត់ Manchester United Vs Wolverhampton Fa Cup ក្របខ័ណ : Fa Cup ថ្ងៃទី : ១៦ មករា ២០២០ លទ្ធផល : Manchester United 1-0 Wolverhampton
16 Jan 2020
252 views
Premier League Highlights
Highlight បាល់ទាត់ Arsenal 1-1 Wolverhampton
Highlight បាល់ទាត់ Premier League (Sat/11/02) Arsenal Vs Wolverhampton
03 Nov 2019
253 views
Other Highlights
Highlight បាល់ទាត់ Wolverhampton 2-1 ManUnited
Highlight បាល់ទាត់ FA Cup (Sat/03/16) Wolverhampton 2-1 ManUnited
18 Mar 2019
308 views
Premier League News
ក្រោយបាត់មុខ4 ឆ្នាំ ឥឡូវ Cardiff ក្លាយជាក្រុមទីពីរមកលេង Premier League វិញ
ពិតណាស់ ក្រុមដែលកក់កៅអីទៅ Premier League ដំបូងគឺ Wolverhampton បន្ទាប់មកគឺ Cardiff ដូច្នេះនៅមានកៅអីទំនេរមួយទៀត
08 May 2018
362 views
Football News
ខ្សែការពារ Guardiola ប្រឆាំងនិងមិនអាចទទួលយកលទល្ធផលក្នុងការប្រកួត Carabao Cup
Manchester City ប្រហែលជាបានទទួលជ័យជម្នះនៅល្ងាចថ្ងៃអង្គារប្រឆាំងនឹងក្រុម Wolverhampton ប៉ុន្តែកិច្ចសន្យានៃការប្រកួតនេះត្រូវបានលោក Pep Guardiola ផ្តោតគោលដៅទៅលើការប្រកួតបាល់តែប៉ុណ្នោះ។ គ្រាប់បាល់របស់ក្រុមហ៊ុន Miter គឺសម្រាប់ប្រើតែនៅក្នុង Carabao Cup ប៉ុណ្នោះ ហើយកីឡាករអេស្បាញមានអារម្មណ៍ថាវាមិនមែនជាការត្រឹមត្រូវ។ Guardiola បាននិយាយថា “វាពិតជាមិនអាចទទួលបាន។ បាល់នោះមិនអាចយកមកប្រើក្នុងការប្រកួតកម្រិតខ្ពស់បានទេ។ វាពិតស្រាលខ្លាំងណាស់។ វាមិនមែនជាបាល់ល្អនោះទេ។ វាពិតជាពិបាកក្នុងការទាត់ដើម្បីរកគ្រាប់បាល់។ ខ្ញុំនិយាយបែបនេះមិនមែនជាលេសយករួចខ្លួនទេ កីឡាករទាំងអស់របស់ខ្ញុំបាននិយាយថា នេះជាបាល់អ្វីនឹង? ខ្ញុំសុំទោស ប៉ុន្តែ League Cup មិនគួរយកបាល់ដែរអន់ មកលេងនឹងកម្មវិធីផ្លូវការបែបនេះទេ។ ” សូម្បីតែ Yaya Touré ក៏បាននិយាយថាគាត់មិនពេញចិត្តនឹងគ្រាប់បាល់របស់ក្រុមហ៊ុន Miter បន្ទាប់ពីការស៊ុតបញ្ចូលទីដោយជ័យជំនះត្រូវបានឈ្នះដោយ Manchester City 4-1 លើការស៊ុតបាល់ប៉េណាល់ទី។ ខ្សែបម្រើរូបនេះបាននិយាយ “ថ្ងៃនេះវាពិបាកណាស់ កីឡាករទាំងអស់សង្ឃឹមថានឹងប្រើគ្រាប់បាល់បានល្អ គ្រាប់បាល់នោះនាំខ្ញុំត្រលប់ទៅអាហ្វ្រិកវិញ គ្មាននរណាម្នាក់ចង់បានទេ វាអាក្រក់ណាស់។” ប្រភពព័ត៍មានពី marca.com
25 Oct 2017
472 views