Tag: Wolves
Football News
Carragher ថា City នឹងរបូតពិន្ទុពេលប៉ះ Wolves ឬ West Ham
លោក Jamie Carragher បាននិយាយថា ឱកាសឈ្នះពានសម្រាប់ Liverpool មិនទាន់ចប់នៅឡើយទេ ត្បិតខាតអស់ពីរពិន្ទុពេលប៉ះជាមួយ Spurs កាលពីថ្ងៃសៅរ៍កន្លងទៅ។ Manchester City ពេលនេះកំពុងគម្លាតលើ Liverpool ៣ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះ Newcastle ដល់ទៅ៥-០ កាលពីយប់មិញ។ យ៉ាងនេះក្ដី អតីតកីឡាកររបស់ Liverpool លោក Carragher ថា មិនទាន់អស់សង្ឃឹមនៅឡើយទេសម្រាប់ហង្សក្រហម។ Carragher ជឿជាក់ថែមទៀតថា ក្រុមលោក Pep Guardiola នឹងរបូតពិន្ទុវិញសម្រាប់ការប្រកួតដែលនៅសល់ទល់នឹង Wolves ឬ West Ham។ លោក Carragher និយាយថា៖ “វាមិនទាន់ចាញ់ទេ។ ខ្ញុំតែងតែគិតថា ក្រុមទាំងពីរនឹងរបូតពិន្ទុដូចគ្នា។ ខ្ញុំតែងតែមានអារម្មណ៍ថានេះជាការប្រកួតគ្រោះថ្នាក់សម្រាប់ Liverpool ជាមួយរបៀបដែលពួកគេលេង។ Son និង Kane លើប្រព័ន្ធវាយបក បានបង្ហាញច្បាស់នៅក្នុងការប្រកួត”។ អ្នកវិភាគកីឡាករខាងលើបានបន្តថា លោកមិនគិតថា Newcastle ជាបញ្ហាសម្រាប់ City
10 May 2022
18 views
Football News
Wolves ដាក់តម្លៃខ្លួន Neves ដល់១០០លានផោនស្របពេល Man United ចង់បាន
អ្នកចាត់ការក្លឹប Wolves លោក Bruno Lage បាននិយាយថា កីឡាកររបស់ខ្លួន Ruben Neves ពេលនេះមានតម្លៃខ្លួន១០០លានផោន ខណៈខ្សែបម្រើរូបនេះស្ថិតក្នុងក្រសែភ្នែកក្លឹបធំៗជាច្រើន។ កីឡាករសញ្ជាតិព័រទុយហ្គាល់ Neves មានការទាក់ទងចង់បានពីក្លឹបធំមួយចំនួនដូចជា Manchester United, Barcelona និង Liverpool។ Neves វ័យ២៥ឆ្នាំដែលកំពុងជាប់កុងត្រាជាមួយ Wolves ដល់ឆ្នាំ២០២៤ រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៣១ប្រកួតនៅរដូវកាលនេះ។ និយាយកាលពីពេលថ្មីៗកន្លងទៅ លោក Bruno Lage បញ្ជាក់ថា លោកមិនដឹងថាក្លឹប Man Utd ឬក្លឹបណាចង់បានទ អ្វីដែលលោកដឹងគឺ Wolves មានកីឡាករពិសេសម្នាក់។ អ្វីដែល Neves បានធ្វើក្នុងរដូវកាលនេះពិតជាល្អ និងជួយក្រុមឡើងដល់កម្រិតមួយទៀត។ កីឡាករដែលអាចលេងការពារនិងប្រយុទ្ធល្អបែប ក្រុមធំៗគួរតែចំណាយ១០០លានផោនទើបទិញបាន។ Wolves បានទិញ Ruben Neves ពីក្លឹប Porto កាលពីឆ្នាំ២០១៧ក្នុងតម្លៃខ្លួន១៥,៨លានផោន។ លេងក្នុង Premier League បាន១៧៩ប្រកួតរកបាន២១គ្រាប់។ និយាយពីជម្រើសជាតិព័រទុយហ្គាល់វិញ គេជាប់តាំងតែពីឈុតអាយុក្រោម១៦ឆ្នាំរហូតដល់ឈុតធំ៕
09 Apr 2022
32 views
Football News
អតីតអ្នកចាត់ការ Wolves ថាបើសួរ Ronaldo ខ្សែបម្រើណាអន់បំផុត គេនឹងឆ្លើយថា២រូបនេះ
លោក Dean Saunders អតីតអ្នកចាត់ការក្លឹប Wolves បាននិយាយទៅកាន់សារព័ត៌មាន talkSport នៅក្នុងថ្ងៃនេះពាក់ព័ន្ធនឹងលទ្ធផល ១ ទល់នឹង ១ រវាង Man Utd នឹង Burnley យប់មិញ។ លោកបានលើកឡើងថា៖” បើយើងសួរទៅ ខ្សែប្រយុទ្ធ Cristiano Ronaldo ថាតើនៅអាជីពបាល់ទាត់របស់គេកន្លងមក ខ្សែបម្រើណាអន់បំផុតដែលគេធ្លាប់លេងជាមួយគឺច្បាស់ជាឆ្លើយថា Fred និង Scott McTominay ជាមិនខាន “។ លោកក៏បានលើកផងដែរថា មនុស្សមួយចំនួននៅពេលលទ្ធផលមិនល្អ នាំគ្នាចង្អុលដាក់ Ronaldo ប៉ុន្តែចង់និយាយថា Ronaldo កំពុងលេងជាមួយកីឡាករអន់បំផុតមួយចំនួន ដែលមិនមានកម្រិតប្រហាក់ហែលនឹងគេទេ។ នៅក្នុងលទ្ធផល ១-១ រវាង Man Utd នឹង Burnley យប់មិញ អតីតអ្នកចាត់ការ Wolves រូបនេះក៏បានលើកឡើងផងដែរថា តាមពិតក្រុមបិសាចក្រហមនេះអាចនឹងទទួលបានលទ្ធផល ៣ ទល់នឹង ០ ឯណោះព្រោះគេធ្វើបានល្អខ្លាំង ដាក់សម្ពាធ
10 Feb 2022
55 views
Football News
Xavi លើកសរសើរ Adama Traore ក្នុងថ្ងៃបង្ហាញខ្លួនជាលើកដំបូង
ខ្សែប្រយុទ្ធមាឌធំ Adama Traore បានបង្ហាញខ្លួនជាលើកដំបូងហើយឱ្យក្រុម FC Barcelona ក្នុងការប្រកួតដែលពួកគេយកឈ្នះក្រុម Atletico Madrid ក្នុងលទ្ធផល ៤ ទល់នឹង ២ ក្របខណ្ឌ La Liga ។ ក្នុងការប្រកួតនេះដែរ លោក Xavi បានចាប់អារម្មណ៍ខ្លាំងទៅលើកីឡាករចំណូលថ្មី ជាពិសេស Traore តែម្ដង។ អតីតកីឡាករ Wolves រូបនេះ បញ្ជូនបាល់ឱ្យមិត្តរួមក្រុមបាន១គ្រាប់ និងមិនងាយដៃគូប្រជែងបាល់បានទេ ដែលធ្វើឱ្យអ្នកគាំទ្រក្រុមអ្នកមានបុណ្យសប្បាយចិត្តជាមួយវត្តមានរបស់គេខ្លាំងណាស់។ ដោយសូម្បីលោក Xavi ក៏លាន់មាត់សរសើរផងដែរ។ ក្រោយចប់ការប្រកួត Xavi ដែលជាអ្នកចាត់ការក្រុមបាននិយាយថា៖ “Traore មានភាពចាស់ទុំច្រើន។ រាងកាយរបស់គាត់គឺជាបិសាច។ គាត់ជាស្ដង់ដារមួយសម្រាប់ខ្សែប្រយុទ្ធស្លាប ហើយនឹងជួយក្រុមបានច្រើននាពេលខាងមុខ។ គាត់បានបង្ហាញខ្លួនល្អ គាត់ដឹងពីរបៀបបង្កើតឱ្យមានភាពខុសគ្នា ជាមួយកម្លាំងរបស់គាត់ ញាក់ និងចុះមកជួយការពារ។ មិនអាចយកឈ្នះគាត់បានទេ ប្រសិនបើមួយទល់នឹងមួយ”៕
08 Feb 2022
84 views
Football News
Emiliano Martínez បន្តកុងត្រាថ្មីជាមួយ ក្លឹប Aston Villa រយះពេលវែងរហុតដល់ ២០២៧
អ្នកចាំទី Emiliano Martínez បានបន្តកុងត្រាថ្មីជាមួយ ក្លឹប Aston Villa រហូតដល់ឆ្នាំ២០២៧ នៅក្នុងថ្ងៃនេះ។ អ្នកចាំទីសញ្ជាតិអាហ្សង់ទីនរូបនេះបានមកលេងឲ្យ Aston Villa តាំងពីរដូវកាលឆ្នាំ២០២០/២១ រហូតមក ដោយធ្លាប់ចូលរួមបាន ៥៧ប្រកួត និងរក Clean Sheets បាន ២០ដង។ នៅក្នុងអាជីពបាល់ទាត់ក្រុមឈុតធំ Martinez ធ្លាប់ជាអ្នកចាំទីរបស់ក្លឹប Arsenal មុនផ្លាស់មកកាន់ Aston Villa នេះដោយត្រូវបានក្លឹបមួយចំនួនខ្ចីជើងផងដែរដូចជា ក្លឹប Oxford United, Sheffield Wednesday, Rotherham United, Wolves, Getafe និង Reading ៕
23 Jan 2022
60 views
Football News
Luke Shaw ថា Man United លេងបាល់មិនយល់ចិត្តគ្នា
ខ្សែការពារ Luke Shaw បាននិយាយថាក្រុមបិសាចក្រហម Manchester United លេងបាល់គ្មានអារម្មណ៍ក្នុងខ្លួន មិនយល់ចិត្តគ្នាទើបចាញ់ក្រុម Wolves ក្នុងលទ្ធផល ១ ទល់នឹង ០។ លេងនៅក្នុងដីខ្លួនឯងផង ប៉ុន្តែក្រុម Man Utd ធ្វើមិនបានល្អនោះទេ។ ពួកគេប្រើប្រាស់ទម្រង់ ៤-២-២-២ ដដែលដូចលើកមុន ប៉ុន្ដែលទ្ធផលវិញមិនល្អប្រសើរឡើយ។ ដោយបានចាញ់ក្រុម Wolves ក្នុងលទ្ធផល ១-០ របូត៣ពិន្ទុសំខាន់ក្នុងការប្រជែងចូល Top 4 ទៅហើយ។ ជាមួយលទ្ធផលនិងទម្រង់លេងបែបនេះដែរ Shaw ខ្សែការពារស្លាបរបស់ Man Utd បានបង្ហាញចំណាប់អារម្មណ៍ថា៖ “ខ្ញុំមិនមានអារម្មណ៍ថាយើងលេងទាំងអស់គ្នានោះទេ។ យើងមានអារម្មណ៍ថាយើងកំពុងពិបាក។ ខ្ញុំគិតថាយើងមិនអាចដាក់បន្ទុកទៅលើអ្នកចាត់ការថ្មីឡើយ។ យើងបានលេងជាមួយគ្នាយូរមកហើយ។ អ្នកអាចមើលសមាជិកក្រុមរបស់យើង ហើយយើងមានក្រុមដ៏មានគុណភាពប៉ុន្តែពេលខ្លះគុណភាពមិនគ្រប់គ្រាន់សម្រាប់ឈ្នះការប្រកួតឡើយ”៕
05 Jan 2022
116 views
Football News
លោក Rangnick ជ្រើសយក Ronaldo ធ្វើជាប្រធានក្រុមដោយសារមូលហេតុ
លោក Ralf Rangnick បានឲ្យ Cristiano Ronaldo ធ្វើជាប្រធានក្រុមរបស់ Manchester United ក្នុងជំនួបជាមួយ Wolves ដោយសារតែរូបគេជាកីឡាករសម្បូរបទពិសោធន៍។ កីឡាករសញ្ជាតិព័រទុយហ្គាល់ត្រូវបានប្រគល់ស្លាកប្រធានក្រុម ជំនួស Harry Maguire ដែលរបួស ពេលលេងជាមួយ Burnley កាលពីសប្ដាហ៍មុន។ អ្នកចាត់ការបណ្ដោះអាសន្ន Rangnick បាននិយាយថា Ronaldo និង David De Gea ជាជម្រើស២ល្អបំផុត។ De Gea ចូលលេងឲ្យបិសាចក្រហមតាំងតែពីឆ្នាំ២០១១ ក្រោយផ្ទេរពីក្លឹប Atletico Madrid។ ចំណែកឯ Ronaldo នេះគឺជាការមកលេងជាលើកទីពីរនៅ United ក្រោយធ្លាប់លេងឲ្យក្រុមរវាងឆ្នាំ២០០៣-២០០៩។ និយាយមុនបរាជ័យ ១ ទល់នឹង ០ ក្រោមថ្វីជើង Wolves លោក Rangnick លើកឡើងថា Ronaldo ជាកីឡាករមានបទពិសោធន៍ច្រើនបំផុត។ សំនួរគឺតើប្រធានក្រុមគួរផ្ដល់ទៅ De Gea ឬ
05 Jan 2022
157 views
Football News
ក្រុម Chelsea អស់ជម្រើសកោះហៅយុវជន ១២នាក់មកជួយឈុតធំ
អ្នកចាត់ការរបស់ Chelsea លោក Thomas Tuchel បានកោះហៅកីឡាករក្នុងឈុតយុវជនដល់ទៅ១២មកហាត់ជាមួយឈុតធំ ដើម្បីត្រៀមប្រកួតពេលខាងមុខ។ ជួរកីឡាកររបស់ Chelsea ពេលនេះកំពុងរងការវាយប្រហារពីបញ្ហារបួស និងទាក់ទងជាមួយជំងឺកូវីដ ទើបធ្វើឲ្យលោក Tuchel កោះហៅកីឡាករក្មេងៗដើម្បីត្រៀមជួយក្រុម។ Teddy Sharman-Lowe ១៨ឆ្នាំ, Josh Brooking ១៩ឆ្នាំ, Xavier Mbuyamba ១៩ឆ្នាំ, Alfie Gilchrist ១៨ឆ្នាំ, Dion Rankine ១៩ឆ្នាំ និង Xavier Simons ១៨ឆ្នាំ សុទ្ធតែមកចូលរួមហាត់ជាមួយឈុតធំកាលពីថ្ងៃច័ន្ទ។ Chelsea បានប្រកួតស្មើគ្នា ០ ទល់នឹង ០ ប៉ុណ្ណោះជាមួយ Wolves កាលពីថ្ងៃច័ន្ទ បន្ទាប់ពីសំណើរបស់ក្លឹបសុំលើកពេលការប្រកួតត្រូវបានបដិសេធ។ កីឡាកររបស់ក្រុមតោខៀវមាន ៧នាក់ផ្ទុកជំងឺកូវីដ ហើយមានកីឡាករមួយចំនួនផ្សេងទៀតចាប់ផ្ដើមតេស្ដវិជ្ជមាន ចាប់តាំងពីលេងស្មើគ្នា ១ ទល់នឹង ១ ជាមួយ Everton កាលពីថ្ងៃព្រហស្បតិ៍មុន៕
22 Dec 2021
92 views
Football News
លោក Paul Merson ថាកីឡាករពីររូបនេះអាចជំនួសកន្លែង N’Golo Kante និង Mateo Kovacic បាន
លោក Paul Merson ហាក់មានការព្រួយបារម្ភចំពោះបញ្ហារបស់ក្រុម Chelsea ដែលកំពុងកើតមាន, ក្នុងនោះលោកបានឱ្យដំបូន្មានថា លុះត្រាតែនៅទីផ្សារដោះដូរកីឡាករខែមករានេះ ពួកគេយកបាន Ruben Neves របស់ Wolves និង James Ward-Prowse របស់ Southampton នោះទើបវិបត្តិទាំងមូលអាចដោះស្រាយបាន។ ជាការពិតណាស់ បច្ចុប្បន្នក្រុមរបស់លោក Thomas Tuchel កំពុងជួបប្រទះនូវវិបត្តិកីឡាករ បន្ទាប់ពីខ្សែបម្រើឆ្នើម N’Golo Kante និង Mateo Kovacic មានបញ្ហារបួសខណៈ Ruben Loftus-Cheek និង Jorginho ដែលជាអ្នកជំនួសតួនាទីនេះ ក៏នៅធ្វើមិនទាន់បានល្អដែរ ហើយការប្រកួតទល់នឹង Wolves នៅថ្ងៃ អាទិត្យនេះ ពួកគេស្រាប់តែមិនអាចចូលរួមប្រកួតបានថែមទៀត។ ទាក់ទងនឹងរឿងខាងលើ អតីតជម្រើសជាតិ អង់គ្លេស លោក Merson បានមានប្រសាសន៍ប្រាប់កាសែត Sky Sports យ៉ាងដូច្នេះ៖ “ខ្ញុំគិតថា Chelsea កំពុងត្រូវការ Neves។
20 Dec 2021
81 views
Football News
Park Ji-Sung បានអង្វរ ទៅអ្នកគាំទ្ររបស់ Man UTD ឱ្យឈប់ធ្វើរឿងមួយនេះទៅ ព្រោះវាជាការប្រមា.ថ ដល់ប្រជាជនកូរ៉េ
លោក Park Ji-Sung បានទទូចស្នើសុំទៅកាន់អ្នកគាំទ្ររបស់ក្រុម Manchester United ឱ្យបញ្ឈប់ការច្រៀងចម្រៀងដែលទាក់ទងនឹងសត្វសុនខ, ជាមួយគ្នានេះដែរ បុរសសញ្ជាតិ កូរ៉េខាងត្បូង បានលើកឡើងថា ទង្វើរបែបនេះ វាក៏ជាចេតនាមួយដែលបង្ហាញពីការរើសអើងពូជសាសន៍ផងដែរ។ ពិតណាស់ មូលហេតុដែលបុរសវ័យ ៤០ ឆ្នាំមិនចង់ឱ្យអ្នកគាំទ្រ Man UTD ច្រៀងចម្រៀងបែបនេះ ដោយសារនៅក្នុងបទនោះគឺមានអត្ថន័យមួយចំនួនបានលើកឡើងពីការបរិភោគសាច់សុនខរបស់ប្រជាជនកូរ៉េ។ ហើយបទនេះទៀតសោតត្រូវបានគេដឹងថា អ្នកគាំទ្ររបស់ក្រុម បិសាចក្រហម បានច្រៀងកំឡុងពេលដែលក្រុម Wolves ប្រកាសពីការមកដល់របស់សមាជិកថ្មីដែលជាជនជាតិ កូរ៉េខាងត្បូង គឺកីឡាករ Hwang Hee-chan កាលពីខែ សីហា កន្លងទៅ។ លោក Park បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ ខ្ញុំពិតជាសូមទោសទៅកាន់អ្នកគាំទ្រទាំងអស់ដែលបានឮនូវបទនេះ។ ខ្ញុំដឹងថាអ្នកគាំទ្ររបស់ Man UTD គឺគ្មានចេតនាធ្វើរឿងណាមួយដែលមិនល្អ តាមរយៈបទចម្រៀងមួយនេះទេ ប៉ុន្តែខ្ញុំនៅតែទទូចសុំទៅកាន់អ្នករាល់គ្នាឱ្យបញ្ឈប់ការច្រៀងចម្រៀងមួយនេះ ព្រោះវាគឺជាប្រមាថយ៉ាងធ្ងន់ធ្ងរទៅដល់ប្រជាជន កូរ៉េ៕
08 Oct 2021
182 views
Football News
Rashford នឹងអវត្តមានក្នុងការប្រកួតរដូវកាលថ្មីដល់ ១២ប្រកួតដោយសារហេតុផលនេះ
ក្លិបបិសាចក្រហម Manchester United បានបញ្ជាក់ច្បាស់ហើយថា ខ្សែប្រយុទ្ធ Marcus Rashford នឹងធ្វើការវះកាត់របួសត្រង់ស្មា។ កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានពន្យាពេលវះកាត់របួសដោយទ្រាំចូលលេងទាំងឈឺចាប់ដើម្បីជួយឲ្យក្រុមជម្រើសជាតិអង់គ្លេសដណ្ដើមបានតំណែងជើងឯករងនៅ Euro 2020 ។ ក្លិបបានមិនបានបញ្ជាក់ពេលវេលាដែលកីឡាករវ័យ២៣ឆ្នាំរូបនេះអវត្តមានពីទីលានបែបជាក់លាក់នោះឡើយដោយបញ្ជាក់ត្រឹមតែថាគេនឹងវិលត្រឡប់មកទីលានវិញឲ្យលឿនបំផុតតាមដែលអាចធ្វើបាន តែយោងតាមសារព័ត៌មាន The Telegraph គឺ Rashford អាចនឹងខកខានចំនួន១២ប្រកួតទាំងនៅ Premier League និង Champions League ។ បើសិន Rashford អវត្តមានដល់ទៅ៣ខែមែននោះគេអាចនឹងខកខានការប្រកួតនៅ Premier League ប៉ះនឹង Leeds, Soton, Wolves, New Castle, West Ham, Aston Villa, Everton, Leicester និង Liverpool ខណៈការប្រកួតនៅ Champions League គឺអាក់ខានចំនួន៣ប្រកួតផងដែរ៕
31 Jul 2021
272 views
Football News
ក្តៅៗ! កីឡាកររបស់ Barca ម្នាក់នេះ ត្រូវបានក្លិបនៅ PL ខ្ចីជើងហើយ
ក្លិប Wolves បានបញ្ជាក់ ពីការមកដល់របស់ខ្សែប្រយុទ្ធស្លាប Francisco Trincao របស់ក្រុម Barcelona ក្នុងកិច្ចសន្យាខ្ចីជើងរយៈពេល ១ រដូវកាលសម្រាប់យុទ្ធនាការ ២០២១-២០២២ អមជាមួយនឹងជម្រើសទិញផ្តាច់ផងដែរ។ ខ្សែប្រយុទ្ធសញ្ជាតិ ព័រទុយកាល់ គឺជាសមាជិកមួយរូបរបស់លោក Ronald Koeman ដែលបានជួយឱ្យ Barca ឈ្នះពាន Copa del Rey ហើយរូបគេពិតជាធ្វើបានល្អមែនទែនជាមួយនឹងរដូវកាលដ៏មមាញឹករបស់ក្រុមអ្នកមានបុណ្យ បន្ទាប់ពីការមកដល់របស់គេនៅក្នុងឆ្នាំ ២០២០។ នៅពេលខាងមុខនេះ Trincao នឹងត្រូវចំណាយពេលមួយរដូវកាលក្នុងការស្នាក់នៅទឹកដី Molineux, ខណៈក្លិប Wolve ចង់បានរូបគេដើម្បីទៅជួយពង្រឹងក្រុមបន្ថែម នៅក្នុងក្របខណ្ឌ Premier League ស្របពេលដែលគ្រូបង្វឹកលោក Nuno Espirito ក៏ទើបតែនឹងផ្លាស់ទៅកាន់ក្លិប Tottenham Hotspur ផងដែរ៕
04 Jul 2021
203 views
Football News
ល្បីថា Spurs សម្រេចជ្រើសរើសយកគ្រូរបស់ Wolves មកធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួន
ក្លឹប Tottenham Hotspur ត្រូវបានព័ត៌មានជាច្រើនបានចុះផ្សាយថា បានសម្រេចជ្រើសរើសយកអ្នកចាត់ការក្លឹប Wolves លោក Nuno Espirito Santo មកធ្វើជាអ្នកចាត់ការថ្មីរបស់ខ្លួននៅរដូវកាលថ្មីឆ្នាំ២០២១/២២ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Telegraph នៅក្នុងថ្ងៃនេះ។ បើតាមប្រភពខាងលើ Spurs បានទាក់ទង និងព្យាយាមរកអ្នកចាត់ការល្បីជាច្រើនក្រោយបានបណ្ដេញលោក Jose Mourinho ចេញពីក្លឹបតាំងពីខែមេសា ឆ្នាំ២០២១កន្លងទៅនេះមក។ លុះថ្មីៗនេះក្លឹបអង់គ្លេសខាងលើនេះក៏បានសម្រេចជ្រើសរើសយកលោក Santo នេះតែម្ដងដោយខាងក្លឹបបានបញ្ជូនលោក Fabio Paratici នាយកកីឡាថ្មីដើម្បីធ្វើការចរចា និងធ្វើកុងត្រាព្រោះតែក្លឹប Crystal Palace និងក្លឹប Everton ក៏បានទាក់ទងចង់បានលោក Santo មកធ្វើជាអ្នកដឹកនាំក្លឹបថ្មីផងដែរ។ គួរបញ្ជាក់ផងដែរថាលោក Santo មានបទពិសោធន៍ធ្វើជាអ្នកដឹកនាំជិត១០ឆ្នាំ ហើយតាំងពីឆ្នាំ២០១២មក ដោយធ្លាប់ដឹកនាំក្លឹប Rio Ave ក្លឹប Valencia ក្លឹប Porto និងក្លឹប Wolves នេះ៕
30 Jun 2021
154 views
Uefa Europa League Highlights
Highlight បាល់ទាត់ Wolves 4-0 Espanyol
Highlight បាល់ទាត់ Wolves Vs Espanyol Europa League ក្របខ័ណ : Europa League ថ្ងៃទី : ២១ កុម្ភះ ២០២០ លទ្ធផល : Wolves 4-0 Espanyol
21 Feb 2020
1267 views
Premier League Highlights
Highlight បាល់ទាត់ Manchester United 0-0 Wolves
Highlight បាល់ទាត់ Manchester United Vs Wolves Premier League ក្របខ័ណ : Premier League ថ្ងៃទី : ០១ មករា ២០២០ លទ្ធផល : Manchester United 0-0 Wolves
03 Feb 2020
503 views
Other News
Pep Guardiola ត្រៀមចាកចេញពីក្លឹបក្រោយ Man City បន្តចាញ់ Wolves
អ្នកចាត់ការ Pep Guardiola អាចនឹងចាកចេញពី Manchester City បើសិនជាក្រុមមេឃខៀវ នៅតែជួបលទ្ធផល មិនល្អប្រសើរទៀត។ Man City រដូវកាលនេះ ហាក់មិនសូវបានល្អទេ ដោយបច្ចុប្បន្នចាញ់ Liverpool ដល់ទៅ ៨ពិន្ទុហើយ ក្នុងតារាង Premier League បន្ទាប់ពីចាញ់ Wolves ២-០ កាលថ្ងៃអាទិត្យ។ Pep ធ្លាប់សន្យាជាមួយប្រធានក្លឹប Khaldoon Al Mubarak ថា៖ “គាត់ដឹងថា ខ្ញុំនឹងចាកចេញ បើសិនជាអ្វីៗមិនទៅតាមគម្រោង។ ខ្ញុំនឹងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីជៀសវាងរឿងនេះ”៕
09 Oct 2019
308 views
Premier League Highlights
Highlight បាល់ទាត់ Manchester City 0-2 Wolves
Highlight បាល់ទាត់ Premier League (Sun/10/06) Manchester City Vs Wolves
07 Oct 2019
295 views
Premier League Highlights
Highlight បាល់ទាត់ Wolves 1-1 Manchester United
Highlight បាល់ទាត់ Premier League (Tue/08/20) Wolves Vs Manchester United X Update ព័ត៏មានបាល់ទាត់ Highlights បាល់ទាត់ ព័ត៏មានបាល់ទាត់, ពិន្ទុ និង កម្មវិធីបាល់ទាត់នៅ https://km.buaksib.com
20 Aug 2019
420 views