Tag: Women Champions League
Football News
អ្នកគាំទ្រជាង៩ម៉ឺននាក់ ចូលទស្សនាក្រុមនារី Barca លត់ Real ៥-២
ជំនួបនៅ Women Champions League រវាងក្រុម FC Barcelona នារី និងក្រុម Real Madrid នារី ពិតជាបង្កភាពភ្ញាក់ផ្អើលខ្លាំងមែនទែន ព្រោះមានអ្នកគាំទ្រច្រើនណាស់ចូលទស្សនាដល់ទៅជាង៩ម៉ឺននាក់ឯណោះ។ ជំនួបនេះដែរ ក្រុមនារី Barcelona បានយកឈ្នះលើក្រុមនារី Real Madrid ៥-២ ហើយបើគិតជើងទី១ទៀត គឺក្រុមអ្នកមានបុណ្យយកឈ្នះក្នុងលទ្ធផល ៨-៣ ឯណោះ។ អ្វីដែលគេកាន់តែកត់សម្គាល់ថែមទៀតនោះ គឺការប្រកួតនេះដែរមានអ្នកគាំទ្របំបែកកំណត់ត្រាតែម្ដងទៅជាង៩ម៉ឺននាក់ឯណោះចូលទស្សនានៅកីឡដ្ឋាន Camp Nou ។ ដោយទិដ្ឋភាពនេះខកខានឃើញជាច្រើនឆ្នាំមកហើយ។ រំលឹកថាក្រុម Barcelona នេះ ជាក្រុមនារីដែលខ្លាំងណាស់នាពេលបច្ចុប្បន្ន។ ស្របពេលក្រុម Real Madrid វិញ ហាក់នៅកម្រិតក្រោមឆ្ងាយបន្ដិច ព្រោះពួកគេទើបតែបង្កើតក្រុមនារីនេះឡើងប៉ុណ្ណោះ។ ដោយឡែកកំណត់ត្រាអ្នកគាំទ្រវិញ ប្រកួតនេះគឺជាប្រកួតដែលមានអ្នកទស្សនាច្រើនបំផុតហើយ បើគិតបាល់នារី៕
01 Apr 2022
39 views
Football News
Pique ថា Barcelona តែងតែនៅលើ Real Madrid តែនិយាយពីបាល់ទាត់នារីទៅវិញ
ខ្សែការពារ Gerard Pique បាននិយាយបែបលេងសើចថាក្រុម FC Barcelona តែងតែទៅមុខឬនៅលើក្រុម Real Madrid រហូតមក ជាក់ស្ដែងមើលតែក្រុមបាល់ទាត់នារីទៅឃើញច្បាស់ហើយ។ ក្រុម Barcelona នារដូវកាលនេះធ្វើមិនបានល្អនៅឡើយត្រឹមពាក់កណ្ដាលរដូវកាលនេះ ដោយចាញ់ពិន្ទុក្រុមកំពូលតារាង Real Madrid ច្រើន។ តែទោះជាយ៉ាងនេះក្ដី Pique នៅតែជឿជាក់ថាក្រុមរបស់ខ្លួននៅលើក្រុម Real Madrid ដែលជាគូប្រជែងដដែលដោយសំអាងលើហេតុផលជាច្រើន។ ដោយក្នុងនោះ អតីតកីឡាករ Manchester United បានលើកយកក្រុមបាល់ទាត់នារីមកនិយាយដែលកំពុងជោគជ័យខ្លាំងនៅអឺរ៉ុប។ សម្ដីរបស់ Pique។៖” Barcelona តែងតែនៅលើ Real Madrid។ មើលអ្វីដែលបានកើតឡើងជាមួយក្រុមនារី។ Barcelona បានទៅមុខហើយ ជាច្រើនឆ្នាំ យើងមានក្រុមនាទី ហើយបានជោគជ័យខ្លាំងណាស់ ហើយក៏គោរពពួកគេដែរ តែអ្នកយឺតបន្ដិច”។ សូមបញ្ជាក់ថាក្រុមនារី Barcelona កំពុងជោគជ័យខ្លាំងណាស់ នៅក្នុងលីគពួកគេយកបាន៣៩ពិន្ទុ ពី៣៩ពិន្ទុសរុប ឈ្នះគ្រប់ការប្រកួត រកបាន៧៥គ្រាប់ របូតវិញតែ ៤គ្រាប់ទេ។ ពេលនេះកំពុងនៅកំពូលតារាងដាច់១១ពិន្ទុពីក្រុម Sociedad លេខ
21 Dec 2021
114 views