Tag: Word Cup
Football News
Messi ត្រូវបានអាហ្សង់ទីនហៅទៅប្រកួត World Cup វគ្គជម្រុះ ខណៈមិនទាន់បានចូលលេងឲ្យ PSG
ខ្សែប្រយុទ្ធ Lionel Messi បានជាប់ឈ្មោះត្រូវទៅចូលរួមប្រកួតឲ្យក្រុមជម្រើសជាតិអាហ្សង់ទីនរបស់ខ្លួនក្នុងប្រកួត Word Cup វគ្គជម្រុះ ចំនួន៣ប្រកួតនៅខែកញ្ញា ឆ្នាំ២០២១ខាងមុខ។ នេះបើយោងតាមការចុះផ្សាយផ្ទាល់របស់ក្រុមជម្រើសជាតិអាហ្សង់ទីនក្នុងថ្ងៃនេះ។ ការប្រកួតទាំងនោះរួមមានការប្រកួតតទល់នឹងក្រុមជម្រើសជាតិវេណេហ្ស៊ុយអេឡា ដែលធ្វើឡើងនៅថ្ងៃទី០៣ ការប្រកួតតទល់នឹងក្រុមជម្រើសជាតិប្រេស៊ីល ដែលធ្វើឡើងនៅថ្ងៃទី០៦ និងការប្រកួតតទល់នឹងក្រុមជម្រើសជាតិបូលីវី ដែលនឹងធ្វើឡើងនៅថ្ងៃទី១០។ ប្រសិនបើ Messi សម្រេចទៅចូលរួមប្រកួតទាំង៣ខាងលើដែលនឹងគ្រោងធ្វើឡើងនៅប្រទេសអាហ្សង់ទីន និងប្រេស៊ីលមែននោះ ខ្សែប្រយុទ្ធរូបនេះអាចនឹងអវត្តមានពីការប្រកួត PSG មួយរយៈទៀតក្រោយពេលត្រលប់មកវិញព្រោះប្រទេសបារាំងបានអនុវត្តវិធានការណ៍កូវីដ-១៩ ដោយតម្រូវឲ្យធ្វើចត្តាឡីស័កនៅពេលត្រលប់មកពីប្រទេសទាំងនោះ។ សូមរំលឹកផងដែរមកទល់នឹងពេលនេះ Messi មិនទាន់បានចូលលេងប្រកួតឲ្យ PSG នៅឡើយទេ តែបើតាមការបញ្ជាក់របស់ Mauricio Pochettino កាលពីពេលថ្មីៗនេះ កីឡាករនេះនឹងចូលរួមប្រកួតដំបូងឲ្យក្លឹបនេះនៅសប្ដាហ៍ក្រោយដែលអាចជាប្រកួតតទល់នឹង Reims នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១៕
24 Aug 2021
206 views