Tag: World Cup 2022
Football News
Beckham ថាគ្មានកីឡាករណាល្អជាង Lionel Messi ទេ
លោក David Beckham បានលើកសរសើរ កីឡាករឆ្នើម Lionel Messi ថា ល្អគ្មានអ្នកប្រៀបដូចនោះទេ។ ជាការពិតណាស់ Messi បច្ចុប្បន្នកំពុងប្រកបអាជីព នៅក្លិប Paris Saint Germain ហើយសម្រាប់វ័យរបស់គេ ក៏កំពុងចូលវ័យជ្រេដែរ គឺ ពេលនេះគេមានអាយុ ៣៤ឆ្នាំហើយ។ ទោះបីជាបច្ចុប្បន្នកាលនេះ យើងមិនបានឃើញ Messi បង្ហាញទម្រង់លេងរស់រវើកខ្លាំង ក៏ប៉ុន្តែបើយើងក្រឡេកទៅមើល កាលពីជាង ១០ឆ្នាំមុនវិញ យើងឃើញថា Messi បានកសាងសមិទ្ធផលច្រើនណាស់ ក្នុងអាជីពបាល់ទាត់ របស់គេ មិនថា ឈ្នះពានផ្ទាល់ខ្លួន ឬ ពានជាមួយក្រុមនោះទេ។ លើសពីនេះទៅទៀត បើតាមការសន្និដ្ឋាន យើងអាចដឹងថា ការប្រកួតពាន World Cup ឆ្នាំ ២០២២ ខាងមុខនេះ អាចជាឱកាសចុងក្រោយហើយដែលយើង បានឃើញខ្សែប្រយុទ្ធឆ្នើមរូបនេះ ប្រកបអាជីពលើវាលស្មៅ។ លោក Beckham បាននិយាយថា៖ “Messi គឺជាកីឡាករដ៏ម្នាក់ ហើយវាពិតជាមិនងាយទេ
16 Apr 2022
44 views
Football News
FIFA បើកការស៊ើបអង្កេតលើកការបាញ់ Laser និងគប់ដបមកលើកីឡាករអេហ្ស៊ីប
សហព័ន្ធបាល់ទាត់ពិភពលោក FIFA កំពុងបើការស៊ើបអង្កេតក្នុងជំនួបជម្រុះ World Cup រវាងសេណេហ្គាល់និងអេហ្ស៊ីបដែលប្រកួតកាលពីដើមសប្ដាហ៍។ ក្នុងការប្រកួតនោះសេណេហ្គាល់បានឈ្នះបាល់ប៉េណាល់ទីកាត់សេចក្ដី ៣-១ កក់កៅអីបានទៅប្រទេសកាតា។ ប៉ុន្តែក្នុងជំនួបដែលលេងក្នុងទីក្រុង Dakar នៃប្រទេសសេណេហ្គាល់ ក្រុមជម្រើសជាតិអេហ្ស៊ីបបានទទួលរងការបំពានជាច្រើន។ ខាងអេហ្ស៊ីបបានដាក់ពាក្យតវ៉ាទៅកាន់ FIFA ដោយចោទប្រកាន់ថា កីឡាកររបស់ខ្លួនជាពិសេស Salah ត្រូវបានរើសអើងពូជសាសន៍ មានការគប់របស់របរអំឡុងពេលកម្ដៅសាច់ដុំ និងការវាយប្រហារលើឡានក្រុងរបស់ពួកគេ។ មួយវិញទៀត អំឡុងពេលទាត់ប៉េណាល់ទីកីឡាករនិងអ្នកចាំទីរបស់អេហ្ស៊ីបត្រូវបានអ្នកគាំទ្រសេណេហ្គាល់បាញ់ភ្លើង Laser ដាក់ដើម្បីរំខាន។ ក្រោយទទួលបានពាក្យបណ្ដឹង FIFA ពេលនេះកំពុងបើកការស៊ើបអង្កេតវិភាគលើការប្រកួតរវាងសេណេហ្គាល់និងអេហ្ស៊ីប។ សេណេហ្គាល់ស្ថិតក្នុងចំណោមក្រុមទាំង៥មកពីទ្វីបអាហ្រ្វិកបានទៅលេងនៅ World Cup ២០២២ ជាមួយហ្គាណា ទុយណេស៊ី ម៉ារ៉ុកនិងកាមេរ៉ូន៕
01 Apr 2022
35 views
Football News
Salah ត្រូវអ្នកគាំទ្របាញ់ភ្លើង lasers ដាក់ មុនទាត់ប៉េណាល់ទីមិនចូល
ខ្សែប្រយុទ្ធ Mohamed Salah ត្រូវបានអ្នកគាំទ្របាញ់ lasers ដាក់មុខ មុនពេលរូបគេទាត់ប៉េណាល់ទីមិនចូល ក្នុងការប្រកួតដែលអេហ្សីបចាញ់សេណេហ្គាល់នៅវគ្គប៉េណាល់ទី ខកខានឱកាសឡើងលេង World Cup 2022 ។ ក្នុងការប្រកួត Play-off ជើងទី២នៅយប់មិញនេះ ក្រុមសេណេហ្គាល់យកឈ្នះអេហ្ស៊ីបបានក្នុងលទ្ធផល ១-០ ហើយលទ្ធផលនេះដែរគិតទាំងពីរជើងទៅ គឺពួកគេស្មើគ្នា ១-១។ ការប្រកួតត្រូវថែម១៥នាទីចំនួន២ដងហើយមិនមានការប្រែប្រួលអ្វីទេ រហូតត្រូវកាត់សេចក្ដីដោយបាល់១១ម៉ែត្រតែម្ដង។ នៅវគ្គនេះហើយ ៤គ្រាប់ដំបូងរបស់ក្រុមទាំងពីរធ្វើមិនបានល្អដូចគ្នា ដោយខាងអេហ្ស៊ីបឯណោះ Salah ក៏ស៊ុតប៉េណាល់ទីមិនចូលដែរ។ ហើយមុនការប្រកួតនោះទៀតសោត អ្នកគាំទ្របានបាញ់ភ្លើង lasers ដាក់មុខគេថែមទៀត។ ចុងបញ្ចប់ សេណេហ្គាល់ ឈ្នះក្នុងលទ្ធផល ៣-១ នៅវគ្គប៉េណាល់ទី។ សេណេហ្គាល់ ជាអ្នកបានឡើងទៅលេង World Cup 2022 នៅប្រទេសកាតា៕
31 Mar 2022
28 views
Football News
Zlatan នៅតែបន្តជួយក្រុមស៊ុយអែត ទោះមិនបានទៅលេង World Cup 2022
ក្រុមជម្រើសជាតិស៊ុយអែតបានបាត់ឱកាសទៅលេងប្រកួត World Cup 2022 នៅឯប្រទេសកាតា ក្រោយក្រុមជម្រើសជាតិប៉ូឡូញបានទម្លាក់ដោយយកជ័យជំនះក្នុងលទ្ធផល ២-០ នៅក្នុងថ្ងៃនេះក្នុងវគ្គជម្រុះ Play-off ។ ទោះជាមិនទៅប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនេះប៉ុន្តែ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានឆ្លើយតបក្នុងលក្ខណៈវិជ្ជមានទៅសារព័ត៌មាន Metro ដែលបានសួរគេក្រោយប្រកួតចាញ់ហើយថា គេនឹងបន្តលេងឲ្យក្រុមជម្រើសជាតិស៊ុយអែតទៀតឬយ៉ាងណា។ Zlatan បានឆ្លើយថា៖” ខ្ញុំសង្ឃឹមថានឹងបានបន្តលេងឲ្យទៀត។ ឲ្យតែខ្ញុំនៅមានសុខភាពអាចលេងកើត ខ្ញុំនឹងនៅតែបន្តលេង និងបន្តជួយក្រុមនេះទៀត “។ គ្រូបង្គោលក្រុមជម្រើសជាតិស៊ុយអែត លោក Janne Andersson ក៏ស្វាគមន៍ Zlatan ផងដែរថា ឲ្យតែគេនៅចង់បន្ត និងមានសុខភាពទៅរួច គេនឹងនៅតែអាចជួយក្រុមលោកអញ្ចឹង។ នៅខែតុលា ឆ្នាំ២០២២ខាងមុខ Zlatan នឹងមានវ័យ ៤១ឆ្នាំហើយ ដោយកីឡាករនេះបានចូលជួយក្រុមជម្រើសជាតិរបស់ខ្លួនតាំងពីឆ្នាំ២០០១ មកដោយចូលលេងបាន ១២១ប្រកួត និងរកបាន៦២គ្រាប់។ Zlatan ធ្លាប់បង្ហាញខ្លួននៅ World Cup លើកចុងក្រោយបំផុតនៅឆ្នាំ២០០៦៕
31 Mar 2022
45 views
Football News
Ronaldo៖ ម៉ាសេដូនអាចធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល តែទៅមិនរួចជាមួយព័រទុយហ្គាល់ទេ
ព័រទុយហ្គាល់ក្រុមរបស់ Cristiano Ronaldo នឹងត្រៀមប្រកួតជាមួយក្រុមកំពុងឡើងជើងម៉ាសេដូននៅរាត្រីនេះក្នុងវគ្គជម្រុះ World Cup ក្នុងតំបន់អឺរ៉ុប។ ម៉ាសេដូនបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលជាខ្លាំងកាលពីសប្ដាហ៍មុន ដោយពួកគេបានទម្លាក់ក្រុមជើងឯកទ្វីបអឺរ៉ុបអ៊ីតាលីក្នុងលទ្ធផល ១-០។ ពួកគេនឹងបន្តដំណើរទៅជួបក្រុមខ្លាំងមួយទៀតគឺព័រទុយហ្គាល់ដែលបានបំបាក់ទួរគី ៣-១ ក្នុងវគ្គជម្រុះជាមួយគ្នានេះ។ ក្រោយធ្វើបានលទ្ធផលគួរឲ្យកត់សម្គាល់ជាមួយអ៊ីតាលី ប្រធានាធិបតីរបស់ម៉ាសេដូចលោក Stevo Pendarovski បានបង្ហោះសារឌឺដងទៅកាន់ Ronaldo ថា៖ “ត្រៀមរួចរាល់ Cristiano អ្នកគឺជាវេនបន្ទាប់”។ មិនចាំយូរមុនប៉ះគ្នានៅយប់នេះម៉ោង១:៤៥នាទី Ronaldo បានឆ្លើយតបទៅវិញថា៖ “ម៉ាសេដូនបានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល ប៉ុន្តែពួកគេមិនអាចធ្វើឲ្យព័រទុយហ្គាល់ភ្ញាក់ផ្អើលឡើយ។ ព័រទុយហ្គាល់នឹងធ្វើបានល្អជាងនិងឡើងទៅកាន់ព្រឹត្តិការណ៍ World Cup”។ ដោយសារតែយប់នេះលេងក្នុងទីក្រុង Porto នៃទឹកដៃប្រទេសព័រទុយហ្គាល់ Ronaldo បានជម្រុះឲ្យអ្នកគាំទ្ររបស់ខ្លួនទាំងអស់បង្ហាញការគាំទ្រឲ្យខ្លាំងដូចដែលពួកគេបានធ្វើមុនពេលយកឈ្នះទួរគី។ ក្នុងវគ្គជម្រុះ World Cup ៣ប្រកួតចុងក្រោយម៉ាសេដូនមិនដែលចាញ់ឡើយ។ ប្រសិនបើពួកគេឈ្នះព័រទុយហ្គាល់ទៀត វាជាលើកដំបូងឲ្យដែលពួកគេបានទៅលេងក្នុងព្រឹត្តិការណ៍ World Cup៕
30 Mar 2022
41 views
Football News
កាណាដា បានឡើងលេង World Cup ជាលើកដំបូងក្នុងពេល៣៦ឆ្នាំ
ក្រុមជម្រើសជាតិកាណាដាបានឱកាសចូលលេងព្រឹត្តិការណ៍ World Cup 2022 ជាលើកដំបូងវិញហើយ ក្នុងរយៈពេល៣៦ឆ្នាំចុងក្រោយមកនេះ។ ក្រុមកាណាដា បានយកឈ្នះលើក្រុមចាមីកាក្នុងលទ្ធផល ៤ ទល់នឹង ០ កាលពីយប់មិញនេះ។ ដោយលទ្ធផលនេះដែរ បានធ្វើឱ្យពួកគេឈរនៅកំពូលតារាងនៃវគ្គជម្រុះទ្វីបអាមេរិកតែម្ដង។ ដូច្នេះពួកគេយកបានកៅអីមុនគេហើយដើម្បីឡើងទៅវគ្គបន្ដនោះ។ ដោយវាក៏ជាកំណត់ត្រាថ្មីសម្រាប់ក្រុមជម្រើសជាតិនេះដែរក្នុងរយៈពេល៣៦ឆ្នាំចុងក្រោយនេះ។ ការប្រកួត World Cup ចុងក្រោយ របស់ក្រុមកាណាដាគឺនៅឆ្នាំ១៩៨៦ ដោយកាលនោះពួកគេស្ថិតនៅបាតតារាងនៃវគ្គចែកពូល ហើយកាលនោះរកគ្រាប់បាល់មិនបានមួយគ្រាប់ទេ។ ដោយឡែកសម្រាប់ក្រុមដទៃទៀតវិញ មានអាមេរិក មិចសិកូ និងកូស្ដារីកា សុទ្ធតែមានឱកាសដោយគ្រាន់តែពួកគេនៅចាំអ៊ុតមើលប្រកួតចុងក្រោយប៉ុណ្ណោះ៕
29 Mar 2022
47 views
Football News
គ្រូអាហ្សង់ទីនឆ្លើយតបរឿងរ៉ាវ Messi នឹងចូលនិវត្តន៍ពីជម្រើសជាតិក្រោយចប់ World Cup 2022
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Lionel Messi បាននិយាយទៅកាន់អ្នកកាសែតដោយថា គេនឹងធ្វើការគិតគូរពីរឿងអនាគតទាក់ទងនឹងអាជីពនៅក្រុមជម្រើសជាតិអាហ្សង់ទីនបន្ទាប់ពីចប់ World Cup 2022 ។ រឿងរ៉ាវបានធ្វើឲ្យមតិជាច្រើនយល់ថា ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំនេះនឹងអាចចូលនិវត្តន៍ពីអាជីពនៅក្រុមជម្រើសជាតិក្រោយប្រកួត World Cup លើកនេះហើយ។ សារព័ត៌មានក៏បានសួរបញ្ហានេះទៅកាន់ លោក Lionel Scaloni គ្រូបង្គោលជម្រើសជាតិអាហ្សង់ទីន។ លោក Scaloni ក៏បានឆ្លើយតបថា៖” បន្ទាប់ពីលេងនៅ World Cup ហើយ។ កីឡាករម្នាក់ៗ គេវាយតម្លៃខ្លួនគេហើយ។ ខ្ញុំអត់នៅក្នុងខ្លួនគេផង អញ្ចឹងខ្ញុំម៉េចដឹងថាគេគិតអី។ ទោះរឿងហ្នឹងទៅជាយ៉ាងម៉េចក៏ដោយ យើងត្រូវតែពេញចិត្តនឹងអ្វីកើតឡើង។ យើងកុំទៅគិតអារឿងអនាគតអីហ្នឹង ពេញចិត្តនឹងសមត្ថភាពដែលគេសព្វថ្ងៃនេះទៅ “។ លោកបានបន្តថា៖” នេះជាច្បាប់នៃជីវិតទៅហើយ ដល់ពេលណាមួយរឿងហ្នឹងនឹងកើតឡើង។ វាអត់បានការនោះទេ ដែលគិតថានឹងរឿងអីកើតឡើងក្រោយ World Cup នេះ “។ អាហ្សង់ទីននឹងប៉ះជាមួយអេក្វាឌ័រ ក្នុងវគ្គជម្រុះ World Cup ចុងក្រោយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ខាងមុខ៕
29 Mar 2022
39 views
Football News
Mancini អាចនឹងបន្តធ្វើជាគ្រូរបស់អ៊ីតាលីបន្តទៀត ទោះដឹកនាំធ្លាក់ World Cup 2022
ក្រុមជម្រើសជាតិអ៊ីតាលីមិនបានឡើងទៅប្រកួត World Cup 2022 ក្រោយប្រកួតចាញ់ក្រុមជម្រើសជាតិម៉ាសេដូនីខាងជើង ក្នុងវគ្គជម្រុះ Play-off ១-០ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២ (ម៉ោងកម្ពុជា)។ ទោះជាក្រុមអ៊ីតាលីមិនបានឡើងទៅដល់ការប្រកួត World Cup លើកនេះ លោក Roberto Mancini បាននិយាយឲ្យតម្រុយថ្ងៃនេះនៅក្នុងសន្និសីទកាសែតត្រៀមប្រកួតមិត្តភាពនឹងក្រុមជម្រើសជាតិតួកគីក្នុងន័យថា លោកអាចនឹងបន្តធ្វើជាគ្ររបស់ក្រុមអ៊ីតាលីបន្តទៀត។ លោក Mancini បាននិយាយថា៖” ខ្ញុំធ្លាប់បាននិយាយជាមួយ លោក Gabriele Gravina (ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលី) យើងមានគំនិតដូចគ្នាទាំងអស់។ យើងនឹងនិយាយពិភាក្សាគ្នាបន្ថែមទៀតបន្ទាប់ពីការប្រកួតនេះ។ យើងនឹងគិតមួយៗពីអ្វីដែលក្រុមយើងត្រូវបំពេញបន្ថែមនៅពេលអនាគត “។ ទាក់ទងនឹងមូលហេតុចង់បន្តនៅដឹកនាំក្រុមអ៊ីតាលី លោក Mancini បានឆ្លើយថា លោកនៅក្មេង លោកពេញចិត្តនឹងការងារនេះ ហើយលោកចង់ឈ្នះពាន Euro និង World Cup៕
29 Mar 2022
42 views
Football News
Eriksen ក្រោយជាសះស្បើយពីជំងឺបេះដូងបានបង្ហាញខ្លួនសាជាថ្មីឱ្យក្រុមជម្រើសជាតិ
ខ្សែបម្រើរបស់ Brentford កីឡាករ Christian Eriksen បានបង្ហាញខ្លួនសាជាថ្មីឱ្យក្រុមជម្រើសជាតិ ដាណឺម៉ាក ក្រោយជាសះស្បើយពីជំងឺបេះដូង ខណៈយប់មិញនេះគាត់ក៏បានចូលរួមចំណែកស៊ុតមួយគ្រាប់ផងដែរ។ ជារួមក្រោយបញ្ចប់ការប្រកួត ៩០ នាទីពេញក្រុម ហូល្លង់ បានបំបាក់ក្រុម ដាណឺម៉ាកក្នុងលទ្ធផល ៤ ទល់នឹង ២ ក្នុងនោះ ៤ គ្រាប់របស់ក្រុមមជ្ជរាជពណ៌ទឹកក្រូចគឺរកបានដោយ Steven Bergwijn ស៊ុត ២ គ្រាប់ និង Nathan Ake, Memphis Depay ម្នាក់មួយគ្រាប់ដោយឡែក ២ គ្រាប់របស់ក្រុមភ្ញៀវគឺរកបានដោយ Vestergaard ស៊ុត ១ គ្រាប់ និង Eriksen ស៊ុត ១ គ្រាប់។ គួរបញ្ជាក់ថា ទាំង ហូល្លង់ និង ដាណឺម៉ាក ទទួលបានកៅអីដើម្បីឡើងទៅជុំផ្តាច់ព្រ័ត្រនៃការប្រកួតព្រឹត្តិការណ៍ World Cup ២០២២ ដែល កាតា ធ្វើជាម្ចាស់ផ្ទះរួចរាល់ហើយ។
28 Mar 2022
46 views
Football News
Lionel Messi និយាយអ្វីខ្លះបន្ទាប់ពីស៊ុតមួយគ្រាប់ក្នុងជំនួបទល់ក្រុមវ៉េណេស៊ុយអេឡា
ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអាហ្សង់ទីន កីឡាករ Lionel Messi បានថ្លែងសារយ៉ាងមានអត្ថន័យទៅកាន់អ្នកគាំទ្រអាហ្សង់ទីនបន្ទាប់ពីបញ្ចប់ការប្រកួតព្រឹកមិញ។ ជាការពិតណាស់ Messi បានរួមចំណែកទាត់បាល់បញ្ចូលទីមួយគ្រាប់ទល់នឹង វ៉េណេស៊ុយអេឡា ក្នុងជ័យជម្នះ ៣ ទល់នឹង ០ នៃការប្រកួតជម្រុះ World Cup ២០២២ នៅតំបន់អាមេរិកឡាទីន ខណៈ ក្រុមអាហ្សង់ទីនបានកក់កៅអីទៅកាន់ព្រឹត្តិការណ៍មួយនេះរួចរាល់ទៅហើយ។ Messi បាននិយាយថា៖ “ញុំសប្បាយចិត្តក្នុងការលេងនៅទីនេះជាយូរណាស់មកហើយ តាំងពីមុនពេលយើងឈ្នះ Copa America មក។ អ្នកគាំទ្របានបង្ហាញ ថា ពួកគេស្រលាញ់ខ្ញុំ ហើយ ខ្ញុំដឹងគុណចំពោះរឿងនេះ”៕
27 Mar 2022
47 views
Football News
យកឈ្នះម្ចាស់ជើងឯក Euro 2020 ជម្រើសជាតិម៉ាសេដូនីខាងជើងអបអរយ៉ាងពេញទំហឹង
ក្រុមជម្រើសជាតិម៉ាសេដូនីខាងជើង បានយកឈ្នះក្រុមជម្រើសជាតិអ៊ីតាលីនូវលទ្ធផល ១ ទល់នឹង ០ ក្នុងនាទីទី៩០+២ ក្នុងប្រកួត World Cup វគ្គជម្រុះ Play off នៅលើទីលាន Renzo Barbera នៅឯទឹកដីអ៉ីតាលីផ្ទាល់តែម្ដងនៅយប់ថ្ងៃព្រហស្បតិ៍។ ក្រោយទទួលបានជ័យជម្នះមួយនេះ កីឡាករ ក៏ដូចជាគ្រូបង្គោលម៉ាសេដូនីខាងជើងនេះ បានធ្វើការអបអរជោគជ័យនេះទាំងលើទីលាន និងផ្អើលពេញបន្ទប់ផ្លាស់សំលៀកបំពាក់របស់ពួកគេតែម្ដង។ សម្រាប់អ្នកគាំទ្ររបស់ក្រុមជម្រើសខាងលើដែលកំពុងនៅឯប្រទេសម៉ាសេដូនីខាងជើងនេះ ក៏មានមនុស្សជាច្រើនបានធ្វើការអបអរ បង្ហោះទង់ជាតិ ដុតភ្លើង ដុតកាំជ្រួចជាដើមផងដែរ។ រីឯក្រុមអ៉ីតាលីវិញបានត្រឹមសោកស្ដាយ និងអន់ចិត្តនឹងលទ្ធផលមួយនេះ។ យ៉ាងណា ម៉ាសេដូនីខាងជើង ត្រូវប៉ះនឹង ក្រុមជម្រើសជាតិព័រទុយហ្គាល់ក្នុងប្រកួតខាងលើមួយទៀត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ខាងមុខ (ម៉ោងកម្ពុជា)៕
26 Mar 2022
29 views
Football News
Buffon បានបន្តកុងត្រាថ្មីជាមួយ Parma រហូតដល់ឆ្នាំ២០២៤ ខណះលោកមានអាយុ ៤៤ឆ្នាំ
អតីតអ្នកចាំទីជម្រើសជាតិអ៊ីតាលី Gianluigi Buffon បានបន្តកុងត្រាថ្មីជាមួយ Parma រហូតដល់ឆ្នាំ២០២៤ នេះមានន័យថាគេនឹងឈានដល់វ័យ៤៦ឆ្នាំពេលដែលកុងត្រានេះបញ្ចប់។ អតីតសមាជិកឈ្នះពាន World Cup វ័យ៤៤ឆ្នាំបានត្រលប់មកចូលរួមជាមួយ Parma ដែលកំពុងលេងនៅ Serie B ជាមួយកុងត្រារយៈពេល២ឆ្នាំកាលពីរដូវក្ដៅមុន។ Buffon ធ្លាប់ឈ្នះពាន Serie A ចំនួន ១០លើកជាមួយ Juventus និងលេងក្នុងកំណត់ត្រា៦៥៨ប្រកួតជាមួយក្លឹប។ ក្រោយបន្ថែមកុងត្រាថ្មី Buffon បាននិយាយថា សម្រាប់គេនិងគ្រួសារនេះគឺជាថ្ងៃដ៏អស្ចារ្យ។ គេសង្ឃឹមថាទីក្រុងនិងអ្នកគាំទ្រទាំងអស់នឹងសប្បាយចិត្ត។ Buffon ដែលបង្ហាញខ្លួនប្រកួតលើកដំបូងនៅ Serie A ជាមួយ Parma កាលពីឆ្នាំ១៩៩៥ លេងបាន ២៣ប្រកួតក្នុងលីគនៅរដូវកាលនេះហើយ៕
02 Mar 2022
68 views
Football News
៥ ប្រទេសបដិសេធមិនលេងបាល់ទាត់ជាមួយរុស្សី ក្រោយកើតសង្គ្រាម
ក្រុមជម្រើសជាតិបាល់ទាត់ចំនួន ៥រួមមាន អង់គ្លេស វែល ប៉ូឡូញ ឆេកនិងស៊ុយអែត បានបដិសេធមិនលេងបាល់ទាត់ជាមួយក្រុមរុស្សីនៅគ្រប់កម្រិត ក្រោយសង្គ្រាមផ្ទុះឡើង។ វគ្គជម្រុះព្រឹត្តិការណ៍ World Cup 2022 រុស្សីត្រូវលេងទល់នឹងប៉ូឡូញ មុនពេលទៅប៉ះឆេកឬស៊ុយអែត ប្រសិនបើឈ្នះ ហើយការប្រកួតគ្រោងលេងនៅខែមីនាខាងមុខ។ យ៉ាងណាមិញ កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុនប្រទេសរុស្សីបានបើកការវាយប្រហារទៅលើប្រទេសអ៊ុយក្រែនធ្វើឲ្យផ្អើលពិភពលោក។ ទង្វើរបស់រុស្សីដែលមានការបញ្ជាពីប្រធានាធិបតី Vladimir Putin ធ្វើឲ្យប្រទេសទាំង៥ខាងលើបដិសេធមិនប្រកួតបាល់ទាត់ជាមួយរុស្សីឡើយ។ សហព័ន្ធបាល់ទាត់ពិភពលោក FIFA បានប្រាប់រុស្សីសម្រាប់ការប្រកួតរបស់ពួកគេខាងមុខត្រូវលេងនៅទឹកដីអព្យាក្រឹត ក្រោមឈ្មោះ Football Union of Russia (FUR) ដោយមិនមានទង់ជាតិ និងភ្លេងជាតិរុស្សីឡើយ។ តែប្រធានសមាគមបាល់ទាត់របស់ប្រទេសប៉ូឡូញបាននិយាយថា ការសម្រេចរបស់ FIFA គឺមិនអាចទទួលយកបានទាំងស្រុង។ ខណៈសហព័ន្ធបាល់ទាត់ស៊ុយអែត និងឆេកនៅតែរក្សាជំហរមិនលេងជាមួយរុស្សី៕
01 Mar 2022
64 views
Football News
លោក Southgate បានបន្តកុងត្រាជាមួយជម្រើសជាតិអង់គ្លេសរហូតដល់ឆ្នាំ 2024
សមាគមបាល់ទាត់អង់គ្លេសទើបតែបានបញ្ជាក់ថាលោក Gareth Southgate នឹងបន្តកិច្ចសន្យាជាមួយក្រុមជម្រើសជាតិ។ អ្នកចាត់ការសញ្ជាតិអង់គ្លេសរូបនេះបានចុះកិច្ចសន្យាបន្តរហូតដល់ឆ្នាំ 2024 ។ កិច្ចព្រមព្រៀងនេះត្រូវបានគេរំពឹងថាប្រាក់បៀវត្សរ៍ប្រចាំឆ្នាំរបស់គាត់នឹងត្រូវកើនឡើងទ្វេដងប្រហែល 6 លានផោន ហើយប្រសិនបើគាត់នៅនឹងរហូតដល់ចប់កុងត្រានោះលោក Southgate នឹងកាន់តំណែងរបស់គាត់លើសពី 8 ឆ្នាំ។ ក្រោមការដឹកនាំរបស់អ្នកចាត់ការវ័យ 51ឆ្នាំរូបនេះ ក្រុមជម្រើសជាតិអង់គ្លេស បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ក្នុងឆ្នាំ 2018 ហើយបានបញ្ចប់ក្នុងនាមជាជើងឯករងនៅ Euro 2020 ដែលបានឈានដល់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងរបស់ពួកគេនៅក្នុងការប្រកួតដ៏សំខាន់មួយនេះចាប់តាំងពីឆ្នាំ 1966 ៕
23 Nov 2021
99 views
Football News
Lingard នឹងចាកចេញពី Man United ដោយមិនគិតថ្លៃ
ESPN អះអាងថា Manchester United កំពុងប្រឈមមុខនឹងការបាត់បង់ខ្សែបម្រើ Jesse Lingard របស់ពួកគេដោយឥតគិតថ្លៃ។ យោងតាមប្រភពបានឱ្យដឹងថា កីឡាករសញ្ជាតិអង់គ្លេសរូបនេះបានបដិសេធសំណើរក្នុងការបន្តកិច្ចសន្យារបស់គេរួចហើយ Lingard មិនមានចេតនាបន្តនៅ Old Trafford ទៀតទេដោយសារតែខ្វះម៉ោងសម្រាប់លេង។ កីឡាករវ័យ 28 ឆ្នាំរូបនេះកំពុងស្វែងរកក្លឹបមួយដែលមានការធានាថារូបគេបានលេងបាល់ទាត់ ក្នុងជម្រើសដំបូងទៀងទាត់ដើម្បីឲ្យគេមានឈ្មោះបានទៅលេង World Cup 2022 នាពេលខាងមុខនៅប្រទេសកាតា។ សេចក្ដីរាយការណ៍ថាខ្សែបម្រើ Jesse Lingard ទំនងទៅចូលរួមជាមួយក្រុម West Ham ដែលជាកន្លែងដែលរូបគេបានចំណាយពេលខ្ចីជើងពាក់កណ្តាលរដូវកាលកាលពីរដូវកាលមុន។ ទោះបីជាយ៉ាងណាក៏ដោយ ដោយសារការផ្តល់ជូនជាច្រើនពីក្រុម AC Milan និង Barcelona បង្ហាញចំណាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើកីឡាកររូបនេះដោយឥតគិតថ្លៃនៅរដូវក្តៅក្រោយ Lingard អាចនឹងធ្វើការសម្រេចចិត្ត៕
19 Nov 2021
116 views
Football News
Mbappe ក្លាយជាកីឡាករទី 1 ស៊ុតបញ្ជូលទី 4 គ្រាប់បំបែកកំណត់ត្រាតាំងពីឆ្នាំ 1958
ក្រុមមាន់គក់បារាំងបានបំបាក់ក្រុមជម្រើសជាតិ Kazakhstan ក្នុងលិទ្ធផល 8 ទល់នឹង 0 ក្នុងយុទ្ធនាការជម្រុះ World Cup 2022 ។ គួរឱ្យកត់សម្គាល់នោះខ្សែប្រយុទ្ធវ័យក្មេង Kylian Mbappe រកបាន 4 គ្រាប់បាល់ម្នាក់ឯងកាលពីយប់មិញ។ កាសែត Opta Jean រាយការណ៍ថាខ្សែប្រយុទ្ធវ័យ 22 ឆ្នាំរបស់ក្រុម Paris Saint-Germain បានក្លាយជាកីឡាករបារាំងដំបូងគេចាប់តាំងពីឆ្នាំ 1958 ដែលបានស៊ុតបញ្ជូលទី 4 គ្រាប់ក្នុង មួយប្រកួតឲ្យក្រុមជម្រើសជាតិបារាំងស្មើនឹងកំណត់ត្រារបស់អតីតកីឡាករ Just Fontaine ដែលបានកាន់កាប់អស់រយៈពេល 63 ឆ្នាំមកហើយ។ ក្រុមរបស់លោក Didier Deschamps ឈរនៅលើកំពូលតារាងនៃពូល D ដោយទទួលបានកៅអីទៅលេងនៅព្រឹត្តិការណ៍ FIFA World Cup ឆ្នាំ 2022 ក្នុងប្រទេសកាតា ខណៈដែលចំណាត់ថ្នាក់លេខ 2 នឹងត្រូវលឹងវគ្គ Playoff ៕
14 Nov 2021
91 views
Football News
អ្នកគាំទ្រ Bayern ចង់ឲ្យក្លឹបបញ្ចប់ការឧបត្ថម្ភរបស់ក្រុមហ៊ុន Qatar Airways របស់កាតា
ក្រុមប្រឹក្សាភិបាលរបស់ Bayern Munich ដែលដឹកនាំដោយ Oliver Kahn បានប្រឈមមុខនឹងជម្លោះផលប្រយោជន៍ជាមួយអ្នកគាំទ្រ។ កិច្ចសន្យារបស់ក្លឹបអាល្លឺម៉ង់ជាមួយ Qatar Airways ដំណើរការរហូតដល់ឆ្នាំ 2023 ខណៈដែលក្លឹបរកបាន 17 លានអឺរ៉ូក្នុងមួយរដូវកាល។ ការបន្តកិច្ចសន្យាលើលក្ខខណ្ឌដូចគ្នានឹងផ្តល់ឱ្យ 85 លានផ្សេងទៀតក្នុងរយៈពេល 5 ឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ការអាក់អន់ចិត្តពីអ្នកគាំទ្រភាគច្រើនត្រូវបានបង្កឡើង ដោយអ្នកគាំទ្រកំពុងដាក់សម្ពាធឱ្យបញ្ចប់ភាពជាដៃគូជាមួយក្រុមហ៊ុនកាតា ចំពេលមានរបាយការណ៍ថ្មីៗអំពីលក្ខខណ្ឌការងារអមនុស្សធម៌ក្នុងអំឡុងការដ្ឋានសាងសង់អគារ FIFA World Cup 2022 នេះបើយោងតាម Bild ។ គេរាយការណ៍ថាយ៉ាងហោចណាស់ជនអន្តោប្រវេសន៍ 6 ពាន់នាក់មកពីទូទាំងពិភពលោកបានស្លាប់នៅក្នុងប្រទេសកាតាក្នុងអំឡុងពេលដំណើរការសាងសង់អគារក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 នៅឆ្នាំក្រោយ៕
09 Nov 2021
107 views
Football News
Messi នៅតែអវត្តមានសម្រាប់ក្រុម PSG ពេលប៉ះក្រុម Bordeaux
នៅពេលដែល Paris Saint-Germain ធ្វើដំណើរទៅប៉ះក្រុម Bordeaux ក្នុង Ligue 1 នៅថ្ងៃសៅរ៍នេះ ពួកគេនឹងអវត្តមានខ្សែប្រយុទ្ធឆ្នើម Lionel Messi ជាការប្រកួត ២លើកជាប់ៗគ្នា។ Lionel Messi នឹងអវត្តមានក្នុងការប្រកួតជាមួយក្រុម Bordeaux ដោយសាររបួស ប៉ុន្តែគេរំពឹងថាខ្សែប្រយុទ្ធរូបនេះ នឹងចូលលេងក្នុងការប្រកួតជម្រុះ World Cup ២០២២ ឲ្យជម្រើសជាតិអាហ្សង់ទីននាពេលខាងមុខ។ ខ្សែប្រយុទ្ធដែលធ្លាប់ឈ្នះ Ballon d’Or ចំនួន ៦ សម័យកាលរូបនេះត្រូវបានប្តូរចេញនៅតង់ទី ២ ក្នុងការប្រកួតឈ្នះ ២ ទល់នឹង ១ របស់ PSG លើក្រុមជើងឯកលីក Ligue 1 ចាស់ក្រុម Lille កាលពីសប្តាហ៍មុន ហើយរូបគេបានខកខានការប្រកួត Champions League ជាមួយក្រុម RB Leipzig ក្នុងលិទ្ធផល ២ ទល់នឹង ២ កាលពីថ្ងៃពុធកន្លងទៅ
06 Nov 2021
118 views