Tag: World Cup 2026
Football News
Ancelotti នឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលចប់ការងារជាមួយ Real Madrid
លោក Carlo Ancelotti បាននិយាយទៅកាន់ Amazon Prime នៅក្នុងថ្ងៃនេះថា លោកនឹងចូលនិវត្តន៍ពីអ្នកដឹកនាំក្លឹបហើយ នៅពេលលោកចប់ការងារជាមួយក្លឹប Real Madrid នៅថ្ងៃខាងមុខ។ លោក Ancelotti បាននិយាយថា៖” បន្ទាប់ចប់ពី Real Madrid នេះទៅ ប្រហែលជាខ្ញុំឈប់ដឹកនាំក្លឹប។ តែយ៉ាងណាបើក្លឹបនេះចង់ឲ្យខ្ញុំដឹក ១០ឆ្នាំទៀត ខ្ញុំនឹងខំបន្ត១០ឆ្នាំទៀត “។ លោកបានបន្តថា៖” និយាយទៅខ្ញុំចង់ឈប់សម្រាកកម្សាន្តជាមួយចៅខ្ញុំ ប្រពន្ធខ្ញុំម្ដង។ ព្រោះខ្ញុំនៅសល់កិច្ចការច្រើនណាស់ ដែលខ្ញុំចង់ធ្វើជាមួយពួកគាត់។ ណាមួយខ្ញុំមិនដែលបានសូវទៅណាផង ដូចអូស្ត្រាលី និងប្រេស៊ីលកន្លែង Rio de Janeiro ខ្ញុំអត់ដែលទាន់បានទៅទេ។ មួយទៀតខ្ញុំក៏ទៅជួបបងប្អូនស្រីខ្ញុំញឹកញាប់ផងដែរ។ អញ្ចឹងថ្ងៃដែលខ្ញុំឈប់ពីការងារនេះ គឺខ្ញុំចង់ធ្វើរឿងទាំងនេះ “។ លោកក៏បានបន្ថែមផងដែរថា ក្រោយឈប់ពីអ្នកដឹកនាំក្លឹប លោកអាចនឹងទៅដឹកនាំក្រុមជម្រើសជាតិម្ដង ជាពិសេសគឺដឹកនាំសម្រាប់ប្រកួត World Cup 2026 ដោយលោកក៏ចាប់អារម្មណ៍ទៅដឹកនាំក្រុមជម្រើសជាតិកាណាដាផងដែរ ប្រសិនជាគេត្រូវការ។ សូមរំលឹកផងដែរថា Ancelotti នឹងអស់កុងត្រានឹង Real នៅឆ្នាំ២០២៤ខាងមុខ។ ក្នុងអាជីពជាអ្នកដឹកនាំក្លឹបរបស់លោក
04 May 2022
22 views
Football News
ជម្រើសជាតិប្រេស៊ីលចង់បាន Guardiola ទៅដឹកនាំដើម្បីបំពេញទម្រង់ Tiki-taka
បុរសខ្លាំងខាងទម្រង់លេង Tiki-taka លោក Pep Guardiola ត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលទាក់ទងឲ្យទៅដឹកនាំ ដោយហ៊ានឲ្យថ្លៃឈ្នួល១០លានផោនក្នុងមួយឆ្នាំ។ ប្រេស៊ីលនឹងត្រូវប្រជែងជាមួយជម្រើសជាតិហុល្លង់ដែលកំពុងចង់បាន Guardiola ដូចគ្នា ពេលដែលលោកបញ្ចប់ការងារជាមួយ Manchester City។ កុងត្រារបស់អ្នកចាត់ការវ័យ៥១ឆ្នាំជាមួយ Man City នៅសល់រហូតដល់ឆ្នាំ២០២៣ ហើយគម្រោងនៅពេលខាងមុខលោកចង់សាករសជាតិទៅដឹកនាំក្រុមជម្រើសជាតិវិញម្ដង។ ប្រេស៊ីលគឺជាក្រុមជម្រើសជាតិមួយដែលលោក Guardiola ធ្លាប់បង្ហាញការចាប់អារម្មណ៍និងសរសើរ។ គ្រូបច្ចុប្បន្នរបស់ប្រេស៊ីលលោក Tite បានប្រកាសរួចមកហើយថា លោកនឹងលាលែងចេញពីតំណែងពេលដែលបញ្ចប់ព្រឹត្តិការណ៍ World Cup ២០២២នៅប្រទេសកាតា។ សហព័ន្ធបាល់ទាត់ប្រទេសប្រេស៊ីលបានចុចឈ្មោះលោក Guardiola ជាបេក្ខភាពក្នុងការជំនួសកន្លែងរបស់លោក Tite។ ប្រេស៊ីលសង្ឃឹមថា អតីតអ្នកចាត់ការរបស់ Barcelona ម្នាក់នេះអាចបញ្ជ្រាបទម្រង់លេង Tiki-taka ក្នុងក្រុម ដើម្បីលេងក្នុងព្រឹត្តិការណ៍ Copa America ២០២៤ និង World Cup ២០២៦ ដែលនឹងរៀបចំនៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក៕
09 Apr 2022
34 views
Worldcup 2018 News
អាមេរិក កាណាដា និងម៉ិកស៊ិក នឹងធ្វើជាម្ចាស់ផ្ទះ World Cup 2026
ពិតណាស់ សំឡេងឆ្នោតនៃការដេញថ្លៃរួមរបស់ប្រទេសទាំងបីខាងលើបានទទួលបានរហូតដល់ 134សំឡេង ខណៈប្រទេសម៉ារ៉ុក
14 Jun 2018
362 views