Tag: World Cup Qatar 2022
Football News
គ្រូអាហ្សង់ទីនឆ្លើយតបរឿងរ៉ាវ Messi នឹងចូលនិវត្តន៍ពីជម្រើសជាតិក្រោយចប់ World Cup 2022
កាលពីពេលថ្មីៗនេះ ខ្សែប្រយុទ្ធ Lionel Messi បាននិយាយទៅកាន់អ្នកកាសែតដោយថា គេនឹងធ្វើការគិតគូរពីរឿងអនាគតទាក់ទងនឹងអាជីពនៅក្រុមជម្រើសជាតិអាហ្សង់ទីនបន្ទាប់ពីចប់ World Cup 2022 ។ រឿងរ៉ាវបានធ្វើឲ្យមតិជាច្រើនយល់ថា ខ្សែប្រយុទ្ធវ័យ៣៤ឆ្នាំនេះនឹងអាចចូលនិវត្តន៍ពីអាជីពនៅក្រុមជម្រើសជាតិក្រោយប្រកួត World Cup លើកនេះហើយ។ សារព័ត៌មានក៏បានសួរបញ្ហានេះទៅកាន់ លោក Lionel Scaloni គ្រូបង្គោលជម្រើសជាតិអាហ្សង់ទីន។ លោក Scaloni ក៏បានឆ្លើយតបថា៖” បន្ទាប់ពីលេងនៅ World Cup ហើយ។ កីឡាករម្នាក់ៗ គេវាយតម្លៃខ្លួនគេហើយ។ ខ្ញុំអត់នៅក្នុងខ្លួនគេផង អញ្ចឹងខ្ញុំម៉េចដឹងថាគេគិតអី។ ទោះរឿងហ្នឹងទៅជាយ៉ាងម៉េចក៏ដោយ យើងត្រូវតែពេញចិត្តនឹងអ្វីកើតឡើង។ យើងកុំទៅគិតអារឿងអនាគតអីហ្នឹង ពេញចិត្តនឹងសមត្ថភាពដែលគេសព្វថ្ងៃនេះទៅ “។ លោកបានបន្តថា៖” នេះជាច្បាប់នៃជីវិតទៅហើយ ដល់ពេលណាមួយរឿងហ្នឹងនឹងកើតឡើង។ វាអត់បានការនោះទេ ដែលគិតថានឹងរឿងអីកើតឡើងក្រោយ World Cup នេះ “។ អាហ្សង់ទីននឹងប៉ះជាមួយអេក្វាឌ័រ ក្នុងវគ្គជម្រុះ World Cup ចុងក្រោយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ខាងមុខ៕
29 Mar 2022
39 views
Khmer News
ជម្រើសជាតិកម្ពុជាប្រឹងប្រែងហ្វឹកហាត់ខ្លាំង ត្រៀមប៉ះ អ៊ីរ៉ង់ !!
ក្រុមជម្រើសជាតិកម្ពុជាកំពុងតែហ្វឹកហាត់នៅទីក្រុង Tehran ប្រទេសអ៊ីរ៉ង់ ដើម្បីត្រៀមសម្រាប់ការប្រកួត World Cup Qatar 2022 & Asian Cup 2023 Qualifiers វគ្គជម្រុះ Preliminary Joint Qualification Round 2 ជាមួយក្រុមជម្រើសជាតិអ៊ីរ៉ង់នៅកីទ្បដ្ឋាន Azadi Stadium របស់ប្រទេសអ៊ឺរ៉ង់ ថ្ងៃទី ១០ ខែតុលា ឆ្នាំ ២០១៩ ។ មុនជំនួបមួយនេះក្រុមជម្រើសជាតិកម្ពុជាបានហ្វឹកហាត់នៅកម្ពុជា ៣ ទីលានដែរ គឺទីលានពុហកីទ្បដ្ឋានជាតិ, វិសាខា និង RSN Stadium មុនត្រៀមប៉ះអ៊ីរ៉ង់ ដោយហ្វឹកហាត់ស្មៅ ២ ប្រភេទ (សិប្បនិម្មិត និង ធម្មជាតិ) ។ សូមបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជាកំពុងតែហ្វឹកហាត់ និង សម្រាកនៅទីក្រុង Tehran តាំងពីថ្ងៃទី ៥ ខែតុលា ឆ្នាំ ២០១៩
10 Oct 2019
770 views
Other News
ថៃ យកឈ្នះឥណ្ឌូណេស៊ី ៣-០ ឡើងឈរកំពូលតារាងក្នុងពូល
ក្រុមបាល់ទាត់ជម្រើសជាតិថៃ បានឡើងទៅឈរកំពូលតារាងពូល G World Cup Qatar 2022 ហើយ ក្រោយពីយកឈ្នះលើក្រុមឥណ្ឌូណេស៊ី ក្នុងលទ្ធផល ៣-០
11 Sep 2019
155 views
Khmer News
ជម្រេីសជាតិកម្ពុជា បានត្រឹមស្មើរ ហុងកុង ១ ទល់នឹង ១ កាលពីម្សិលមិញ
ក្រុមបាល់ទាត់ជម្រេីសជាតិកម្ពុជា បានយកឈ្នះ ក្រុមបាល់ទាត់ជម្រេីសជាតិហុងកុង ដោយលទ្ធផលបញ្ចប់ការប្រកួត កម្ពុជា ១ ហុងកុង ១
06 Sep 2019
487 views