Tag: Xherdan Shaqiri
Football News
Xherdan Shaqiri ចេញពី Liverpool ទៅលេងនៅ Ligue 1
Liverpool បានប្រកាស ខ្សែបម្រើប្រយុទ្ធ Xherdan Shaqiri បំពេញការផ្ទេររួចរាល់ទៅកាន់ក្លឹប Lyon ក្នុងក្របខណ្ឌ Ligue 1។ កីឡាករសញ្ជាតិស្វីសដែលចូលរួមជាមួយ Liverpool ផ្លាស់ពី Stoke ក្នុងឆ្នាំ២០១៩ រកបាន៨គ្រាប់គត់ ក្នុងការបង្ហាញខ្លួន៦៣ប្រកួតគិតគ្រប់កម្មវិធី ក្រោមការដឹកនាំរបស់លោក Jurgen Klopp។ កីឡាករវ័យ២៩ឆ្នាំផ្ទេរទៅ Lyon ក្នុងតម្លៃខ្លួន៩,៥លានផោន។ Shaqiri បានយល់ព្រមលើកុងត្រារយៈពេល៣ឆ្នាំ ជាមួយ Lyon។ ចំណាយពេល៣រដូវកាលជាមួយហង្សក្រហម Shaqiri ជួយក្រុមឈ្នះ Premier League, Champiosn League, FIFA Club World Cup និង UEFA Super Cup៕
25 Aug 2021
176 views
Other News
ខ្សែបម្រើមាឌតូចមួយរូបរបស់ Liverpool អាចនឹងផ្លាស់ទៅចូលរួមជាមួយ AS Roma
យោងតាមការចុះផ្សាយរបស់ Gianluca Di Marzio ខ្សែបម្រើស្លាបរបស់ក្លិបហង្សក្រហម Liverpool កីឡាករ Xherdan Shaqiri បានកំពុងក្លាយជាប្រធានបទដែលទទួលបានការចាប់អារម្មណ៍ពីសំណាក់ក្លឹប AS Roma ។ ក្លិប Liverpool និង Roma បានបើកកិច្ចពិភាក្សារួចហើយអំពីការផ្ទេរដែលអាចទៅរួចដោយក្រុមកំពុងឈរនៅកំពូលតារាងនៃក្របខណ្ឌ Premier League សុខចិត្តអនុញ្ញាតឱ្យកីឡាករអន្តរជាតិស្វីសវ័យ ២៨ឆ្នាំរូបនេះចាកចេញក្នុងកិច្ចព្រមព្រៀងខ្ចីជើង ។ ក្រុមយក្សនៃក្របខណ្ឌ Serie A បានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅលើ Shaqiri បន្ទាប់ពីបានបាត់បង់គោលដៅសំខាន់ គឺកីឡាករ Matteo Politano ដែលបានផ្ទេរទៅកាន់ក្រុម Inter Milan ខណៈដែលពួកគេកំពុងសម្លឹងមើលកីឡាករមកជំនួសខ្សែបម្រើកំពុងទទួលរបួស Nicolo Zaniolo ។ សូមជម្រាបឱ្យដឹងថា អតីតខ្សែបម្រើឆ្នើមរបស់ក្លឹប Bayern Munich និង Inter Milan កីឡាករ Xherdan Shaqiri បានផ្ទេរមកកាន់ក្លឹប Liverpool ពីក្លឹប Stoke City កាលពីឆ្នាំ២០១៨
18 Jan 2020
206 views