Tag: Yeray Alvarez
Football News
Bilbao យកឈ្នះក្រុម At Madrid ទៅជួប Real Madrid វគ្គផ្ដាច់ព្រ័ត្រ Super Cup
Nico Williams កីឡាករបម្រុងរបស់ Athletic Bilbao រកបានគ្រាប់ចុងក្រោយជួយក្រុមយកឈ្នះ ២-១ លើ Atletico Madrid ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់ Spanish Super Cup។ ក្នុងការប្រកួតនៅវគ្គទីមួយក្រុមទាំងពីរមិនអាចធ្វើអ្វីគ្នាបានឡើយ។ រហូតដល់នាទី៦២ AT Madrid បាននាំមុខមួយគ្រាប់មុន ដោយសារតែការធ្វើឲ្យចូលទីខ្លួនឯងរបស់អ្នកចាំទី Unai Simon។ នាទី៧៧ Bilbao ក៏គ្រាប់តាមស្មើវិញបាន ដោយការតែតចូលពីខ្សែការពារ Yeray Alvarez បន្ទាប់ពីលើកបាល់ជ្រុង។ នៅ៤នាទីបន្ទាប់ កីឡាករបម្រុងដែលប្ដូរចូលក្នុងវគ្គទីពីរ Williams បានបន្ថែមមួយគ្រាប់ទៀត ធានាឲ្យ Bilbao ឈ្នះ ២-១ លើ AT Madrid។ Athletic Bilbao នឹងត្រូវឡើងទៅជួប Real Madrid ដែលទើបឈ្នះ Barcelona ៣-២ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Spanish Super Cup នៅថ្ងៃទី ១៦ ខែ
15 Jan 2022
87 views