Tag: Young Boys
Football News
Man Utd ដាក់សុទ្ធតែកីឡាករបម្រុងលេងចុងក្រោយបានត្រឹមស្មើ Young Boy
Manchester United បានប្រកួតស្មើគ្នា ១-១ ជាមួយក្លឹប Young Boys ក្នុងការប្រកួតណាត់ចុងក្រោយនៃវគ្គសន្សំពិន្ទុ នៃពានរង្វាន់ Champions League។ ដោយសារតែដឹងខ្លួនបានឡើងទៅវគ្គ១៦ក្រុមទៅហើយនោះ United បានដាក់ជម្រើស១១នាក់សុទ្ធតែជាកីឡាករបម្រុង។ ការប្រកួតបើកឆាកត្រឹមនាទីទី៩ Mason Greenwood រកបានគ្រាប់នាំមុនឲ្យ Man Utd មុនពេល Fabian Rieder ទាត់បញ្ចូលទីតាមស្មើវិញឲ្យ Young Boys នាទី៤២។ លទ្ធផល ១-១ បានបន្សល់រហូតដល់ចប់ការប្រកួត ក្រុមទាំងពីរបានម្នាក់មួយពិន្ទុ។ លទ្ធផលនេះបានធ្វើឲ្យ United បន្តឈរលេខមួយក្នុងពូល F ខណៈ Young Boys ធ្លាក់ចេញពីពាន UCL ត្រឹមវគ្គសន្សំពិន្ទុ៕
09 Dec 2021
110 views
Football News
ប្រទះឃើញ Ronaldo ជិះឡានទៅហ្វឹកហាត់នៅ Man Utd អមដោយអង្គរក្សជិះឡានពីក្រោយ
ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេប្រទះឃើញមានអង្គរក្ស២នាក់ជិះឡានមួយពីក្រោយ នៅពេលដែលកីឡាកររូបនេះបានជិះឡានទៅកន្លែងហ្វឹកហាត់របស់ក្លឹប Manchester United នៅព្រឹកថ្ងៃព្រហស្បហ៍នេះ។ បើយោងតាមការចុះផ្សាយរបស់ Daily Mail ក្នុងថ្ងៃនេះ ។ បើតាមប្រភពខាងលើ នេះមិនមែនជាលើកទីមួយទេ ដែលគេប្រទះឃើញ Ronaldo មានអង្គរក្សតាមខ្លួនជានិច្ចសម្រាប់ការសុវត្តិភាពរបស់ខ្លួនបែបនេះ ដោយសារព័ត៌មានជាច្រើនបានលើកឡើងថា កីឡាកររូបនេះបានជួលអង្គរក្សផ្ទាល់ខ្លួនបែបនេះតាំងពីគេរៀបចំត្រលប់មកលេងនៅអង់គ្លេសវិញម្ល៉េះ។ អង្គរក្សទាំងពីររូបខាងលើនេះក៏បានទៅមើលការខុសត្រូវការពារសុវត្ថិភាព Ronaldo នៅពេលខ្លួនទៅប្រកួតជាមួយក្លឹប Young Boys កាលពីថ្ងៃមុនផងដែរ។ អង្គរក្សដែល Ronaldo ជួលមកនេះត្រូវបានគេដឹងថាគេអ្នកមានបទពិសោធន៍ខ្ពស់ ដោយពួកគេធ្លាប់ទាហាន ប៉ូលិស និងកងការពារជាដើម៕
23 Sep 2021
127 views
Football News
ក្រោយចាញ់ក្រុម Young Boys ក្នុងលិទ្ធផល ២-១ ខ្សែប្រយុទ្ធ Cristiano Ronaldo សរសេរក្នុង Twitter ថា…
ខ្សែប្រយុទ្ធ Cristiano Ronaldo របស់ក្រុមបិសាចក្រហម Manchester United បាននិយាយអំពីការបរាជ័យ ១ ទល់នឹង ២ ជាមួយក្រុម Young Boys នៅប្រទេសស្វីស។ ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ Cristiano Ronaldo បានសរសេរក្នុងគណនី Twitter ថា “ វាមិនមែនជាលទ្ធផលដែលយើងចង់បាន។ ប៉ុន្តែវាដល់ពេលដែលពួកយើងត្រូវងើបឡើងវិញហើយផ្តោតលើការប្រកួតបន្ទាប់” ។ ដើម្បីសង្ខេបឡើងវិញខ្សែប្រយុទ្ធឆ្នើមវ័យ ៣៦ ឆ្នាំរូបនេះបានរកគ្រាប់បាល់តែមួយគត់ឲ្យក្រុមបិសាចក្រហម Man United ក្នុងការប្រកួតក្របខ័ណ្ឌ Champions League នៅថ្ងៃបើកឆាកដំបូង។
15 Sep 2021
172 views
Football News
ការបង្ហាញខ្លួនដំបូងឲ្យក្រុម Man Utd ជាលើកទី ២ របស់ Cristiano Ronaldo អាចត្រូវពន្យារពេល
ការបង្ហាញខ្លួនដំបូងឲ្យក្រុម Manchester United ជាលើកទី ២ របស់កីឡាករចំណូលថ្មី Cristiano Ronaldo អាចត្រូវបានពន្យារពេលដោយសារតែក្រសួងសុខាភិបាលប្រទេសអង់គ្លេសតម្រូវឲ្យកីឡាករនៅដាច់ដោយឡែក។ តាមគេរាយការណ៍ថាខ្សែប្រយុទ្ធឆ្នើមសញ្ជាតិព័រទុយហ្កាល់រូបនេះនឹងបង្ហាញខ្លួនជាលើកដំបូងនៅថ្ងៃសៅរ៍នេះទល់នឹងក្រុម Newcastle United ។ ទោះយ៉ាងណាកីឡាករវ័យ ៣៦ ឆ្នាំរូបនេះនឹងទទួលបានការហ្វឹកហាត់តែមួយថ្ងៃប៉ុណ្ណោះជាមួយមិត្តរួមក្រុមបន្ទាប់ពីនៅដាច់ដោយឡែកពីគេរយៈពេល ៥ ថ្ងៃដោយសារខ្លាចជម្ងឺកូវីដ ១៩ ។ នោះទំនងជាមិនគ្រប់គ្រាន់សម្រាប់ឲ្យលោក Ole Gunnar Solskjaer ផ្តល់ឱ្យខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្កាល់ជាប់ជម្រើសដំបូងឡើយ។ Ronaldo ត្រូវបានគេរំពឹងថានឹងចាប់ផ្តើមក្នុងការប្រកួត Champions League ជាមួយក្រុមបិសាចក្រហម Man United ទល់នឹងក្រុម Young Boys នៅប្រទេសស្វីស។
07 Sep 2021
220 views
Uefa Champions League Highlights
Highlight បាល់ទាត់ Juventus 3-0 Young Boys
Highlight បាល់ទាត់ Champions League (Wed/03/10) Juventus 3-0 Young Boys
03 Oct 2018
331 views