Tag: Youri Tielemans
Football News
គោលដៅរបស់ Man UTD កីឡាករ Youri Tielemans បានច្រានចោលសំណើកុងត្រាថ្មីពី Leicester
យោងតាមសេចក្ដីរាយការណ៍ពីអ្នកកាសែតល្បីឈ្មោះ Fabrizio Romano បានឲ្យដឹងថា ខ្សែបម្រើក្រុម Leicester City កីឡាករ Youri Tielemans បានសម្រេចចិត្ត មិនបន្តកុងត្រាថ្មីជាមួយក្លិប។ Tielemans បានបង្ហាញទម្រង់លេងលេចធ្លោ កាលពីមកលេងខ្ចីជើងឲ្យ Leicester កាលពីខែមករាឆ្នាំ២០១៩ ខណៈ៦ខែក្រោយមក រូបគេត្រូវបានក្រុមរហស្សនាមកញ្ជៀងខៀវទិញផ្ដាច់ក្នុងតម្លៃ៤០លានផោន (ឬប្រមាណ ៥៤លានដុល្លារ) ដោយគិតមកទល់ពេលនេះ ខ្សែបម្រើសញ្ជាតិប៊ែលហ្សិក បង្ហាញខ្លួនបាន១៣៥ប្រកួត។ Tielemans ជាតួឯកសំខាន់ សម្រាប់ការប្រកួតពានរង្វាន់ FA Cup វគ្គផ្ដាច់ព្រ័ត្រ កាលពីរដូវកាលមុន ដោយគ្រាប់បាល់តែ១គត់របស់គេ បានជួយ Leicester លើកពាន។ ដោយសារតែ Tielemans បានសាងគុណសម្បតិ្តធំធេងដូចនេះ ដូច្នេះទើប Leicester ស្រែកឃ្លាន ក្នុងការបន្តកុងត្រាថ្មីឲ្យរូបគេ។ គួរបញ្ជាក់ដែរថា កុងត្រារបស់ខ្សែបម្រើវ័យ២៤ឆ្នាំខាងលើ នៅសល់សុពលភាពមិនដល់១៨ខែទៀតនោះទេ ខណៈរូបគេ កំពុងមានដំណឹងលេចឮពាក់ព័ន្ធជាមួយក្លិបធំៗដូចជាបិសាចក្រហម Manchester United ហង្សក្រហម Liverpool កាំភ្លើងធំ Arsenal និង Bayern
13 Feb 2022
69 views
Football News
Salah ជាប់ជាកីឡាករល្អបំផុតប្រចាំខែរបស់ Premier League
ខ្សែប្រយុទ្ធក្រុម Liverpool កីឡាករ Mohamed Salah ត្រូវបានជ្រើសរើសជាកីឡាករឆ្នើមប្រចាំក្របខ័ណ្ឌ Premier League សម្រាប់ខែតុលា នេះបើយោងតាមគេហទំព័រផ្លូវការរបស់លីកបានចុះផ្សាយ។ ដោយចាប់ផ្តើមជាមួយនឹងការខិតខំប្រឹងប្រែងជាបុគ្គលដ៏អស្ចារ្យប្រឆាំងនឹងក្រុម Manchester City នៅកីឡដ្ឋាន Anfield កីឡាករសញ្ជាតិអេហ្ស៊ីបរូបនេះបានស៊ុតបញ្ចូលទីបាន 5 គ្រាប់ និងបញ្ជូនឲ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបាន 4 ដងសម្រាប់ក្រុម Liverpool កាលពីខែមុន។ នេះជាលើកទី 4 ហើយដែលខ្សែប្រយុទ្ធវ័យ 29 ឆ្នាំរូបនេះទទួលបានពានរង្វាន់ និងជាលើកដំបូងរបស់គេចាប់តាំងពីខែមីនា 2018 មក។ តារាឆ្នើមសញ្ជាតិអេហ្ស៊ីបរូបនេះបានឈរនៅលើកំពូលតារាងកីឡាករទាំង 8 ដែលរួមមាន Ben Chilwell (Chelsea), Phil Foden (Manchester City), Maxwel Cornet (Burnley), Tino Livramento (Southampton), Aaron Ramsdale (Arsenal), Declan Rice (West Ham United
12 Nov 2021
114 views