Tag: Zinchenko
Football News
កីឡាករ Ferran Torres ចង់ឲ្យក្លឹប Barcelona ចូលចែចូវយក Zinchenko របស់ Man City
ខ្សែប្រយុទ្ធក្លិប Barcelona កីឡាករ Ferran Torres ត្រូវបានគេរាយការណ៍បានទទូចឲ្យ Oleksandr Zinchenko របស់ Manchester City មករួមក្រុម។ ជាការពិតណាស់ បច្ចុប្បន្ន Barcelona កំពុងតែត្រូវបានគេដឹងថា កំពុងស្វះស្វែងរកខ្សែការពារស្លាបឆ្វេងម្នាក់មកជំនួស Jordi Alba ដែលបច្ចុប្បន្នគេមានវ័យ៣១ឆ្នាំទៅហើយ។ បើយោងទៅតាមការចុះផ្សាយរបស់ The Football Index បានលើកឡើងថា Torres បានកំពុងណែនាំ Barcelona ឲ្យចុះហត្ថលេខាយក Zinchenko មករួមក្រុមដើម្បីជំនួស Alba ខណៈ កុងត្រារបស់កីឡាករសញ្ជាតិអ៊ុយក្រែនខាងលើនៅ Man City នឹងអស់សុពលភាពនៅក្នុងឆ្នាំ២០២៤៕
27 Mar 2022
48 views