Tag: Zlatan Ibrahimovic
Football News
ផ្អើលស្លាប់ពេញពិភពលោក ពេលនេះ Raiola ផ្ញើសារពីពេទ្យថា ខ្លួននៅរស់នៅឡើយទេ
កំពូលភ្នាក់ងារបាល់ទាត់ដ៏ល្បី Mino Raiola បានចេញមកបដិសេធចំពោះព័ត៌មានចុះផ្សារថា លោកបានស្លាប់ដោយសារតែជំងឺកាលពីយប់មិញ។ សារព័ត៌មានប្រទេសអ៊ីតាលីបានចុះផ្សាយខុសថា Raiola វ័យ៥៤ឆ្នាំបានស្លាប់ បន្ទាប់មករឿងរ៉ាវនេះត្រូវបានកាសែតជុំវិញពិភពលោកបានចុះផ្សាយបន្ត។ សូម្បីតែក្លឹប Real Madrid ក៏បានផ្ញើសារចូលរួមរំលែកទុក្ខផងដែរ ក្រោយព័ត៌មានក្លែងក្លាយនេះបានផ្ទុះឡើង។ យ៉ាងណាមិញ Raiola សាមីខ្លួនបានចេញសារបដិសេធព័ត៌មានខាងលើពីលើគ្រែនៅមន្ទីរពេទ្យ។ តាមការឲ្យដឹង Raiola មានបញ្ហាជំងឺសួត កំពុងសម្រាកនៅមន្ទីរពេទ្យ។ សូម្បីតែគ្រួសារនិងមិត្តភ័ក្ដិរបស់ Raiola ក៏បានចេញមកបដិសេធអំពីដំណឹងស្លាប់នេះដែរ។ Raiola ជាភ្នាក់ងាររបស់កីឡាករល្បីៗជាច្រើនដូចជា Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត៕
29 Apr 2022
21 views
Football News
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបទទួលមរណះភាពនៅវ័យ៥៤ឆ្នាំ
លោក Mino Raiola កំពូលភ្នាក់ងារកីឡាករប្រចាំបាល់ទាត់អឺរ៉ុបដ៏មានឥទ្ធិពលមួយរូប បានបាត់បង់ជីវិតនៅវ័យ៥៤ឆ្នាំ ដោយសារតែបញ្ហាសុខភាព។ នេះបើយោង Mirror ។ លោកជាភ្នាក់ងារកីឡាករបស់ Zlatan Ibrahimovic, Paul Pogba, Erling Haaland, Marco Verratti, Moise Kean, Henrikh Mkhitaryan, Gianluigi Donnarumma, Mario Balotelli និងកំពូលកីឡាករជាច្រើនរូបទៀត។ បើតាមសារព័ត៌មានជាច្រើននៅប្រទេសអ៊ីតាលីគឺលោកបានស្លាប់ដោយសារតែជំងឺសួត ដោយលោកធ្លាប់ចូលបន្ទប់វះកាត់ព្យាបាលម្ដងរួចមកហើយកាលពីខែមករា ឆ្នាំ២០២២ ប៉ុន្តែព័ត៌មានមួយនេះមិនបានទម្លាយនៅពេលនោះឡើយ។ គួរបញ្ជាក់ផងដែរថា លោក Mino Raiola ចាប់ផ្ដើមអាជីពជាភ្នាក់ងារកីឡាករនេះចាប់តាំងពីឆ្នាំ១៩៩៣រហូតមក ដោយលោកមានភាពជោគជ័យនៅក្នុងអាជីពនេះខ្លាំង និងមានមជ្ឈដ្ឋានបាល់ទាត់ទទួលស្គាល់៕
29 Apr 2022
29 views
Football News
Zlatan នៅតែបន្តជួយក្រុមស៊ុយអែត ទោះមិនបានទៅលេង World Cup 2022
ក្រុមជម្រើសជាតិស៊ុយអែតបានបាត់ឱកាសទៅលេងប្រកួត World Cup 2022 នៅឯប្រទេសកាតា ក្រោយក្រុមជម្រើសជាតិប៉ូឡូញបានទម្លាក់ដោយយកជ័យជំនះក្នុងលទ្ធផល ២-០ នៅក្នុងថ្ងៃនេះក្នុងវគ្គជម្រុះ Play-off ។ ទោះជាមិនទៅប្រកួតក្នុងព្រឹត្តិការណ៍ធំមួយនេះប៉ុន្តែ ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានឆ្លើយតបក្នុងលក្ខណៈវិជ្ជមានទៅសារព័ត៌មាន Metro ដែលបានសួរគេក្រោយប្រកួតចាញ់ហើយថា គេនឹងបន្តលេងឲ្យក្រុមជម្រើសជាតិស៊ុយអែតទៀតឬយ៉ាងណា។ Zlatan បានឆ្លើយថា៖” ខ្ញុំសង្ឃឹមថានឹងបានបន្តលេងឲ្យទៀត។ ឲ្យតែខ្ញុំនៅមានសុខភាពអាចលេងកើត ខ្ញុំនឹងនៅតែបន្តលេង និងបន្តជួយក្រុមនេះទៀត “។ គ្រូបង្គោលក្រុមជម្រើសជាតិស៊ុយអែត លោក Janne Andersson ក៏ស្វាគមន៍ Zlatan ផងដែរថា ឲ្យតែគេនៅចង់បន្ត និងមានសុខភាពទៅរួច គេនឹងនៅតែអាចជួយក្រុមលោកអញ្ចឹង។ នៅខែតុលា ឆ្នាំ២០២២ខាងមុខ Zlatan នឹងមានវ័យ ៤១ឆ្នាំហើយ ដោយកីឡាករនេះបានចូលជួយក្រុមជម្រើសជាតិរបស់ខ្លួនតាំងពីឆ្នាំ២០០១ មកដោយចូលលេងបាន ១២១ប្រកួត និងរកបាន៦២គ្រាប់។ Zlatan ធ្លាប់បង្ហាញខ្លួននៅ World Cup លើកចុងក្រោយបំផុតនៅឆ្នាំ២០០៦៕
31 Mar 2022
49 views
Football News
Chiellini ថាបើគ្មាន Messi នឹង Ronaldo ខ្សែប្រយុទ្ធ Zlatan ឈ្នះពាន Ballon d’Or មិនស្ទើរទេ
ខ្សែការពារ Giorgio Chiellini បានធ្វើការសម្ភាសន៍ជានឹងអ្នកកាសែតនៅក្នុងថ្ងៃនេះ និយាយពីទំនាក់ទំនងគេរវាង ខ្សែប្រយុទ្ធ Zlatan Ibrahimovic កន្លងមករហូតមកទល់នឹងពេលនេះ។ Chiellini បាននិយាយថា៖” កាលពីអតីតកាលសត្រូវដ៏ខ្លាំងបំផុតសម្រាប់ខ្ញុំគឺ Ibrahimovic នេះហើយ។ គិតទៅ គេអត់សំណាងដែលលេងក្នុងពេល Cristiano Ronaldo និង Lionel Messi កំពុងឡើងជើងខ្លាំងរហូតមក អញ្ចឹងហើយបើអត់មានពួកគេ Ibra ច្បាស់ណាស់ឈ្នះពាន Ballon d’Or មួយចំនួនមិនស្ទើរទេ “។ ក្នុងការសម្ភាសន៍ជាមួយអ្នកកាសែតនេះ Ciellini ក៏បាននិយាយបែបលេងសើចពីអនាគតនៃការចូលនិវត្តន៍ពីកីឡាករបាល់ទាត់របស់គេ ដោយនឹងធ្វើការសម្រេចជាមួយ Zlatan ហើយនឹងមកសម្ភាសន៍ជាមួយសារព័ត៌មានតែម្ដង៕
15 Mar 2022
61 views
Football News
Zlatan លើកសរសើរ Verratti ថាពូកែគ្រប់គ្រងបាល់មានសមត្ថភាពពីធម្មជាតិ
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានចេញមុខសរសើរតារាឆ្នើមរបស់ Paris Saint-Germain កីឡាករ Marco Verratti មិនដាច់ពីមាត់, ក្នុងនោះគាត់បានលើកឡើងថា ខ្សែបម្រើសញ្ជាតិ អ៊ីតាលី រូបនេះមានដុងជាមួយការលេងតួនាទីជាខ្សែបម្រើតាំងពីកំណើត ហើយគាត់ពិតជាពូកែគ្រប់គងបាល់ខ្លាំងណាស់ និងមិនងាយធ្វើឱ្យរបូតបាល់ឡើយ។ ជាការពិតណាស់ Zlatan ក៏ធ្លាប់ជាមិត្តរួមក្រុមរបស់ Verratti ផងដែរ កំលុងពេលគាត់ស្នាក់នៅទឹកដី Parc des Princes រយៈពេល ៤ ឆ្នាំ ។ ហើយក្រោយមកខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត ក៏បានផ្លាស់ទៅចូលរួមជាមួយ Man UTD, LA Galaxy និងបច្ចុប្បន្នកំពុងតែរួមរស់ជាមួយអតីតក្លិបចាស់ AC Milan ខណៈ Verratti វិញ ឥឡូវរូបគេកំពុងបន្តអាជីពជាមួយក្រុមអ្នកមានបារាំងនៅឡើយទេ។ Zlatan បានលើកឡើងពី Verratti យ៉ាងដូច្នេះថា៖ “ Verratti ជាអ្នកដែលមានតួនាទីគ្រប់គ្រងការប្រកួត គាត់ពូកែគ្រប់គ្រងបាល់ គាត់មិនងាយធ្វើឱ្យបាត់បាល់ គាត់មិនភ័យខ្លាចនៅក្នុងការលេង។ គាត់មានសមត្ថភាពជាមួយការលេងជាខ្សែបម្រើតាំងពីធម្មជាតិ”៕
29 Jan 2022
83 views
Football News
Zlatan បាននិយាយថាប្រសិនគេជា Mbappe គេនឹងផ្លាស់ទៅលេងនៅ Real Madrid
ខ្សែប្រយុទ្ធវ័យជ្រេរបស់ក្លិប AC Milan កីឡាករ Zlatan Ibrahimovic ថា បើគេជា Kylian Mbappe គេនឹងផ្លាស់ទៅលេងនៅ Real Madrid វិញហើយ។ ជាការពិតណាស់ អនាគតរបស់ Mbappe នៅ Paris Saint Germain គឺកំពុងតែមានភាពស្រពិចស្រពិល ដោយកុងត្រារបស់គេ នៅសល់ប្រមាណជា ៦ខែទៀត ប៉ុណ្ណោះ ហើយពុំទាន់មានដំណឹងថា គេត្រូវបន្តកុងត្រាទៀត ឬ អត់នោះទេ ស្របពេលដែលក្លិប Real Madrid នៅតែខំដុតដៃ ដុតជើងតាមប្រមាញ់រូបគេដដែល។ Zlatan បាននិយាយថា៖ “រឿងអនាគតរបស់ Mbappe ទាល់តែសួរ Mbappe ខ្លួនឯងផ្ទាល់បានដឹងច្បាស់ ព្រោះវាពឹងលើ ការគិត និង បំណងរបស់គេ។ យ៉ាងណាមិញ បើមានថ្ងៃណាមួយគេមកសួរខ្ញុំ ខ្ញុំនឹងប្រាប់គេថាបើខ្ញុំជាគេខ្ញុំនឹងផ្លាស់ទៅ Real Madrid ហើយព្រោះខ្ញុំបានលេងនៅក្លិបច្រើនប្រទេសហើយ ហើយមានតែវិធីនេះទេ ដែលជួយបង្រៀនខ្ញុំឲ្យយល់ដឹងពីបាល់ទាត់ច្រើន ព្រោះបើយើងលេងនៅតែទឺកដីកំណើតខ្លួនឯងវាគ្មានអ្វីដែលថ្មីនោះទេ”៕
24 Jan 2022
67 views
Football News
លោក Adrian Mutu ទម្លាយថា Zlatan ដាស់គាត់ទាំងយប់ដោយសារ…
លោក Adrian Mutu បានទម្លាយថា នៅយប់មួយ Zlatan Ibrahimovic បានធ្លាប់មកដាស់គាត់ទាំងយប់ ដោយសារយល់សប្តិឃើញកីឡាករ Cristiano Ronaldo លេងបាល់ល្អជាងគាត់។ ជាការពិតណាស់ លោក Mutu បច្ចុប្បន្នជាអ្នកចាត់ការរបស់ក្លិប FC U Craiova នៃលីគប្រទេស រ៉ូម៉ានី ហើយលោកធ្លាប់ជាមិត្តល្អ និងជាមិត្តរួមក្រុមរបស់ Zlatan នៅ Juventus។ ប៉ុន្តឥឡូវនេះខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត នៅបន្តអាជីពជាកីឡាករបាល់ទាត់នៅឡើយទេ ដ្បិតមានវ័យ ៤០ ឆ្នាំទៅហើយក្តី។ លោក Mutu បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ “Zlatan គាត់ល្អខ្លាំងណាស់។ ពួកយើងក៏ធ្លាប់គេងក្នុងបន្ទប់រួមគ្នាផងដែរ។ យប់មួយ, គាត់ស្រាប់តែភ្ញាក់ពីគេង។ ហើយគាត់បានមកដាស់ខ្ញុំ និងបានប្រាប់ខ្ញុំថា៖ Adi, ក្រោកឡើង! ខ្ញុំបានយល់សប្តិអាក្រក់។ ខ្ញុំបានយល់សប្តិឃើញ Ronaldo លេងបាល់ល្អជាងខ្ញុំ! ហើយបន្ទាប់មកគាត់ក៏បានត្រឡប់ទៅគេងធម្មតាវិញនៅពេលខ្ញុំនិយាយលួងលោមថា៖ ទេ,ទេ! អ្នកជាកីឡាករល្អបំផុតនៅលើពិភពលោកយើងនេះ! គេងទៅ” ៕
02 Jan 2022
73 views
Football News
Zlatan ចោទថា Man UTD ជាក្លិបចង្អៀតចង្អល់
កីឡាករ Zlatan Ibrahimovic បានបង្ហើបឱ្យដឹងថា កំលុងពេលនៅ Manchester United គាត់ត្រូវបានក្លិបពិន័យទឹកប្រាក់ចំនួន ១ ផោន ឬស្មើនឹង (១.៣២ ដុល្លាអាមេរិក) ពីប្រាក់ឈ្នួលរបស់ខ្លួន ដោយសារគាត់បានញ៉ាំទឹកផ្លែឈើមួយកំប៉ុង។ ក្រោយស្នាក់នៅទឹកដី Old Trafford បានរយៈពេល ២ ឆ្នាំខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំបានសារភាពថា Man UTD ដ្បិតជាក្លិបធំនៅលើពិភពលោក ប៉ុន្តែមើលទៅដូចជាចង្អៀតចង្អល់មែនទែន។ Ibrahimovic ហាក់មិនសប្បាយចិត្តទេដែលក្លិបពិន័យលុយផ្ទាល់ខ្លួនរបស់គាត់ ដោយគ្រាន់តែគាត់ញ៉ាំទឹកផ្លែឈើមួយកំប៉ុងនៅសណ្ឋាគារ Mini Bar កំលុងពេលធ្វើដំណើរផ្លូវឆ្ងាយជាមួយ Man UTD។ ដកស្រង់ចេញពីគេហទំព័រ Adrenaline, Zlatan បានទម្លាយឱ្យដឹងថា៖ “រឿងមួយដែលធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលមែនទែន៖ គ្រប់គ្នាគិតថា Man UTD គឺជាក្លិបកំពូលមួយ, ជាក្លិបអ្នកមាន និងជាក្លិបដែលមានឥទ្ធិពលនៅលើពិភពលោកយើងនេះ…។ ប៉ុន្តែមានរឿងម្តងនោះ ទើបធ្វើឱ្យខ្ញុំដឹងថាក្លិបមួយនេះពិតជាតូចចង្អៀតខ្លាំងណាស់ ពួកគេគ្មានបើកចិត្តឱ្យទូលាយសោះ។ ថ្ងៃមួយ ខ្ញុំបានស្នាក់នៅសណ្ឋាគារមុនការប្រកួត។ ខ្ញុំស្រែកទឹក, ដូច្នេះខ្ញុំក៏បានទៅញ៉ាំទឹកផ្លែឈើមួយកំប៉ុង។ ជាការពិត, រាល់ដងខ្ញុំមិនដែលមើលក្រដាសបញ្ជាក់ប្រាក់ខែទេ។
05 Dec 2021
78 views
Football News
៤០ ឆ្នាំហើយតែ Zlatan ថា ចង់ឲ្យ AC បន្តកុងត្រាដល់២០២៣
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic រកបានមួយគ្រាប់កាលពីយប់មិញនេះ ដើម្បីជួយ AC Milan យកឈ្នះទៅលើក្រុម Genoa ៣-០ ក្នុងពានរង្វាន់ Serie A សប្ដាហ៍ទី១៥ ។ គិតត្រឹមពេលនេះបុរសសញ្ជាតិស៊ុយអែតខាងលើវ័យ៤០ហើយ ខណៈដែលកុងត្រារបស់ខ្លួននឹងផុតនៅកក្កដា ឆ្នាំ២០២២ ខាងមុខនេះ។ ប៉ុន្តែក្រោយពេលធ្វើបានល្អគេក៏មានគំនិតចង់បន្តស្នាក់នៅ AC ដល់ ២០២៣ ដោយបាននិយាយថា «ខ្ញុំពិតជារីករាយណាស់សម្រាប់ការធ្វើការជាមួយលោក Pioli អ្នកចាត់ការរបស់យើង។ ប៉ុន្តែឥឡូវនេះវាដល់ពេលដែលត្រូវពង្រីកកុងត្រាថែមហើយ (និយាយរួចក៏សើច) បុរសម្នាក់នេះធ្វើឲ្យខ្ញុំរីករាយ»។ រដូវកាលនេះ Zlatan រកបាន៦គ្រាប់ហើយ និងរកបាន៣១ គ្រាប់ហើយក្នុងការបង្ហាញខ្លួនឲ្យ AC Milan ៤៦ ប្រកួតគិតចាប់ពីការចូលលេងពីឆ្នាំ២០២០ មកដក់ពេលនេះ៕
02 Dec 2021
148 views
Football News
ខ្សែប្រយុទ្ធ Zlatan Ibrahimovic បានបំបែកកំណត់ត្រាមួយទៀតក្នងវ័យ 40ឆ្នាំ
ក្រុម Fiorentina បានយកឈ្នះលើក្រុម AC Milan ក្នុងលទ្ធផល 4 ទល់នឹង 3 នៅកីឡដ្ឋាន Artemio Franchi កាលពីយប់មិញ ខណៈដែលក្រុម AC Milan បានរងបរាជ័យក្នុងក្របខ័ណ្ឌ Serie A ជាលើកដំបូងរបស់ពួកគេក្នុងរដូវកាលនេះ។ បើទោះបីជាចាញ់ក៏ដោយ ក៏ខ្សែប្រយុទ្ធរបស់ AC Milan កីឡាករ Zlatan Ibrahimovic អាចសម្រេចបាននូវព្រឹត្តិការណ៍ដ៏សំខាន់មួយ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ និងក្លាយជាកីឡាករវ័យចំណាស់បំផុតទី 3 ក្នុងប្រវត្តិសាស្ត្រដែលស៊ុតបញ្ចូលទីបាននៅ Serie A ដោយមានតែអតីតកីឡាករ Alessandro Costacurta និង Silvio Piola ប៉ុណ្ណោះពេលកន្លងមក។ ការប្រកួតជាមួយក្រុម Fiorentina កីឡាករស៊ុយអែតរូបនេះបានបង្កើតកំណត់ត្រាថ្មីមួយក្លាយជាកីឡាករដែលមាន វ័យចំណាស់បំផុតនៅអាយុ 40 ឆ្នាំ និង 48 ថ្ងៃនៅក្នុងក្របខ័ណ្ឌកំពូលរបស់អ៊ីតាលី ។ នេះជាការស៊ុតបញ្ចូលទី 2 គ្រាប់ឬច្រើនជាងនេះនៅក្នុង ការប្រកួតមួយជាលើកដំបូងក្នុងសតវត្សទី
21 Nov 2021
100 views
Football News
Neymar បានស៊ុតបញ្ចូលគ្រាប់ទី 400 ក្នុងអាជីពកាលពីយប់មិញ
ក្រុម Paris Saint-Germain បានយកឈ្នះលើក្រុម Bordeaux ក្នុងលទ្ធផល 3 ទល់នឹង 2 ជាមួយនឹងកីឡាករ Neymar Junior ស៊ុតបញ្ចូលទីបាន 2 គ្រាប់។ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីលបានសម្រេចជោគជ័យសំខាន់មួយក្នុងការចុះបញ្ជីលេខគ្រាប់ទី 400 និង 401 ក្នុងអាជីពរបស់ខ្លួនកាលពីយប់មិញ។ នេះបើយោងតាមស្ថិតិរបស់ ESPN បញ្ជាក់ថា កីឡាករវ័យ 29 ឆ្នាំរូបនេះអាចស៊ុតបាន 90 គ្រាប់សម្រាប់ក្លឹបបច្ចុប្បន្នរបស់គាត់នៅក្នុងការប្រកួតទាំងអស់ ថែមទាំងស៊ុតបញ្ចូលទីបាន 136 គ្រាប់នៅ Santos, 105 គ្រាប់នៅ Barcelona និង 70 គ្រាប់ទៀតសម្រាប់ក្រុមជម្រើសជាតិរបស់គាត់ ។ លើសពីនេះ Neymar បានតាមស្មើចំនួន 90 គ្រាប់របស់ Angel Di Maria សម្រាប់ក្រុមបារាំង PSG នឹងក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី 5 នៅក្លឹប Paris Saint-Germain ។
07 Nov 2021
151 views
Football News
Zlatan Ibrahimovic៖ ៤០០ គ្រាប់ក្នុងលីគក្នុងស្រុក
ក្រុម AC Milan បានផ្តួលក្រុម Roma ក្នុងលទ្ធផល 2 ទល់នឹង 1 នៅកីឡាដ្ឋាន Olimpico កាលពីថ្ងៃអាទិត្យជាមួយនឹងកីឡាករ Zlatan Ibrahimovic បានស៊ុតបាល់បញ្ចូលទីគ្រាប់ដំបូងរបស់ក្រុម AC Milan នៅយប់នេះ ពីការស៊ុតបាល់ហ្វ្រីឃីកដ៏អស្ចារ្យ។ ខ្សែប្រយុទ្ធស៊ុយអែតរូបនេះបានសម្រេចបានគ្រាប់បាល់ចំនួន ៤០០ ក្នុងលីកក្នុងស្រុកជាមួយនឹងគ្រាប់បាល់ដំបូងសម្រាប់ក្រុម Malmo កាលពី 22 ឆ្នាំមុនកាលពីខែតុលា ឆ្នាំ 1999។ នេះបើតាម Opta Sports រាយការណ៍អំពី Ibrahimovic ដែលទើបតែមានអាយុ 40 ឆ្នាំអាចរកគ្រាប់បាល់បានចំនួន 150 គ្រាប់ក្នុងលីក Serie A ក្នុងនោះ 23 គ្រាប់លេងឲ្យក្រុមសេះបង្កង់ Juventus រីឯ 57 គ្រាប់ក្នុងការលេងឲ្យក្រុម Inter Milan និង 70 គ្រាប់ជាមួយក្រុម AC Milan នេះផ្ទាល់តែម្ដង។
01 Nov 2021
134 views
Football News
Zlatan Ibrahimovic៖ ក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតទី៤នៅលីក Serie A
ក្រុម AC Milan បានយកឈ្នះលើក្រុម Bologna ក្នុងលទ្ធផល 4 ទល់នឹង 2 នៅកីឡដ្ឋាន Renato Dall’Ara កាលពីយប់មិញ។ Zlatan Ibrahimovic ដែលមានអាយុ 40 ឆ្នាំបានស៊ុតបញ្ចូលទីចុងក្រោយរបស់ក្រុម AC Milan ក្លាយជាអ្នកស៊ុតបញ្ចូលទីចាស់បំផុតនៅ Serie A ទី ៤ ក្នុងប្រវត្តិសាស្ត្រ។ នេះបើយោងតាម Opta Sports មានកីឡាករតែ 3 នាក់ប៉ុណ្ណោះដែលអាចរកគ្រាប់បាល់បាននៅលីគកំពូលអ៊ីតាលីបន្ទាប់ពីអាយុ 40 ឆ្នាំគឺ Silvio Piola (40 ឆ្នាំ 131 ថ្ងៃ), Pietro Vierchowod (40 ឆ្នាំ 47 ថ្ងៃ) និង Alessandro Costacurta (41 ឆ្នាំ 25 ថ្ងៃ) ។ លើសពីនេះ
24 Oct 2021
177 views
Football News
Zlatan Ibrahimovic ចង់ក្លាយជាអ្នកគ្រប់គ្រងក្លិប បន្ទាប់ពីចូលនិវត្ដន៍ពីអាជីពបាល់ទាត់
លោក Mino Raiola ភ្នាក់ងាររបស់កីឡាករ Zlatan Ibrahimovic បានឲ្យដឹងថាខ្សែប្រយុទ្ធក្រុម AC Milan រូបនេះ ចង់ក្លាយជាអ្នកគ្រប់គ្រងក្លិប បន្ទាប់ពីចូលនិវត្ដន៍ពីអាជីពបាល់ទាត់។ លោក Raiola បានក្លាយជាភ្នាក់ងាររបស់ Zlatan មួយរយៈមកហើយ និងបានដឹងពីបំណងដែលកីឡាករសញ្ជាតិស៊ុយអ៊ែត វ័យ៣៩ឆ្នាំរូបនេះចង់ធ្វើនៅថ្ងៃអានាគតផងដែរ។ ទោះជាយ៉ាងណា លោកបញ្ជាក់ថា កីឡាកររូបនេះនៅតែបន្ដអាជីពជាកីឡាករដដែល រហូតដល់ថ្ងៃណាមួយគាត់លែងជាកីឡាករសំខាន់សម្រាប់ក្រុម ដែលគាត់លេង។ លោក Raiola បាននិយាយថា៖ យើងនឹងឃើញអ្វីដែល Zlatan ចង់ធ្វើនៅខែមិថុនា។ គាត់តែងតែសម្រេចចិត្ដពីមួយឆ្នាំទៅមួយឆ្នាំ ដោយគ្មានការសម្រេចចិត្ដបែបបន្ទាន់ណាឡើយ។ ប្រាកដណាស់ នៅថ្ងៃដែលគាត់គិតថាខ្លួនគាត់លែងជាកីឡាករសំខាន់សម្រាប់ក្លិប គាត់នឹងចូលនិវត្ដន៍ ហើយចាប់ផ្ដើមទំព័រជីវិតថ្មី ជាអ្នកគ្រប់គ្រងក្លិប៕
19 Sep 2021
263 views
Football News
ខ្ញីចាស់! វ័យរៀងជ្រែទៅហើយ ប៉ុន្តែមកមើលចង្វាក់ញាក់ និងស៊ុតរបស់ Zlatan ត្រង់នេះមិនចាញ់ពីក្មេងប៉ុន្មានឡើយ
ខ្សែប្រយុទ្ធចាស់វស្សា Zlatan Ibrahimovic បានខកខានការប្រកួតបើករដូវកាលនៅ Serie A ឱ្យក្រុម AC Milan ចំនួន ២ ប្រកួតមកហើយ ដោយសារបញ្ហារបួស, ប៉ុន្តែគាត់នឹងអាចត្រឡប់មកចូលរួមប្រកួតវិញបាននៅពាក់កណ្តាលខែ កញ្ញា នេះ។ ទោះបីជាយ៉ាងណាក៏ដោយ មកដល់ពេលនេះខ្សែប្រយុទ្ធសញ្ជាតិ ស៊ុយអែត គឺទទួលបានភាពធូរស្រាលមកវិញបានគួរសមខ្លះហើយ, តួយ៉ាងថ្មីៗនេះ លោកទើបតែបានបង្ហោះវីដេអូមួយនៅលើបណ្តាញសង្គមអំពីការហ្វឹកហាត់របស់លោក ដែលមានទៅវាពិតជាអស្ចារ្យដូចកំពុងនៅលើទីលានអ៊ីចឹង៕
29 Aug 2021
149 views
Football News
លោកព្រះ Zlatan Ibrahimovic បានរងរបួសមិនអាចលេងការប្រកួតនៅសល់ក្នុងរដូវកាលនេះឲ្យ AC Milan បានទេ
ខ្សែប្រយុទ្ធ Zlatan Ibrahimovic របស់ក្លិប AC Milan នឹងខកខានការប្រកួតនៅ Serie A ដែលនៅសល់ទាំងអស់របស់ក្រុមក្នុងរដូវកាល ។ ខ្សែប្រយុទ្ធវ័យ ៣៩ ឆ្នាំរូបនេះបានរងរបួសជង្គង់នៅពេលក្រុម AC Milan យកឈ្នះលើក្រុម Juventus ក្នុងលិទ្ធផល ៣ ទល់នឹង ០ កាលពីថ្ងៃទី ៩ ខែឧសភាសប្ដាហ៍មុន ។ ដែលបង្ខំចិត្តអោយគាត់ផ្លាស់ប្ដូរចេញនៅពាក់កណ្តាលតង់ទីពីរ ។ លោក Stefano Pioli អ្នកចាត់ការរបស់ក្រុម AC Milan និយាយក្រោយការប្រកួតថាលោករំពឹងថាខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះនឹងត្រូវជាសះស្បើយសារជាថ្មីម្តងទៀតនៅពេលការប្រកួតចុងក្រោយរវាងក្រុម Juventus នឹងប៉ះគ្នាជាមួយក្រុម Atalanta ក្នុងការដណ្តើមពានរង្វាន់ Coppa Italia វគ្គផ្ដាច់ព្រ័ត្រនៅថ្ងៃទី ២០ ខែឧសភា ឆ្នាំ ២០២១ ខាងមុខនេះ ។ ទោះបីជាយ៉ាងណាក៏ដោយយោងទៅតាមគេហះទំព័រ La Gazzetta dello Sport ការជាសះស្បើយរបស់ Ibrahimovic
12 May 2021
219 views
Football News
ក្រុម AC Milan គ្រោងនឹងចុះកុងត្រាឲ្យកីឡាករ Ibrahimovic
ខ្សែប្រយុទ្ធវ័យ ៣៩ឆ្នាំ Zlatan Ibrahimovic គ្រោងនឹងចុះកុងត្រាថ្មីជាមួយ AC Milan នៅល្ងាចនេះដែលតាមសេចក្តីរាយការណ៍បានឲ្យដឹងថាកិច្ចសន្យាថ្មីនេះមានតម្លៃ ៧.៥ លានផោនក្នុងមួយរដូវបូកនឹងការលើកទឹកចិត្ត។ កិច្ចសន្យាចាស់នឹងផុតកំណត់នៅថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ ២០២១ នេះ ។ យោងតាមរបាយការណ៍ទាំងអស់ត្រូវបានគេរំពឹងថានឹងត្រូវប្រកាសនៅរាត្រីនេះនៅ Casa Milan ។ ជាមួយនឹងពាក្យស្លោកៈតើមានអ្វីកើតឡើង? ប្រាក់ខែរបស់ Ibrahimovic នឹងត្រូវបានកើនឡើងពី ៧ លានផោនដល់ ៧.៥ លានផោនក្នុងមួយរដូវនេះបើយោងតាម Sky Sport Italia, Tuttomercatoweb និងប្រភពដទៃទៀត។ នឹងមានការលើកទឹកចិត្តមួយចំនួនដែលជាប់ទាក់ទងនឹងលទ្ធផលរបស់កីឡាករចាស់វស្សា Ibrahimovic នេះផងដែរ។
23 Apr 2021
248 views
Football News
Zlatan និង Milan បានព្រមព្រៀងបន្តកុងត្រា ១ ឆ្នាំទៀត
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអ៊ែតរបស់ក្លិប AC Milan គឺកីឡាករ Zlatan Ibrahimovic នឹងចុះកុងត្រាថ្មីជាមួយក្លឹបរយះពេល ១រដូវកាលទៀត ។ ភាគីទាំងពីរបានឯកភាពលើការបន្តកិច្ចសន្យាមួយឆ្នាំចំពោះកិច្ចព្រមព្រៀងនេះ។ ក្លិប AC បានចរចាជាមួយខ្សែប្រយុទ្ធស៊ុយអ៊ែតអស់រយៈពេលជាច្រើនសប្តាហ៍ហើយបានឈានដល់កិច្ចព្រមព្រៀងមួយក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ព័ត៌មានលម្អិតចុងក្រោយនៃកិច្ចព្រមព្រៀងឥឡូវនេះកំពុងត្រូវបានយល់ព្រម។ គេរំពឹងថាការចុះកុងត្រាថ្មីជាមួយកីឡាករបាល់ទាត់វ័យ ៣៩ ឆ្នាំរូបនេះនឹងត្រូវប្រកាសជាផ្លូវការនាពេលខាងមុខនេះ។ Ibrahimovic រកបាន ១៥ គ្រាប់ក្នុង ១៦ ប្រកួតនៅរដូវកាល Serie A នេះ។
06 Apr 2021
221 views