Photo of Javier Tebas
Javier Tebas President of Laliga

លោក Javier Tebas ប្រធានក្លិប La Liga បានបង្ហើបឱ្យដឹងថាក្លឹប Barcelona ពិតជាបានចងភ្ជាប់នឹងកីឡាករ Lionel Messi ទៅនឹងកិច្ចសន្យារយៈពេលវែងថ្មីមួយ។

គ្រូបង្វឹកក្លឹបបាល់ទាត់ Catalan បានប្រកាសកាលពីខែកក្កដាថា កីឡាករអន្តរជាតិអាហ្សង់ទីនបានយល់ព្រមរយៈពេល 4 ឆ្នាំនៅ Camp Nou ជាមួយ នឹងកិច្ចសន្យាបច្ចុប្បន្នរបស់គាត់នៅចុងបញ្ចប់នៃរដូវកាលនេះ។

ទោះជាយ៉ាងណាក៏ដោយមិនមានការបញ្ជាក់ជាផ្លូវការណាមួយពី Messi ទេ ដែលនឹងមានសិទ្ធិធ្វើកិច្ចចរចាជាមួយក្លិបដទៃទៀតក្នុងខែមករា។

ប៉ុន្តែ Tebas ទទូចថា កីឡាករវ័យ 30 ឆ្នាំរូបនេះ នឹងបន្តកុងត្រារបស់គាត់ នៅក្នុងការលេងឲ្យលីកកំពូលរបស់អេស្ប៉ាញក្រៅពីយុទ្ធនាការបច្ចុប្បន្នដោយបានប្តេជ្ញាចិត្តចំពោះអនាគតរបស់គាត់ទៅកាន់ក្លិប Barcelona ។

បុរសវ័យ 55 ឆ្នាំរូបនេះបានប្រាប់អ្នកយកព័ត៌មានថា “Messi មានកិច្ចសន្យាដែលត្រូវបានផ្លាស់ប្តូរថ្មី” ។

“កិច្ចសន្យាជាផ្លូវការនៅពេលដែលពួកគេត្រូវបានចុះហត្ថលេខា ហើយត្រូវបានគេប្រកាសថា Messi បានចុះកុងត្រាជាមួយក្រុម Barcelona ប្រសិនបើខ្ញុំមិនត្រូវបានគេកុហកនោះ គាត់នឹងចុះហត្ថលេខា”។

Photo of Lionel Messi
Lionel Messi of FC Barcelona

ប្រភពពី ៖ foxsports asia