លោក​ Erik ten Hag អ្នកចាត់ការ​ថ្មី​របស់​ក្លឹប​ Manchester United សម្រាប់​រដូវកាល​ថ្មី​ខាង​លើ​ បាន​និយាយ​នៅ​ក្នុងថ្ងៃ​នេះ​ថា​ លោក​ចង់​ឲ្យ​ ខ្សែ​ប្រយុទ្ធ​ បន្ត​នៅ​ក្លឹប​របស់​លោក​នេះ​។

Erik ten Hag ជាមួយ Crisitiano Ronaldo
Erik ten Hag ជាមួយ Crisitiano Ronaldo

លោក​ Ten Hag បាន​និយាយ​ថា​៖” ខ្ញុំ​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការងារ​ជា​មួយ​នឹង​ Ronaldo នៅ​ថ្ងៃ​ខាង​មុខ​នេះ​។ Ronaldo ពិត​ជា​កំពូល​កីឡាករ​ តាម​រយៈ​អ្វី​ដែល​គេ​បាន​បង្ហាញ​យើង​កន្លង​មក​ ហើយ​ខ្ញុំ​គិត​ថា​ គេ​នៅ​តែ​មាន​មហិច្ឆតា​ចង់​ខ្លាំង​អញ្ចឹង​ដដែល​អញ្ចឹង​ “។

លោក​បាន​បន្ត​ថា​៖” អញ្ចឹង​ច្បាស់​ណាស់​ ខ្ញុំ​ចង់​បាន​គេ​ឲ្យ​នៅ​បន្ត​ជា​មួយ​យើង​ទៀត​។ គេ​ពិត​ជា​សំខាន់​មែន​ទែន​នឹង​ Man Utd ឆ្នាំ​នេះ​ មើល​តែ​ស្ថិតិ​ការ​លេង​របស់​​គេ​ទៅ​ដឹង​ហើយ​​ “។

លោក​ Ten Hag ក៏​បាន​បញ្ជាក់​ផង​ដែរ​ លោក​ចាប់​ផ្ដើម​ធ្វើ​ការ​ងារ​ឲ្យ​ Man Utd ចាប់​ពី​ថ្ងៃ​នេះ​ហើយ​ដើម្បី​ត្រៀម​រៀបចំ​ក្រុម​នេះ​ឡើង​វិញ​តាំង​ពី​មុន​រដូវកាល​ចាប់​ផ្ដើម​តែ​ម្ដង​៕