Ten Hag នៅតែថា Ronaldo មិនសម្រាប់លក់ហើយអវត្តមានរបស់គេគឺដោយសារធុរៈផ្ទាល់ខ្លួន
លោក Erik Ten Hag អ្នកចាត់ការក្លឹប Manchester United បាននិយាយនៅក្នុងថ្ងៃនេះថា ខ្សែប្រយុទ្ធ Cristiano Ronaldo គឺមិនសម្រាប់លក់នោះទេ ហើយអវត្តមានរបស់គេគឺដោយសារតែធុរៈផ្ទាល់ខ្លួន។

លោក Ten Hag បាននិយាយថា៖” គេមិនបានមកលេង Pre-Season ជាមួយយើងនេះគឺដោយសារតែធុរៈផ្ទាល់ខ្លួនរបស់គេ។ Cristiano គឺមិនសម្រាប់លក់នោះទេ។ គេស្ថិតក្នុងផែនការរបស់យើង។ យើងចង់ជោគជ័យទាំងអស់គ្នា “។
លោកបានបន្តថា៖” ខ្ញុំធ្លាប់គ្នាជាមួយ Ronaldo គឺថាយើងមានចំណុចត្រូវគ្នាច្រើន។ អ្វីដែលខ្ញុំអាចបញ្ជាក់បានពីការនិយាយគ្នារបស់ខ្ញុំនិង Ronaldo គឺថា យើងមានកិច្ចសន្ទនាដ៏ល្អមួយគឺមានចំណុចត្រូវគ្នាច្រើន “។
គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗនេះ Ronaldo ត្រូវបានសារព័ត៌មានជាច្រើនចុះផ្សាយថាចង់ចាកចេញពី Man Utd ដោយចង់ទៅលេងឲ្យក្លឹបមានកៅអីប្រកួត Champions League ដោយនៅខណៈនេះគឺកំពុងឲ្យលោក Jorge Mendes ភ្នាក់ងារកីឡាកររបស់ខ្លួនសិក្សាលទ្ធភាព៕