លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United ជាប់​ក្នុង​ចំណោម​បេក្ខជន​៣រូប​ ដែល​អាច​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​ របស់​ Premier League ។

Erik Ten Hag
Erik Ten Hag

នៅ​ក្នុង​ខែ​កញ្ញា​នេះ​ Ten Hag បាន​ដឹកនាំ​ Man Utd ឲ្យ​ឈ្នះ​ពាន​ ២ប្រកួត​ គឺ​ឈ្នះ​នឹង​ Leicester City ១-០ និង​ឈ្នះ​នឹង​ Arsenal ៣-១ ដែល​ធ្វើ​ឲ្យ​ក្រុម​របស់​លោក​ឈរ​នៅ​ចំណាត់​ថ្នាក់​ទី​៥ ក្នុង​តារាង​ប្រកួត​ Premier League ក្នុង​ពេល​នេះ​។

ចំពោះ​បេក្ខជន​២រូប​ទៀត​ ដែល​អាច​ឈ្នះ​ពាន​អ្នកចាត់ការ​ឆ្នើម​ប្រចាំ​ខែ​កញ្ញា​ PL នេះ​គឺ​ លោក​ Antonio Conte អ្នកចាត់ការ​ក្លឹប​ Tottenham Hotspur និង​ លោក​ Gary O’Neil អ្នកចាត់ការ​ក្លឹប​ Bournemouth៕