John Terry
John Terry

អតីតប្រធានក្រុមតោខៀវ Chelsea លោក John Terry នឹងចាក់ចេញពីក្លឹប Aston Villa ដើម្បីទៅប្រទេសរុស្ស៊ីចូលរួមជាមួយក្លឹប Spartak Moscow នាពេលខាងមុខនេះ។

កីឡាករវ័យ 37 ឆ្នាំរូបនេះកំពុងស្ថិតក្នុងដំណាក់កាលពិនិត្យ​សុខភាព​ជាមួយផ្លាស់ទៅ Spartak Moscow ដែរលេងនៅលីគទី1 របស់រុស្ស៊ី អ្នកដែរជិតស្និទ្ធនឹងគាត់ថា គាត់នឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំនៅទីនោះ។

អតីតខ្សែការពារសញ្ចាតិអង់គ្លេសរូបនេះ គឺក្លឹប Spartak Moscow ចុះហត្ថលេខាលើគាត់ដើម្បីយកទៅជំនួសខ្សែការពារបារាំង Samuel Gigot ដោយលោកមានរបួសធ្ងន់ធ្ងរនារដូវកាលនេះ ពួកគេរំពឹងថានឹងរងចាំដល់គាត់ផុតកុងត្រាជាមួយ Aston Villa ទើបចុះហត្ថលេខាជាមួយគាត់ ព្រោះមិនចាំបាច់ចំណាយលុយច្រើនលើគាត់ ៕

ប្រភពពី៖ Goal