photo of Carlos Tevez
Carlos Tevez ទៅមើលបងប្រុសនៅគុក

ខ្សែប្រយុទ្ធ Carlos Tevez របស់ក្លឹប Boca Juniors នឹងអវត្តមានក្នុងការប្រកួតជាមួយក្លឹប Talleres de Córdoba នៅថ្ងៃអាទិត្យខាងមុខនេះ ខណៈដែលគាត់រងរបួសកំភួនជើង ។

យោងតាម ​​Fox Sports Argentina អះអាងថា Tevez បាននិយាយកុហកអំពីរបួសរបស់គាត់ជាមួយម្ចាស់ក្លឹប ដែលគាត់បានលេងបាល់ជាមួយអ្នកទោស ខណៈពេលដែលគាត់ទៅលេងបងប្រុសរបស់គាត់ឈ្មោះ​ Juan Alberto Martine នៅពន្ធនាគា ដែល​ជាប់​ឃុំឃាំង​ 16​ឆ្នាំ​ពី​បទ​ចោរកម្ម តាំងពីឆ្នាំ 2010 មក្លេះ។​

ការរងរបួសនេះបានធ្វើឱ្យម្ចាស់ក្លឹប Boca Juniors មានការខឹងសម្បាយ៉ាងខ្លាំង ក្រោយពីពួកគេបានដឹងថា Tevez បានទទួលរងរបួសនៅក្នុងគុកនៅក្នុងទីក្រុង Cordoba ប្រទេសអេស្ប៉ាញ ដែល​តម្រូវ​ឲ្យ​រូប​គេ​អវត្តមាន​​ប្រហែល​ 1​ខែឬ 4ប្រកួតនៅលើទីលាន ៕

ប្រភពពី៖ egypttoday