ខ្ញីចាស់ដែលធ្លាប់ប្រកបអាជីពនៅក្លិប Manchester City កីឡាករ Carlos Tevez កំពុងបើកការចរចាជាមួយលោក Antonio Conte ក្នុងការវិញត្រលប់មកក្របខណ្ឌ Premier League វិញ ជាមួយក្លិប Tottenham Spurs

Antonio Conte នឹង Carlos Tevez
Antonio Conte នឹង Carlos Tevez

ជាការពិតណាស់ Tevez ធ្លាប់ប្រឡូកនៅក្របខណ្ឌ PL បានដោយជោគជ័យកាលពីកំឡុងឆ្នាំ ២០១៣ ជាមួយ Man City និង Man Utd ដោយរូបគេធ្លាប់ជួយក្រុម Man Utd ឲ្យឈ្នះពាន PL ចំនួន ២ដង និង ជួយ Man City ឲ្យឈ្នះបានម្តង។

ជាក់ស្តែង ទោះបីជាចាប់តាំងពីដើរចេញពីក្រុម Boca Juniors កាលពីខែ កក្កដា កន្លងទៅនេះក្តី ក៏ប៉ុន្តែកីឡាករវ័យ ៣៨ឆ្នាំរូបនេះ នៅមិនទាន់ចូលនិវត្តន៍នៅឡើយទេ ហើយគេថែមទាំងត្រៀមនឹងត្រលប់មកទីលានវិញផងដែរ។

បើយោងទៅតាមសារកាសែត Corriere dello Sport បានចុះផ្សាយឲ្យដឹងថា Tevez ដែលធ្លាប់ជាកូនសិស្សរបស់លោក Conte កាលពីគ្រានៅ Juventus ពេលនេះកំពុងចរចាចង់ចាប់ដៃគ្នាម្តងទៅ នៅ Spurs បន្ទាប់ពីឃ្លាតគ្នាអស់ជិត ១០ឆ្នាំ។ លើសពីនេះផងដែរ របាយការណ៍ក៏បានបញ្ចាក់ទៀតថា Tevez ទំនងជាមកបើកការចរចានៅទីលានហ្វឹកហាត់ផ្ទាល់របស់ Spurs តែម្តង នៅសប្តាហ៍ក្រោយនេះ៕