photo of Carlos Tevez
Carlos Tevez លេងនៅក្រុម Boca Juniors

ខ្សែប្រយុទ្ធអាហ្សង់ទីន Carlos Tevez បានទាត់ចោលដំណឹងដែលថារូបគេបានរងរបួសកំភួនជើងអំឡុងពេលលេងបាល់ទាត់នៅក្នុងពន្ធនាគារ Bouwer នៅពេលរូបគេទៅសួរសុខទុក្ខបងប្រុស Juan Alberto Martinez ។

ពិតណាស់ របាយការណ៍បានចេញផ្សាយកាលពីថ្ងៃពុធថា ខ្សែប្រយុទ្ធសញ្ចាតិអាហ្សង់ទីនរូបនេះ បានរងរបួសកំភួនជើង ខណៈដែលគាត់បានទៅលេងបងប្រុសរបស់គាត់នៅ​ក្នុង​គុក​ ហើយ​​លេង​បាល់​នៅ​ទី​នោះ​ក៏​រង​របួស​តែ​ម្ដង។​

ប៉ុន្តែអតីតខ្សែប្រយុទ្ធ ក្រុម Man Utd និងខ្សែប្រយុទ្ធក្រុម Manchester City រូបនេះ បានច្រានចោលរឿងនេះយ៉ាងឆាប់រហ័ស ដោយថាព័ត៌មាននោះគ្មានន័យទេ ដោយបានបញ្ចាប់ថា របួសកំភួនជើងរបស់ខ្លួន បានទទួលរងអំឡុងពេលហាត់ប្រាណទេ ព័ត៌មានទាំងនោះនិយាយមិនពិតប្រាកដទេ ៕

ប្រភពពិ៖ dailymail