photo of Theo Walcott
Theo Walcott of Arsenal

ខ្សែ​ប្រយុទ្ធ​ស្លាប Theo Walcott នឹង​ធ្វើ​ការ​ចាក​ចេញ​ពី Arsenal ទៅ​ចូល​រួម​ជាមួយ​ក្លឹប Everton នៅ​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ។

បើ​តាម​សារព័ត៌មាន BBC កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ នឹង​ធ្វើ​ការ​ពិនិត្យ​សុខភាព​នៅ​ Everton នៅ​រយៈ​ពេល ២៤​ម៉ោង​ខាង​មុខ មុន​ពេល​ចូល​រួម​ជាមួយ​ក្លឹប​នេះ​ជា​ផ្លូវ​ការ។ តម្លៃ​នៃ​ការ​ផ្ទេរ​ត្រូវ​បាន​រាយការណ៍​ថា​គឺ ២០​លាន​ផោន។

ការ​ចាក​ចេញ​នេះ​មាន​ន័យ​ថា ខ្សែ​ប្រយុទ្ធ​ស្លាប​រត់​លឿន Walcott បាន​បញ្ចប់​ភាព​ជា​កីឡាករ Arsenal រយៈ​ពេល​ជិត ១២​ឆ្នាំ​របស់​ខ្លួន។ កីឡាករ​រូប​នេះបាន​មក​ចូល​រួម​ជាមួយ Arsenal កាល​ពី​ឆ្នាំ ២០០៦ ពី​ក្លឹប Southampton។ ក្នុង​អំឡុង​ពេល​នេះ Walcott បាន​ស៊ុត​ចូល ១០៨​គ្រាប់ ក្នុង​ការ​បង្ហាញ​ខ្លួន​ចំនួន ៣៩៧​លើក​ឲ្យ​ក្លឹប​ឡុងដុង​មួយ​នេះ៕

ប្រភពពី៖ bbc