Photo of Thiago Alcântara
Thiago Alcântara of Bayern Munich

ខ្សែបម្រើកណ្តាលរបស់ក្រុម Bayern Munich លោក Thiago Alcântara ត្រូវបានបើកផ្លូវឱ្យវិលត្រឡប់មកកាន់ក្លឹប Barcelona ក្រោយពីបានសារភាពថា​ខ្លួន មានការស្រលាញ់ចំពោះក្លឹប។

Thiago ចាកចេញពីក្លឹប Nou Camp ដើម្បីផ្លាស់ទៅកាន់ក្លិប Bayern នារដូវក្តៅឆ្នាំ 2013 ដើម្បីផ្លាស់ប្តូរថ្មីជាមួយនឹងអតីតគ្រូបង្វឹក Pep Guardiola ហើយថ្មីៗនេះគាត់បានចុះកិច្ចសន្យាថ្មីមួយដែលនឹងរក្សាគាត់ជាមួយនឹងក្លិប Bundesliga រហូតដល់ឆ្នាំ 2021 ។

ប៉ុន្តែទោះបីជាក្លាយជាផ្នែកសំខាន់នៃខ្សែប្រយុទ្ធក្រុម Bayern Munich ក៏ដោយ ក៏កីឡាករអន្តរជាតិអេស្ប៉ាញរូបនេះ មិនបានបដិសេធនូវលទ្ធផលនៃការផ្លាស់ប្តូរនៅទីនោះទេ ខណៈដែលក្រុម Barcelona នៅតែស្ថិតនៅក្នុងគំនិតរបស់គាត់។

គាត់បាននិយាយថា: “ខ្ញុំតែងតែសម្លឹងមើល Barcelona ដោយមនោសញ្ចេតនា។​ អ្នកមិនដែលដឹងថាខ្ញុំ នឹងត្រលប់មកវិញទេ ព្រោះខ្ញុំពិតជារីករាយនៅឯក្លិប Bayern ប៉ុន្តែកីឡាបាល់ទាត់មានការផ្លាស់ប្តូរច្រើន។ អ្វីៗក៏អាចកើតឡើងបានដែរ។ ខ្ញុំបានបន្តកិច្ចព្រមព្រៀងរបស់ខ្ញុំកាលពីឆ្នាំមុនដោយមានបំណងចង់ស្នាក់នៅច្រើនឆ្នាំ។”

“ប៉ុន្តែនៅពេលដែលរដូវកាលកន្លងផុតទៅ អ្នកអាចកាន់តែមានអារម្មណ៍មិនសូវស្រួល។ ក្លឹបអាចនឹងមានផ្លូវតែមួយ គំនិតរបស់ខ្ញុំអាចនាំខ្ញុំទៅទិសដៅផ្សេងទៀត។ មិនថាអ្នកលេង ឬអ្នកមិនអាចផ្លាស់ប្តូរនៅគំនិតរបស់អ្នក។ ខ្ញុំពិតជារីករាយណាស់នៅពេលនេះ ដោយគិតអំពីរដូវកាលខាងមុខ។ រដូវកាលវាកន្លងយូរណាស់ ហើយ អ្នកអាចគិតតែអំពីរដូវ បច្ចុប្បន្ន ប៉ុណ្ណោះ”។

ប្រភពពី​៖ foxsports asia