ខ្សែ​ការពារ Thiago Silva បាន​បង្ហាញ​ពី​​​ក្ដី​សង្ឃឹម​​ថា ចង់​ឲ្យ​មិត្ត​រួម​ជាតិ​ប្រេស៊ីល Neymar មក​ចូលរួម​​នៅ Chelsea ជាមួយ​ខ្លួន។

 

Neymar នឹង Thiago Silva
Neymar នឹង Thiago Silva

Neymar កំពុង​មាន​ការ​ទាក់ទង​ផ្ទេរ​ចេញ​ពី​ក្លឹប Paris Saint-Germain ស្របពេល​ដែល Chelsea ​គឺ​ជា​ក្លឹប​មួយ​ក្នុង​ចំណោម​​ក្លឹប​​ផ្សេង​ទៀត​ចង់​បាន​រូប​គេ។ ខ្សែ​ការពារ​របស់​តោ​ខៀវ Silva ត្រូវ​បាន​សួរ​​អំពី​​ប្រធាន​បទ​​របស់ Neymarដោយ​សារព័ត៌​មាន​ក្នុង​ស្រុក​ ខណៈ​កំពុង​សម្រាក​លំហែកាយ​នៅ​ប្រទេស​ប្រេស៊ីល។

កីឡាករ​វ័យ​៣៧​ឆ្នាំ​បាន​និយាយ​ថា Neymar គួរ​តែ​ទៅ Chelsea។ ប្រសិន​បើ​វា​កើត​ឡើង​មែន វា​នឹង​ជា​រឿង​ល្អ​បំផុត។ ​គេ​សង្ឃឹម​ថា​វា​នឹង​​ក្លាយ​ជា​ការពិត។ តាម​ពិត​ទៅ Chelsea បាន​តាម​ទិញ​ Neymar តាំង​ពី​ឆ្នាំ​២០១០ ប៉ុន្តែ​​​ពេល​នេះ​ត្រូវ​​ក្លឹប Santos បដិសេធ​សំណើ​របស់​ពួក​គេ។

Neymar បាន​ផ្លាស់​ទៅ​កាន់ Barcelona កាល​ពី​ឆ្នាំ​២០១៣ ចំណាយ​ពេល​៤​ឆ្នាំ​នៅ​ទៅ​នោះ​បាន​ជួយ​ក្រុម​ឈ្នះ​ពាន La Liga ២ដង មុន​ពេល​ផ្ទេរ​ទៅ​កាន់ PSG ក្នុង​តម្លៃ​ខ្លួន​កំណត់ត្រា​ពិភពលោក​២២២​លាន​អឺរ៉ូ៕