អតីតរបុរស​បាល់ទាត់របស់ Arsenal និងក្លឹប FC Barcelona លោក Thierry Henry ខ្សែប្រយុទ្ធ Marcus Rashford គួរតែពិចារណាអំពី​ការ​ចាកចេញ​ពី​ក្លឹប​​ Manchester United ​នៅ រដូវក្តៅ​នេះ បន្ទាប់​ពី​កីឡាករ​សញ្ជាតិ​អង់គ្លេស​មិន​សូវ​បាន​លេង​ជាប់​លាប់​មួយ​រយៈ​ចុង​ក្រោយ​នេះ។

photo of Thierry Henry
Thierry Henry​ Former of Arsenal

ខ្សែប្រយុទ្ធរបស់អង់គ្លេស Marcus Rashford បានលេងត្រឹមតែរយៈពេល 39 នាទីប៉ុណ្ណោះ នៅក្នុងក្របខ័ណ្ឌ Premier League ក្នុង 5 ប្រកួតចុងក្រោយរបស់ Man United ដែលអ្វីដែល Henry ព្រួយបារម្ភ។

Henry  បានឱ្យដឹងថា៖ «កីឡាករវ័យ 20 ឆ្នាំរូបនេះ អាចនឹងពិចារណាចាកចេញពីក្លឹប ដើម្បីទទួលបានពេលវេលាលេងអោយបានច្រើនចៀងនេះ បើទោះបីជាគាត់យល់ថា Rashford ចង់ស្នាក់នៅក្នុងក្រុម ដែលគាត់បានបង្ហាញខ្លួនជាលើកដំបូងសម្រាប់អាជីពរបស់គាត់ក៏ដោយ»។

photo of Marcus Rashford
Marcus Rashford of Manchester United

ការពិតណាស់ Rashford ត្រូវ​បាន​គេ​មើល​ឃើញ​ថា ជា​កីឡាករ​សំណព្វ​ចិត្ត​របស់​លោក Mourinho ដោយ​ខ្សែ​ប្រយុទ្ធ​អង់គ្លេស​ត្រូវ​បាន​លោក​សរសើរ​ជា​រឿយៗ និង​បាន​ដាក់​ឲ្យ​ចូល​លេង​ជា​ច្រើន​ប្រកួត។

ទោះ​ជា​យ៉ាង​ណា តាំង​ពី​ចូល​ឆ្នាំ 2016​មក ជា​ពិសេស​ក្រោយ​ខ្សែ​ប្រយុទ្ធ Alexis Sanchez បាន​មក​ចូល​រួម​ជាមួយ​ក្លឹប​បិសាច​ក្រហម Rashford មិន​សូវ​បាន​លេង​ជាប់​លាប់​នោះ​ទេ ដោយ​ភាគ​ច្រើន​លេង​ជា​កីឡាករ​បម្រុង៕

ប្រភពពី៖ soccerladuma