Thomas Meunier សុំឲ្យអ្នកគាំទ្រ PSG ឈប់ដាក់សំពាធផ្លូវចិត្តទៅលើ Neymar
25 Sep 2019 - 14:33:28 SHARE

ខ្សែការពារ Thomas Meunier របស់ Paris Saint-Germain ពុំមានបញ្ហាអ្វីឡើយជាមួយនឹងមិត្តរួមក្រុម Neymar បើទោះបីជាខ្សែប្រយុទ្ធប្រេស៊ីល មានបំណងចង់ចាកចេញពីក្លឹបនៅរដូវក្ដៅនេះក្ដី។

ប៉ុន្ដែ អ្នកគាំទ្រ Paris Saint-Germain មិនទាន់មានការលើកលែងចំពោះ កីឡាករវ័យ២៧ឆ្នាំរូបនេះ បន្ទាប់ពីរូបគេបានបញ្ជាក់យ៉ាងច្បាស់ថា នឹងចាកចេញពីក្លឹបនៅពេលដែលទីផ្សារដោះដូរបើកទ្វារ។
ទោះជាយ៉ាងណាក្ដី Meunier យល់ឃើញថា អ្នកគាំទ្រត្រូវតែបំភ្លេចរឿងចាស់ ហើយត្រលប់មកគាំទ្រ Neymar វិញ។

កីឡាកររូបនេះ បាននិយាយក្នុងសន្និសីទសារព័ត៌មានថា៖ “ការផ្លុំកញ្ចែ(បែបជេរប្រមាថ) មិនមែនជាចំលើយនោះទេ ខ្ញុំរីករាយណាស់ សំរាប់អ្វីដែលគេបានផ្ដល់ឲ្យយើង។
“អ្នកគាំទ្រមានជម្រើស ហើយអាចធ្វើអ្វីដែលពួកគេចង់ធ្វើ ប៉ុន្ដែប្រសិនបើសំរាប់ខ្ញុំ វាមិនមែនចាំបាច់នោះទេ ដែលត្រូវផ្ដល់ការលំបាកទៅឲ្យគេ។”
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព