Thomas Partey អាចនឹងចូលលេងជាមួយ Liverpool បន្ទាប់របួស
Thomas Partey ដែលជាខ្សែបម្រើរបស់ Arsenal ត្រូវបានគេរំពឹងថានឹងលេងជាមួយ Liverpool ក្នុងក្របខណ្ឌ Premier League នៅថ្ងៃសៅរ៍ស្អែកនេះ។

បន្ទាប់ពីរងរបួសមុនពេល Arsenal យកឈ្នះ Watford ក្នុងលិទ្ធផល 1 ទល់នឹង 0 កីឡាករជម្រើសជាតិហ្គាណារូបនេះមិនបានចូលរួមជាមួយក្រុមជម្រើសជាតិនោះទេសម្រាប់ការប្រកួតជម្រុះ World Cup 2022 កន្លងទៅ។
នៅក្នុងការទទួលជ័យជម្នះលិទ្ធផល 1 ទល់នឹង 0 នោះកីឡករ Ainsley Maitland-Niles ត្រូវបានចូលលេងជំនួសនឹងលេងបានយ៉ាងល្អទៀតផង ។ Thomas Partey ដែលជាអតីតកីឡាករ Atletico Madrid ហាក់ដូចជាត្រៀមខ្លួនដើម្បីលេងទល់នឹងក្រុមហង្សក្រហម Liverpool ។
កីឡាករ Sead Kolasinac (របួសកជើង) និង Granit Xhaka (របួសជង្គង់) កីឡាករទាំងពីរត្រូវអវត្តមានសម្រាប់ការលេងទល់នឹងក្រុម Liverpool នៅថ្ងៃសៅរ៍នេះ បើយោងតាមការអាប់ដេតរបស់វេជ្ជសាស្រ្តចុងក្រោយរបស់ Arsenal ប៉ុន្តែក្រុមរបស់លោក Mikel Arteta នៅសល់គឺពេញជើងអស់ហើយ។
ចាប់តាំងពីចូលរួមជាមួយ Arsenal មក Partey បានញាំញីដោយរបួស ប៉ុន្តែកីឡាករវ័យ 28 ឆ្នាំរូបនេះបានចាប់ផ្តើមប្រាំមួយប្រកួតក្នុងចំណោមការប្រកួត Premier League ចំនួន 7 លើកចុងក្រោយរបស់ Arsenal ៕