photo of Tiger Street Football Festival
Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ភ្នំពេញ​

ការប្រកួត​វគ្គ​ជម្រុះ​នៃ​ពានរង្វាន់ Tiger Street Football Festival 2018 នៅ​មណ្ឌល​រាជធានី​ភ្នំពេញ​  បាន​បន្ត​វគ្គជម្រុះយ៉ាងស្វិតស្វាញ​របស់​ខ្លួន​សម្រាប់ថ្ងៃទី០២ នៅថ្ងៃព្រហស្បតិ៍ ទី០៨ មីនា នេះនៅកោះពេជ្រ។ ដោយសារតែមណ្ឌលភ្នំពេញ​មានក្រុមចូលរួមច្រើនជាងគេរហូតដល់ទៅ  ១១៦ក្រុម ហើយជម្រុះយកតែ​​ ១២ក្រុម ទើបធ្វើឲ្យការប្រកួតត្រូវបន្តមកដល់ថ្ងៃនេះ ។

សម្រាប់ការប្រកួតដ៏ស្វិតស្វាញនេះ ក្រុមដែលទទួល​បានជ័យជម្នះនៅថ្ងៃបើកឆាក កាលថ្ងៃពុធ ទី០៧ មីនា នឹងបន្ត​ជម្រុះយកជើងខ្លាំងជា​បន្ត មុន​ឈាន​ទៅ​កាន់​វគ្គជម្រុះចុងក្រោយនៅថ្ងៃសុក្រ ទី០៩ មីនា។

photo of Tiger Street Football
Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ភ្នំពេញ​

មណ្ឌលភ្នំពេញឆ្នាំ២០១៨នេះមាន១១៦ក្រុម ជម្រុះពេញរយៈពេល៣ថ្ងៃ ហើយ​ក្រុមខ្លាំងចំនួន១២មាន​ឱកាស​ដណ្ដើមបាន​កៅអី​ប្រកួតវគ្គផ្ដាច់ព្រ័ត្រ​ នៅថ្ងៃទី១០ និង ទី១១ មីនា ខាងមុខ។

ការប្រកួតដ៏កក្រើកនៅ​មណ្ឌលរាជធានីភ្នំពេញ​នេះ ​ក្រុម​លំដាប់លេខ​១ទទួលបានប្រាក់រង្វាន់​១៥០០​ដុល្លារ, ​លេខ​២​បាន​១០០០​ដុល្លារ, ​លេខ​៣​បាន​៥០០​ដុល្លារ ​​និង ​ក្រុម​លេខ​៤​បាន​២០០​ដុល្លារ៕

photo of Tiger Street Football
Tiger Street Football Festival 2018 ប្រចាំ​មណ្ឌល​ភ្នំពេញ​