ការប្រកួតបាល់ទាត់ Tiger Street Football 2020​ បាន​ធ្វើ​ដំណើរ​ដល់​មណ្ឌល​ទី៧​ នៅ​ឯ​ខេត្ត​តាកែវ​ ហើយ​នៅ​ថ្ងៃ​សៅរ៍-អាទិត្យ​ ទី២២-២៣​ ខែ​កុម្ភៈ​ នេះ។​ ចាំ​មើល​ថា​តើ​មណ្ឌល​ចំណាស់​មួយ​នេះ​នឹង​មាន​ក្រុម​កើន​ឡើង​ចំនួន​ប៉ុន្មាន​បន្ថែម​ទៀត។​

បន្ទាប់​ពី​បាន​បញ្ចប់​ការ​ប្រកួត​រួចរាល់​នៅ​មណ្ឌល​ខេត្ត​កំពត​ កាល​ពី​សប្ដាហ៍​មុន​នេះ​ និង​រក​បាន​ក្រុម​ខ្លាំង​ចំនួន​ ៦​ក្រុម​ រួច​មក​ ឥលូវ​នេះ​ពាន​រង្វាន់​បាល់ទាត់​ដែល​មាន​ប្រាក់​រង្វាន់​ដ៏​សន្ធឹកសន្ធាប់​ខាង​លើ​នេះ​ ចាប់​ផ្ដើម​ធ្វើ​សន្និសីទ​សារព័ត៌មាន​នៅ​ថ្ងៃ​ស្រុកស្អែក​នេះ​ហើយ​ ខណៈ​ការ​ប្រកួត​ធ្វើ​ឡើង​ថ្ងៃ​បន្ទាប់។​ សម្រាប់​មណ្ឌល​ខេត្ត​តាកែវ​ នេះ​គឺ​តម្រូវ​យក​ក្រុម​ខ្លាំង​ចំនួន​តែ​ ៥​ក្រុម ប៉ុណ្ណោះ​ឡើង​មកវគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ភ្នំពេញ។​

ក្នុង​មណ្ឌល​ទី៧​ ខេត្ត​តាកែវ​ ក្រុម​ដែល​អាច​មក​ដាក់​ពាក្យ​ប្រកួត​បាន​គឺ​មក​ពី​បណ្ដា​ខេត្ត​ដូច​ជា៖​

តាកែវ​ ព្រៃវែង ​ស្វាយរៀង​

ឈប់​ទទួល​ពាក្យ​ថ្ងៃ​ទី​១៩ ​ខែ​កុម្ភៈ​ ២០២០

ប្រកួត​ថ្ងៃ​ទី​២២-២៣ ខែ​កុម្ភៈ​ ២០២០​

ក្រុមជើងឯកមណ្ឌលកំពត

បន្ទាប់​ពី​បញ្ចប់​ការ​ប្រកួត​នៅ​ពេល​ថ្ងៃ​ហើយ​នោះ​ Tiger Beer​ ក៏​មាន​ការ​ប្រគំ​តន្ត្រី​ចំនួន​២យប់​ផង​ដែរ​ នៅ​រាត្រីថ្ងៃ​ទី២២​ និង​ថ្ងៃទី២៣​ មាន​ផ្សាយ​ផ្ទាល់តាមទូរទស្សន៍​រស្មី​ហង្សមាស​ ដែល​មាន​តារាង​ចម្រៀង​ល្បីៗ​ឈ្មោះ​នៅ​កម្ពុជា​ដូច​ជា​ ព្រាប​ សុវត្ថិ​ ណុប​ ប៉ារិទ្ធ​ ZONO​ និង​អ្នក​ចម្រៀង​មួយ​ចំនួន​ទៀត៕​