Tiger Street Football Festival 2018​
Tiger Street Football Festival 2018​

ការប្រកួតពាន​រង្វាន់ ​Tiger Street Football Festival 2018 ​បានបើក​​ការ​ប្រកួតវគ្គជម្រុះជាផ្លូវការមណ្ឌល​ទី​១​នៅ​ខេត្ត​ព្រះ​សីហនុ​ហើយ​នាព្រឹក​ថ្ងៃ​ទី​២០ ​ខែ​មករា​ឆ្នាំ​២០១៨​នេះ​ ដោយ​មាន​ការ​ចូល​រួម​ពី​ក្រុម​ចំនួន៥៤ 
ក្រុម។ ហើយចំពោះក្រុមដែលចូលរួមក្នុងពិធីបើកក៏ទទួលបានរង្វាន់អនុស្សាវរីយ៍ពីក្រុមហ៊ុនស្រាបៀរ Tiger ផងដែរ។

Tiger Street Football Festival 2018​
Tiger Street Football Festival 2018​
Tiger Street Football Festival 2018​
Tiger Street Football Festival 2018​

ឆ្នាំ​ទី​៦​នេះ​ដែរ ​ការ​ប្រកួត​កម្មវិធី​ខាង​លើ​នេះ ​នឹង​រឹត​តែ​ប្លែក​ថែម​ទៀត​ដោយ​ក្រុម​ដែល​ចូល​រួម​នីមួយ​ៗ​សុទ្ធ​តែ​ទទួល​បាន​បទ​ពិសោធ​ច្រើន​ពី​ការ​ប្រកួត​នៅ​លើ​ទីលាន Futsal ​នេះ ហើយជាធម្មតាការប្រកួតតែងតែចង់ទទួលបានជ័យជំនះ ប៉ុន្តែយ៉ាងណាក៏ដោយ សហព័ន្ធកីឡាបាល់ទាត់ និងក្រុមហ៊ុនស្រាបៀរថៃហ្គ័រ តែងតែសង្កត់ធ្ងន់លើកការគោរពវិន័យ ហើយសង្ឃឹមថា ប្រកាន់ភ្ជាប់នូវស្មារតីកីឡាលេងដោយយុត្តិធម៌ (Fair Play) គោរពពេលវេលា គោរពអាជ្ញាកណ្តាល និងអ្នករៀបចំកម្មវិធី។ យ៉ាងណាមិញ​ការ​ប្រកួត​នៅ​មណ្ឌល​ដំបូង​នេះ ​ក្រុម​ទាំង​អស់​នឹង​ត្រូវ​​​ប្រកួត​គ្នា​រយៈពេល​២​ថ្ងៃ​ពេញ ដើម្បី​ស្វែង​រក​ជើង​ខ្លាំង​​។ ក្នុង​តំបន់នេះ នឹង​យក​៦​ក្រុម​ឡើង​ទៅ​លេង​ផ្ដាច់​ព្រ័ត្រ​នៅ​ភ្នំពេញ​ផង​ដែរ។

Tiger Street Football Festival 2018​
Tiger Street Football Festival 2018​

ក្នុងឱកាសនោះផងដែរ លោក Moon Yoo នាយកផ្នែកទីផ្សារនៃក្រុមហ៊ុនស្រាបៀរថៃហ្គ័រ បានលើកឡើងថា Tiger Street Football Festival ឆ្នាំ ២០១៨ បានវិលត្រឡប់មកវិញហើយ មិនតែប៉ុណ្ណោះព្រិត្តិការណ៍កាន់តែធំជាងមុន និងមានមណ្ឌលប្រកួតរហូតដល់៨ មណ្ឌល ក្រុមចូលរួមប្រកួតដល់ទៅជាង៥០០ក្រុម មានកីឡាករសរុបជាង ៣៥០០នាក់ និងមានប្រាក់រង្វាន់ដ៏ច្រើនសរុប ៥០០០០ ដុល្លារ។ មិនតែប៉ុណ្ណោះក្រុមដែលប្រជែងបានកៅអីទៅចូលរួមប្រកួតវគ្គផ្តាច់ព្រ័ត្រនៅរាជធានីភ្នំពេញ និងមាន​ឱកាស​ជួប​ផ្ទាល់​ជា​មួយ​កំពូល​តារា​បាល់​ទាត់​អន្តរជាតិ​ Ryan​ Giggs​ នៅ​ថ្ងៃ​ប្រកួត​ផ្តាច់​ព្រ័ត្រ​នៅ​រាជ​ធានី​ភ្នំពេញ​ ថ្ងៃ​ទី​១០​ និង​ទី​១១ ​មីនា​ ២០១៨​​ ខាង​មុខ​នេះ។

ការ​ប្រកួត​នៅ​តាម​តំបន់​ព្រះ​សីហនុ​នេះ ​ក្រុម​ដែល​បាន​ចំណាត់​ថ្នាក់​លេខ​១​នឹង​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០​ដុល្លារ ​ក្រុម​លេខ​២​ទទួល​បាន​១ ០០០​ដុល្លារ ​ក្រុម​លេខ​៣​ទទួល​បាន​ ៥០០​ដុល្លារ​និង​ក្រុម​លេខ​៤​ទទួល​បាន​២០០​ដុល្លារ។ ​ខណៈ​ដែល​ក្រុម​មាន​សិទ្ធិ​ចូលរួម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ជើង​ឯក​ប្រចាំ​ប្រទេស​វិញ ​នៅ​មណ្ឌល​ព្រះ​សីហនុ​នេះ​អនុញ្ញាតិ​ឱ្យ​តែ​៦​ក្រុម​ប៉ុណ្ណោះ៕