ក្រុមបាល់ទាត់ TN Kandal នឹងសាកជើងជាមួយក្លិបបាល់ទាត់វិសាខា កម្រិត​ B នៅថ្ងៃអាទិត្យ ទី២០ ខែឧសភា ខាងមុខ វេលាម៉ោង​៤ល្ងាច លើទីលាន AUPP។ នេះបើយោងតាមប្រភពពី​ក្រុម​មាន​មូលដ្ឋាននៅខេត្តកណ្ដាល។

photo of TN Kandal
ក្រុម TN Kandal

ឯកឧត្តម ធុល នាង  ប្រធាន​ក្លិប TN Kandal ឲ្យដឹងថា ជំនួបកម្ដៅសាច់ដុំដ៏​សំខាន់នេះធ្វើឡើងដើម្បីជាការ​ត្រៀមសម្រាប់វគ្គ១៦ក្រុមចុងក្រោយពានរង្វាន់ KMH Champions League និង ពានរង្វាន់សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន លើកទី២ នា​ពេល​ខាងមុខ​។ គួរដឹងដែរថា​ TN Kandal ជាក្រុមលេខ២ប្រចាំពូល C នៃពានរង្វាន់ KMH Champions League៕

photo of វិសាខា កម្រិត​ B
ក្រុម វិសាខា កម្រិត​ B

ប្រភពពី៖ keiladaily