ខ្សែបម្រើកណ្ដាល Toni Kroos រកបាន២គ្រាប់ម្នាក់ឯងជាលើកដំបូងសម្រាប់អាល្លឺម៉ង់ក្នុងពេល៥ឆ្នាំចុងក្រោយនេះ ស្របពេលជម្រើសជាតិរបស់គេលត់ Belarus ៤-០ ក្នុងវគ្គជម្រុះពូល C យប់ថ្ងៃសៅរ៍ទី១៦ខែវិច្ឆិកាឆ្នាំ២០១៩ ហើយធានាបានកៅអីជុំផ្ដាច់ព្រ័ត្រ Euro 2020។

photo of Toni Kroos
                                                                 ខ្សែបម្រើកណ្ដាល Toni Kroos

លើកចុងក្រោយដែល Kroos រកបាន២គ្រាប់ម្នាក់ឯងសម្រាប់ជម្រើសជាតិ គឺពេល អាល្លឺម៉ង់ ព្រលះម្ចាស់ផ្ទះ ប្រេស៊ីល ៧-១ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ World Cup 2014។

Germany Vs Belarus
                                                                         Germany Vs Belarus

យប់មិញ Matthias Ginter បានបើកការនាំមុខសម្រាប់អាល្លឺម៉ង់នៅ Monchengladbach ក្នុងនាទី៤១ មុន Leon Goretzka ថែមមួយគ្រាប់ទៀតក្នុងនាទី៤៩។ បន្ទាប់មក Kroos ដាក់២គ្រាប់ក្នុងនាទី៥៥និង៨៣។

Germany Vs Belarus
                                                                   ក្រុមជម្រើសជាតិ Germany

ជ័យជម្នះនេះបានធានាកៅអីជុំផ្ដាច់ព្រ័ត្រ Euro ឆ្នាំក្រោយសម្រាប់អាល្លឺម៉ង់ជាមួយហុល្លង់ ខណៈ អៀរឡង់ខាងជើង នឹងត្រូវព្យាយាមក្ដោបយកឱកាស play-off។ ប្រកួតចុងក្រោយ អាល្លឺម៉ង់ ទទួល អៀរឡង់ខាងជើង នៅ Frankfurt ថ្ងៃអង្គារទី១៩ខែវិច្ឆិកា៕