ខ្សែប្រយុទ្ធ Fernando Torres បានប្រកាសថា គាត់នឹងចាកចេញពី Atletico Madrid នៅចុងរដូវកាលពីឆ្នាំ 2017-18 នេះ ។ ប៉ុន្តែគាត់អះអាងថា ខ្លួននឹងបន្តលេងេជាកីឡាករបាល់ទាត់នៅកន្លែងផ្សេង។

photo of Fernando Torres
Fernando Torres កីឡាកររបស់ក្រុម Atletico Madrid

ពិតណាស់ Torres បានលេងអោយ Atletico តាំងពីនៅកុមារភាពមកម្លេះ នឹងចំណាយពេល 6ឆ្នាំបន្ថែមទៀតលេងជាយុវជននៅក្លឹបដែល​មាននៅមូលដ្ឋាននៅទីក្រុងម៉ាឌ្រីដប្រទេសអេស្ប៉ាញ ហើយជាកីឡាករទី 6 ដំបូងគេដែលផ្លាស់ទៅលេងឱ្យ Liverpool នៅឆ្នាំ 2007។

អតីត​សមាជិក​ Liverpool ​នឹង​ផុត​កុងត្រា​នៅ​រដូវ​ក្ដៅ​ខាង​មុខ​នេះ។​ ក្រោយ​មិន​ត្រូវ​បាន​ក្លឹប​ប្ដូរ​ឲ្យ​ចូល​លេង​ក្នុង​ប្រកួត​ស្មើ​គ្នា​ជាមួយ​ Real Madrid ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អេស្ប៉ាញ​បាន​និយាយ​ថា៖ «រដូវ​កាល​នេះ​គឺ​ជា​ពេល​វេលា​​ចុង​ក្រោយ​របស់​ខ្ញុំ​ជាមួយ​ក្លឹប ដូច​ដែល​អ្នក​បាន​ឃើញ​ខ្ញុំ​មាន​ ឱកាស​លេង​តិច​មែន​ទែន»៕

ប្រភពពី៖ Goal