ខ្សែប្រយុទ្ធ Fernando Torres បានរកគ្រាប់បាល់បញ្ចូលទីដំបូងរបស់គាត់ក្នុងការលេងបាល់ទាត់នៅលីគកំពូលរបស់ជប៉ុន ខណៈដែលក្រុម Sagan Tosu របស់គាត់បានផ្តួលក្រុម Kobe Vissel របស់រៀមច្បង់ Andres Iniesta កាលពីម្សិលមិញជ័យជម្នះ​នេះ​បាន​រុញ​ឱ្យ​ Sagan Tosu ឡើង​ទៅ​វគ្គ Quarter-Final ពាន Emperor’s Cup។

Fernando Torres
Fernando Torres

Torres បានផ្លាស់ពី Atletico Madrid ហើយលេងបាន 7ប្រកួតសរុបទាំងអស់សម្រាប់ប្រកួតនៅក្នុងលីគកំពូលរបស់ជប៉ុន J.League គឺលោករកមិនបានមួយគ្រាប់ទេ។ ប៉ុន្តែ​​អតីត​ជម្រើស​ជាតិ​អេស្ប៉ាញ​ខាង​លើ​បែរ​ជា​រក​គ្រាប់​បាល់​បាន​នៅ​ពាន Emperor’s Cup ជួយ​ក្រុម​ឈ្នះ​ជើង​ខ្លាំង​ Vissel Kob ទៅវិញ។​

Sagan Tosu បច្ចុប្បន្នកំពុងស្ថិតក្នុងតំបន់កាត់ចោលក្នុងក្របខណ្ឌ J.League ខណៈដែរនៅសល់តែ 11ប្រកួតទៀតប៉ុណ្នោះនៃរដូវកាលនេះ ចំណែកក្រុមរបស់ Iniesta តាំងពីគាត់ផ្លាស់មកក្លឹបនេះគឺក្រុមរបស់លោកបានជាប់លំដាប់លេខ4 នឹងកំពុងលេងពាន AFC Champions League នៅវគ្គជម្រុះផងដែរ ៕

ប្រភពពី៖ Eurosport