photo of Malcom
Malcom​ of Bordeaux

ខែនេះខ្សែបម្រើស្លាបរបស់ប្រេស៊ីលកីឡាករ Malcom បានក្លាយជាគោលដៅរបស់ Arsenal ក្នុងការជំនួស Alexis Sanchez ។ ប៉ុន្តែរបាយការណ៍បានបញ្ជាក់ថាក្រុម Tottenham Hotspur កំពុងលួចយកកីឡាករវ័យក្មេងនេះពីគូប្រជែងរបស់ពួកគេ។

ខ្សែបម្រើស្លាបវ័យ 20 ឆ្នាំរូបនេះកំពុងលេងនៅក្រុម Bordeaux នៅក្របខ័ណ្ឌ Ligue 1 គេគឺជាកីឡាករដ៏ឆ្នើមម្នាក់របស់ Bordeaux នៅក្នុងលីកបារាំងនៅរដូវកាលនេះផងដែរ។

ទោះបីជា Malcom ត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុម Arsenal អស់រយៈពេលជាយូរមកហើយក៏ដោយ ក៏សារព័ត៌មាន The Telegraph បានរាយការណ៍នៅថ្ងៃសុក្រថា គូប្រជែងនៅភាគខាងជើងនៃទីក្រុងឡុងដ៍ Tottenham គឺពួកគេចង់បានខ្សែបម្រើស្លាបនេះយ៉ាងលឿនដែរអាចធ្វើបាន ។ Spurs នឹងត្រៀមរួចរាល់ក្នុងការចំណាយប្រាក់ចំនួន 40 លានអឺរ៉ូសម្រាប់កីឡាករប្រេស៊ីលនេះ ដែលមានទំនាក់ទំនងជាមួយក្រុម Manchester United នៅដើមរដូវកាលនេះផងដែរ។