កាសែត The Telegraph រាយការណ៍ថា អ្នកចាំទី Jordan Pickford របស់ Everton អាចនឹងចូលរួមជាមួយ Tottenham Hotspur ។

Jordan Pickford
Jordan Pickford

យោងតាមប្រភពបានឱ្យដឹងថា អ្នកចាត់ការថ្មីរបស់ Spurs លោក Antonio Conte មានចំណាប់អារម្មណ៍ក្នុងការនាំយកកីឡាករអង់គ្លេសរូបនេះចូលរួមក្នុងក្រុមរបស់គាត់ដើម្បីជំនួសកន្លែងអ្នកចាំទី Hugo Lloris ។

កិច្ចសន្យារបស់អ្នកចាំទីវ័យ 27 ឆ្នាំរូបនេះជាមួយក្រុមស្ករគ្រាប់ Everton នឹងផុតកំណត់នៅរដូវក្តៅឆ្នាំ 2024 ខាងមុខនេះ ខណៈដែលតម្លៃទីផ្សាររបស់ Jordan Pickford ត្រូវបានគេប៉ាន់ប្រមាណថា 25 លានអឺរ៉ូ ដែលជាចំនួនពិតប្រាកដដែល Everton បានទិញអ្នកចាំទីរូបនេះពីក្រុម Sunderland កាលពីឆ្នាំ 2017 ។

Jordan Pickford បានរក្សា Clean Sheet 3 ដងក្នុងការបង្ហាញខ្លួន 10 លើកសម្រាប់ក្លឹបនៅរដូវកាលនេះ៕