19175146-7526613-image-a-74_1569962926909
សូមចុចនៅទីនេះដើម្បីរក្សាការ Updated ជាមួយនឹងព័ត៌មានបាល់ទាត់ចុងក្រោយបំផុត និង ការធ្វើបច្ចុប្បន្នភាព
Related
Football News
Xavi ប្រាប់កីឡាករ ៦នាក់ត្រៀមរើខោអាវចេញពី Barca ឲ្យហើយទៅ
អ្នកចាត់ការរបស់ក្លឹប Barcelona លោក Xavi បានប្រាប់កីឡាករ៦នាក់ថា ពួកគេមិនស្ថិតក្នុងគម្រោងរបស់លោកសម្រាប់រដូវកាលខាងមុខឡើយនៅកីឡដ្ឋាន Nou Camp។ Xavi កំពុងតែបន្តរៀបចំរជ្ជកាលថ្មីសម្រាប់ Barca បន្ទាប់ខកចិត្តខ្លាំងកាលពីរដូវកាលមុន។ កីឡាករ Riqui Puig, Neto, Oscar Mingueza, Clement Lenglet, Samuel Umtiti និង Moussa Wague ត្រូវបានបញ្ជាក់ពី Xavi ថា ពួកគួរតែផ្លាស់ចេញទៅរកក្លឹបថ្មី។ អ្នកចាត់ការសញ្ជាតិអេស្ប៉ាញចង់បានកីឡាករថ្មីយ៉ាងហោចណាស់៥រូបក្នុងការរៀបចំសម្រាប់រដូវកាល២០២២-២៣ ប៉ុន្តែក៏ចង់ជំរុះកីឡាករដែលក្រុមលែងត្រូវការឲ្យបានឆាប់ៗដូចគ្នា។ កីឡាករទាំង៦នាក់ខាងលើត្រូវបានក្លឹបផ្ដល់ពេលវេលាដើម្បីស្វែងរកក្លឹបថ្មី ប្រសិនបើពួកគេចង់បាននាទីលេងច្រើនសម្រាប់រដូវកាលថ្មី។ ខ្សែការពារ Lenglet កំពុងមានការទាក់ទងចង់បានពីក្លឹប Spurs ខណៈកីឡាករមួយចំនួនផ្សេងទៀតអាចនឹងពិបាកក្នុងការរកផ្លូវចេញពីក្លឹប។ ជាក់ស្ដែងដូចជា Umtiti ប្រសិនបើគេមិនទាន់រកកន្លែងថ្មីបានទេ Barca អាចនឹងសម្រេចចិត្តឲ្យក្លឹបផ្សេងក្នុងប្រទេសអេស្ប៉ាញខ្ចីជើង៕
04 Jul 2022
Football News
ពានរង្វាន់ Africa Cup of Nations នឹងលើកពេលប្រកួតទៅឆ្នាំ២០២៤
ការប្រកួតពានរង្វាន់ Africa Cup of Nations បន្ទាប់នឹងលេងនៅប្រទេសកូឌីវ័រក្នុងឆ្នាំ២០២៤ មិនមែនឆ្នាំ២០២៣ទេ។ នេះបើតាមការប្រកាសរបស់ប្រធានសហព័ន្ធបាល់ទាត់អាហ្វ្រិកលោក Patrice Mostsepe។ តាមគម្រោងព្រឹត្តិការណ៍នឹងរៀបចំនៅខែមិថុនា-កក្កដា ឆ្នាំ២០២៣ ដែលជារដូវភ្លៀងធ្លាក់ខ្លាំងក្នុងប្រទេសកូឌីវ័រ។ ដូច្នេះហើយទើបមានការប្រកាសពន្យារពេល ជាជាងទទួលយកហានិភ័យ។ មួយវិញទៀតដោយសារតែព្រឹត្តិការណ៍ World Cup ដែលនឹងរៀបចំនៅប្រទេសកាតាក្នុងខែវិច្ឆិកា-ធ្នូឆ្នាំនេះក៏កាន់តែខិតជិតមកដល់ សហព័ន្ធបាល់ទាត់អាហ្វ្រិកសម្រេចរុញការប្រកួតរបស់ខ្លួនទៅឆ្នាំ២០២៤តែម្ដង។ នេះមានន័យថា ពាន Africa Cup of Nations នឹងរៀបចំនៅខែមករានិងកុម្ភៈជាលើកទីពីរជាប់គ្នា បន្ទាប់ពីការប្រកួតនៅឆ្នាំនេះក្នុងប្រទេសកាមេរ៉ូន។ ជាការពិតការប្រកួតនៅដើមឆ្នាំបែបនេះ ប៉ះពាល់ដល់កីឡាករមួយចំនួនដែលប្រកបអាជីពនៅអឺរ៉ុប ប៉ុន្តែលោក Mostsepe បញ្ជាក់ថា នេះគឺជាជម្រើសតែមួយដែលមាន៕
04 Jul 2022
Football News
Ronaldo អវត្តមានពីទីលានហ្វឹកហាត់ក្នុងថ្ងៃនេះ ខណៈមានដំណឹងសុំចាកចេញពី Man Utd
ខ្សែប្រយុទ្ធ Crisitano Ronaldo អវត្តមានពីការត្រលប់មកហ្វឹកហាត់នៅក្នុងថ្ងៃដំបូងដើម្បីត្រៀមសម្រាប់រដូវកាលថ្មីឆ្នាំ២០២២/២៣ នៅក្នុងថ្ងៃនេះ ខណៈមានដំណឹងថាកីឡាករសុំចាកចេញពីក្លឹប Manchester United ។ បើតាមមូលហេតុផ្លូវការរបស់ Ronaldo នៃការអវត្តមានពីការហ្វឹកហាត់ថ្ងៃនេះគឺដោយសារតែមានធុរៈនឹងគ្រួសារ ហើយលោក Erik Ten Hag អ្នកចាត់ការថ្មី Man Utd ក៏ព្រមទទួលហេតុផលមួយនេះដែរ។ បើយោងតាម Gaol ខ្សែប្រយុទ្ធ Ronaldo សុំចាកចេញពី Man Utd ដោយគេចង់ទៅលេងក្លឹបណាដែលស្ថិតនៅក្នុងកម្រិតកំពូលជាពិសេសគឺបានចូលលេងប្រកួត UEFA Champions League ដោយនៅពេលនេះភ្នាក់ងាររបស់គេកំពុងធ្វើការសិក្សាពីជម្រើសក្លឹបឲ្យគេ យ៉ាងណាចំពោះ Man Utd គឺនៅតែរក្សាដោយថា Ronaldo មិនសម្រាប់លក់៕
04 Jul 2022
Football News
ផ្លូវការ! Arsenal ប្រកាសយកបាន Gabriel Jesus ពី Man City
ក្លឹប Arsenal បានប្រកាសជាផ្លូវការយកបាន ខ្សែប្រយុទ្ធ Gabriel Jesus ពីក្លឹប Manchester City នៅក្នុងថ្ងៃនេះហើយ។ Jesus បានចុះកុងត្រាជាមួយ Arsenal ដោយមានកុងត្រារយៈពេល៥ឆ្នាំ រហូតដល់ថ្ងៃទី៣០ ខែមិថុនា ២០២៧ ដោយនឹងពាក់អាវលេខ៩។ ការចរចាកុងត្រា និងការតេសត្តសុខភាពបានបញ្ចប់តាំងពីសប្ដាហ៍មកម្ល៉េះ។ ក្លឹបកាំភ្លើងធំមួយនេះបានចាយលុយប្រមាណ ៥៥លានដុល្លារ ដើម្បីទិញខ្សែប្រយុទ្ធប្រេស៊ីលរូបនេះពី Man City ។ Jesus បានចាយពេល៥ឆ្នាំលេងឲ្យ Man City ដោយចូលរួមក្នុងប្រកួតសរុប២៣៦ប្រកួត និងស៊ុតចូល ៩៥គ្រាប់៕
04 Jul 2022
Football News
លោក Ten Hag ចង់បាន Anthony របស់ Ajax មកជំនួស Cristiano Ronaldo ក្រោយឮដំណឹងថាគេចង់ចាកចេញ
លោក Erik Ten Hag ជាគ្រូបង្វឹកទើបតែងតាំងថ្មីថ្មោងរបស់ក្រុម Manchester United ចង់យកខ្សែប្រយុទ្ធ Anthony ពីក្លិប Ajax មកធ្វើជាអ្នកជំនួស Cristiano Ronaldo ។ អ្នកកាសែត Fabrizio Romano បានចុះផ្សាយដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយថា Ronaldo ចង់ចែកផ្លូវជាមួយ Manchester United ហើយបន្ទាប់ពីផ្ទេរមកលេងទើបតែបាន១រដូវកាល។ ឥលូវនេះយោងតាមសារព័ត៌មាន The Mirror គឺ Man United កំពុងដុតដៃដុតជើងរកអ្នកមកជំនួសខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់រូបនេះដោយ Anthony មានតម្លៃខ្លួនដល់ទៅ៧០លានផោន(ស្មើនឹងប្រមាណ ៨៤.៧ លានដុល្លារ)ស្របពេលការចរចាជាមួយ Ajax កំពុងដំណើរការ។ Anthony តែងតែបានចូលលេងយ៉ាងទៀងទាត់ក្រោមការដឹកនាំរបស់លោក Erik Ten Hag ដោយគេបង្ហាញខ្លួនបាន៧៨ប្រកួតនិងរកបាន២២គ្រាប់ ព្រមទាំងបញ្ជូនបាល់ ២០គ្រាប់ឲ្យ Ajax ៕
04 Jul 2022
Football News
Fabrizio Romano និយាយថា ក្លិប Bayern Munich ចង់បាន Ronaldo ចូលរួមក្រុម
អ្នកកាសែត Fabrizio Romano បានបង្ហើបថា ក្លិប Bayern Munich អាចនឹងប្ដូរចិត្តចង់បានខ្សែប្រយុទ្ធ Cristiano Ronaldo ទៅរួមក្រុម បន្ទាប់ពីធ្លាប់បដិសេធមិនយកកីឡាករវ័យ៣៧ឆ្នាំរូបនេះរួចមក។ Ronaldo បានប្រាប់ទៅថ្នាក់លើបិសាចក្រហម Manchester United ថាគេចង់ចាកចេញបើសិនជាមានក្លិបណាដាក់សំណើល្អៗចង់យកគេទៅរួមក្រុមជាមួយបើទោះបីជាភាគីលោក Erik Ten Hag មិនចង់លក់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយកាល់នេះក៏ដោយ។ យ៉ាងណាមិញ កាលពី៧ទៅ១០ថ្ងៃមុន Bayern Munich បានបដិសេធមិនទិញយក Ronaldo ឡើយនៅពេលភ្នាក់ងាររបស់គេគឺលោក Jorge Mendes ទាក់ទងទៅប៉ុន្តែឥលូវនេះស្ថានការណ៍អាចនឹងផ្លាស់ប្ដូរ។ Bayern អាចនឹងមានភាគរយទិញយក ម្ចាស់ពាន Ballon d’Or ៥សម័យនេះមកជំនួស Robert Lewandowski ដែលទាមទារចង់ចាកចេញ។ Fabrizio Romano បាននិយាយថា៖ “ការទាក់ទងគ្នាលើកចុងក្រោយរវាង Bayern និង ភ្នាក់ងាររបស់ Ronaldo គឺលោក Jorge Mendes គឺខ្ទង់៧ទៅ១០ថ្ងៃមុន ដោយ Bayern បាននិយាយថា
04 Jul 2022