ប្រភពពីគេហទំព័រ Evening Standard បានចុះផ្សាយថាប្រធានក្លឹបមាន់ខ្នាយមាស Tottenham នឹងទទួលយកការផ្តល់ជូនក្នុងតម្លៃមួយយ៉ាងទាបជាងការរំពឹងគឺប្រមាណត្រឹមតែ ២៥លានផោន សម្រាប់កីឡាករឆ្នើម Cristian Eriksen ខណៈដែលកីឡាករអន្តរជាតិដាណឺម៉ាករូបនេះនិងត្រូវផុតកុងត្រានៅក្លឹប Tottenham Hotspur នារដូវក្តៅខាងមុខនេះ។

photo of Cristian Eriksen
ខ្សែបម្រើឆ្នើម Cristian Eriksen

ក៏ព្រោះតែមូលហេតុខាងលើនេះទើបធ្វើអោយក្រុមដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស បើកទ្វារទទួលយកសំណើរដើម្បី លក់ខ្សែបម្រើរូបនេះក្នុងតម្លៃមួយដែលសមរម្យបំផុតដើម្បី ចៀសវាងការបាត់បង់រូបគេដោយគ្មានតម្លៃខ្លួនកំលុងពេល សុពលភាពរបស់អតីតកីឡាករ Ajax រូបនេះនៅសល់ត្រឹមតែ ៦ខែទៀតប៉ុណ្ណោះ។

photo of Cristian Eriksen
កីឡាករឆ្នើម Cristian Eriksen

ប្រភពដដែលបន្តថាក្លឹបគូប្រជែងនៃក្របខ័ណ្ឌ Premier League គឺ Manchester United ក៏ជាក្លឹបដែលចង់បានរូបគេ ស្របពេល Real Madrid ក៏ធ្លាប់សម្តែងការចង់បានខ្សែបម្រើឆ្នើមរូបនេះ ខណៈដែលអ្នកចាត់ការទូទៅលោក Zinedine Zidane នៅទន្ទឹងរង់ចាំលទ្ធផលចរចារជាលើកចុងក្រោយជាមួយ Paul Pogba តែប៉ុណ្ណោះ។

photo of Cristian Eriksen
Cristian Eriksen