photo of Nadiem Amiri
Nadiem Amiri has interested by Tottenham

Tottenham ត្រូវបានគេរាយការណ៍ថាមានចំណាប់អារម្មណ៍ទៅលើកីឡាករវ័យក្មេង  Nadiem Amiri របស់ក្លឹប Hoffenheim ហើយត្រូវបានគេគិតថានឹងនាំមុខក្លិប RB Leipzig ក្នុងការប្រជែងដើម្បីចុះហត្ថលេខា លើខ្សែបម្រើប្រយុទ្ធរូបនេះ។

ការបោះពុម្ភផ្សាយ អាល្លឺម៉ង់ Bild កំពុងតែអះអាងថាក្រុម Tottenham ត្រៀមខ្លួនរួចរាល់ហើយ ដើម្បីបង្កើនចំណាប់អារម្មណ៍របស់ពួកគេលើកីឡាករ Nadiem Amiri នៃក្របខ័ណ្ឌ Bundesliga ។

កីឡាករវ័យក្មេងរូបនេះអាចធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើល ជាមួយនឹងការលេងរបស់គាត់សម្រាប់ Hoffenheim ហើយកំពុងតែទាក់ទាញចំណាប់អារម្មណ៍ពីក្លឹប Tottenham និងក្លឹប RB Leipzig ។

 Nadiem Amiri គឺជាកីឡាករវ័យក្មេងដែលមានវ័យ 21 ឆ្នាំដែលបានឆ្លងកាត់លំដាប់ថ្នាក់លេខ 1 នៅ Hoffenheim ខណៈពេលដែលកីឡាកររូបនេះបាន បង្ហាញខ្លួនជាលើកដំបូងនៅក្នុងយុទ្ធនាការឆ្នាំ 2014-15 នៃក្របខ័ណ្ឌ Bundesliga ។
ប្រភពពី៖ thehardtackle