photo of Lucas Moura
Lucas Moura of Tottenham Hotspur

ក្លឹប Tottenham បានបញ្ចប់ការចុះហត្ថលេខាទិញខ្សែប្រយុទ្ធ Lucas Moura តម្លៃ 25 លានផោនពីក្លឹប Paris Saint-Germain ក្នុងកិច្ចសន្យា 5 ឆ្នាំកន្លះ។ កីឡាករសញ្ជាតិប្រេស៊ីលវ័យ 25 ឆ្នាំរូបនេះ ដែលបានចុះហត្ថលេខាលើកិច្ចសន្យារហូតដល់ឆ្នាំ 2023 បានក្លាយជាកីឡាករទី 5 ដែលមានតម្លៃខ្លួនខ្ពស់ជាងគេនៅ Spurs ។

Lucas បានចូលរួមជាមួយក្លឹប PSG ក្នុងតម្លៃ 33,5 លានផោនពីក្លឹប Sao Paulo ក្នុងឆ្នាំ 2013  ដោយសារតែការមកដល់របស់កីឡាករ Kylian Mbappe និងមិត្តរួមក្រុមប្រេស៊ីល Neymar ធ្វើអោយ Lucas ជាកីឡាករបម្រុង ជាច្រើនលើកច្រើនសារក៏ធ្វើអោយគាត់សម្រេចចាក់ចេញតែម្ដង គាត់បានបង្ហាញខ្លួនត្រឹមតែ 6 ប្រកួតប៉ុណ្ណោះនៅក្នុងការប្រកួតទាំងអស់ជាមួយក្លឹបយក្សបារាំង PSG ។

Lucas បានប្រាប់សារព័ត៌មា Spurs TV  ថា: “អ្វីដែលសំខាន់បំផុតគឺការលេង ។ នៅទីនេះខ្ញុំគិតថា វាជាការប្រកួតប្រជែងថ្មីមួយ ដើម្បីបង្ហាញទេពកោសល្យរបស់ខ្ញុំ នឹងគុណភាពរបស់ខ្ញុំ។ “វាក៏ជាក្លឹបដ៏ធំមួយផងដែរ ។ ប្រវត្តិនៃក្លឹបនេះ គឺគួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់ វាជាការរីករាយសម្រាប់ខ្ញុំក្នុងការលេងឱ្យក្រុម Tottenham” ។

ប្រភពពី៖ goal