photo of Ryan Sessegnon
Ryan Sessegnon of Fulham

ក្រុម Tottenham Hotspur ត្រូវបានគេរាយការណ៍ថាកំពុងសម្លឹងមើលខ្សែប្រយុទ្ធ Ryan Sessegnon របស់ក្រុម Fulham ជាអ្នកជំនួសតំណែង Danny Rose នៅរដូវក្តៅខាងមុខនេះ ។

នេះបើយោងតាមលោក  Matt Law នៃសារព័ត៌មាន Daily Telegraph បានឱ្យដឹងថាអនាគតរបស់ Rose នៅ Spurs គឺស្ថិតក្នុងភាពស្រពេចស្រពិលយ៉ាងខ្លាំង ក្រោយពីលោកបានរិះគន់ក្លឹ​បនេះក្នុងកិច្ចសម្ភាសន៍ជាមួយ The Sun នៅរដូវក្តៅនេះ ហើយលើសពីនេះទៀតរូបគេតែងតែរងរបួសជាច្រើនលើកក្នុងឆ្នាំ 2017 ។

ទោះបីជាយ៉ាងណាក៏ដោយការចាកចេញរបស់ Rose នឹងទុកជាមោឃៈនៅក្រុមជម្រើសជាតិ ហើយ Tottenham ត្រូវបានគេនិយាយថាបានកំណត់អត្តសញ្ញាណកីឡាករ Sessegnon វ័យ 17 ឆ្នាំជាបុរសម្នាក់ដែលអាចនឹងបំពេញការងាររបស់ Rose បាន ។

photo of Danny Rose
Danny Rose of Tottenham Hotspur

ក្លឹប​បាល់ទាត់ Lawrence Spurs បានកត់សម្គាល់ថាៈ ក្លឹប Fulham កីឡាករ Sessegnon ត្រូវបានគេមើលឃើញថា ជាការបន្ថែមដ៏ល្អឥតខ្ចោះសម្រាប់ក្រុមរបស់ Tottenham ជាពិសេសប្រសិនបើ Rose ចាកចេញ ។

សេចក្តីរាយការណ៍នេះត្រូវបានគេកត់សម្គាល់ថា Sessegnon មានការទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីក្រុម Manchester United, Chelsea និង Liverpool ។ ក្រុម Fulham ត្រូវបានគេនិយាយថាមានតម្លៃដល់ទៅ 30 លានផោន។

ប្រភពពី៖ bleacherreport