photo of Mateo Kovacic
Mateo Kovacic of Real madrid

យោងតាមក្លឹប La Liga បានអោយដឹងថា Tottenham បានធ្វើការដេញថ្លៃទិញខ្សែបម្រើ Mateo Kovacic របស់ក្រុម Real Madrid កាលពីរដូវក្តៅមុន ។

កីឡាករសញ្ជាតិ ក្រូអាត (Croatia) រូបនេះ បានចាប់ផ្តើមលេងពានរង្វាន់ Copa del Rey កាលពីយប់មិញនេះជាមួយនឹងក្លឹប CF Fuenlabrada ហើយលេងបាន 81 នាទីជាការចាប់ផ្តើមដំបូងរបស់គេ ចាប់តាំងពីរបួសយ៉ាងធ្ងន់ធ្ងរ នៅខែកញ្ញា ។

នាយកប្រតិបត្តិក្រុម Real Madrid លោក Jose Angel Sanchez បានបង្ហើបឱ្យដឹងថា ក្លឹបនេះបានទទួលការផ្តល់ជូនជាច្រើនសម្រាប់កីឡាករ Kovacic អាយុ 23 ឆ្នាំនេះ កាលពីរដូវក្ដៅឆ្នាំមុន ប៉ុន្តែបានធ្វើឱ្យពួកគេមានការខកចិត្តយ៉ាងខ្លាំងនៅរដូវការនេះ ។

លោក Sanchez បានប្រាប់កាសែត Sportske Novosti ថា Kovacic មិនមានការលក់ទេ ហើយក៏មិនអាចឲ្យគេដណ្ដើមគាត់ទៅដែរ ។ ប្រសិនបើមានការផ្តល់ជូនណាមួយសម្រាប់គាត់ នៅក្នុងខែមករាយើងនឹងបដិសេធពួកគេ ។ កាលពីរដូវក្តៅមុនមានការផ្តល់ជូនជាច្រើននិងសំណួរអំពីគាត់។

ប្រភពពី៖ teamtalk