photo of Paulo Dybala
កីឡាករ Paulo Dybala

សារព័ត៌មាន Dailymail រាយការណ៍ថា Tottenham បានឈានដល់ការឯកភាពជាមួយ Juventus លើតម្លៃផ្ទេរ Paulo Dybala ក្នុងរង្វង់៧៥លានអឺរ៉ូ (៦៩លានផោន)។ អ្វីដែលត្រូវធ្វើបន្ទាប់គឺការចរចាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយសាមីកីឡាករ និងភ្នាក់ងាររបស់គេ។

photo of Paulo Dybala
Paulo Dybala

កាលពីខែកក្កដាកន្លងទៅ Dailymail បានរាយការណ៍ពិសេសមួយ ដោយអះអាងថា Spurs បានចូលចរចាជាមួយ Juventus អំពីការផ្ទេរខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ២៥ឆ្នាំខាងលើក្នុងតម្លៃឯតទគ្គកម្មថ្មីរបស់ក្លិប ដែលនឹងបំបែកកំណត់ត្រា៦៥លានផោនរបស់ Tanguy Ndombele។

សូមបញ្ជាក់ថា Manchester United ទើបតែបញ្ចប់ការចង់បានរបស់ពួកគេចំពោះ Dybala ដោយសារតែអតីតកីឡាករ Palermo រូបនេះទារប្រាក់សប្ដាហ៍ខ្ពស់ពេក។

photo of Paulo Dybala
Paulo Dybala

ប្រាក់សប្ដាហ៍នេះក៏ប្រហែលជាបញ្ហាសម្រាប់ Spurs ដែរ ដ្បិត Dybala ចង់បានយ៉ាងហោច៣០០,០០០ផោនក្នុងមួយសប្ដាហ៍ ដែលច្រើនជាងប្រធានក្រុមមាន់ខ្នាយមាស Harry Kane ដែលទទួលបាន២៥០,០០០ផោនក្នុងមួយសប្ដាហ៍ដែលនេះជាថ្លៃនឿយហត់ខ្ពស់បំផុតក្នុងក្លិប Spurs។ ទីផ្សារអង់គ្លេសនឹងបិទនៅថ្ងៃព្រហស្បតិ៍ទី៨ខែសីហាឆ្នាំ២០១៩៕