ក្រុមមាន់ខ្នាយមាស Tottenham Hotspur បានទប់ស្មើក្រុមម្ចាស់ផ្ទះ Juventus ដោយលទ្ធផល 2-2 ក្នុងការប្រកួតពានរង្វាន់ UEFA Champions League វគ្គ 16ក្រុមចុងក្រោយ កាលពីយប់មិញនេះ។

photo of Gonzalo Higuaín
Gonzalo Higuaín of Juventus

ជំនួប​នៅ​ទឹកដី​ Juventus Stadium ​ម្ចាស់​ផ្ទះ​បើក​ការ​នាំ​មុខ​រហូត ​2​គ្រាប់​មុន​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ Gonzalo Higuain ទាំង​អស់​នៅ​នាទី​ ទី​2 និង​ 1គ្រាប់​ទៀត​ជា​ការ​ទាត់​បាល់​ពិន័យ​11​ម៉ែត្រ​នៅ​នាទី ទី9 ។ យ៉ាង​ណា​ Harry Kane ញាក់​ដាច់​ Buffon ទាត់​សង​បាន​1​គ្រាប់​វិញ​នៅ​នាទី35​ ធើ្វឲ្យ Spur តាមពីក្រោយ Juventus ក្នុងតង់ទី1 ដោយលទ្ធផល 2-1 ។

លុះ​នៅ​វគ្គ​ទី​ពីរ​នាទី​ 71​ Christian Eriksen បាន​ក្លាយ​ជា​វីរបុរស​ទាត់​ Free Kick បញ្ចូល​ទី​យ៉ាង​ល្អ​ជួយ​ Spurs មាន​សង្ឃឹម​សម្រាប់​ជើង​ក្រោយ​នៅ​ទឹកដី​អង់គ្លេស៕

photo of Harry Kane
Harry Kane of Tottenham Hotspur

ប្រភពពី៖ bbc