ក្រុម Tottenham Hotspur ក្រោមការដឹកនាំរបស់គ្រូបង្វឹកលោក Jose Mourinho កំពុងបើកការចរចារ ផ្ទេរយកខ្សែប្រយុទ្ធ Olivier Giroud មុនពេលទីផ្សារដោះដូរកីឡាករនិងបិទនៅថ្ងៃសុក្រខាងមុខនេះហើយ។ ប្រភពពីគេហទំព័រ Sky Sports បានចុះផ្សាយថាក្រុម Spurs ត្រៀមផ្តល់កិច្ចសន្យាដល់ខ្សែប្រយុទ្ធបារាំងរូបនេះរយៈពេល ១ឆ្នាំកន្លះ ជាមួយទំនុកចិត្តថាពួកគេអាចនាំយក Giroud មកកាន់ទឹកដី London Stadium។

photo of Olivier Giroud
ខ្សែប្រយុទ្ធ Olivier Giroud របស់ Chelsea

Tottenham កំពុងត្រូវការខ្សែប្រយុទ្ធម្នាក់មកបំពេញចន្លោះប្រហោងជួរមុខ បន្ទាប់ពីប្រធានក្រុម Harry Kane និងត្រូវអវត្តមានរយៈពេលយូរ រហូតដល់ខែមេសា ខណៈដែល Giroud ចង់ស្វែងរកការប្រកួតប្រជែងជាមួយក្លឹបថ្មី ទោះបីជា Chelsea ហាក់មិនចង់លក់កីឡារូបនេះទៅកាន់ក្លឹបប្រជែងលីក ដែលមានមូលដ្ឋានរួមទីក្រុងនោះទេ។ ប៉ុន្តែមូលហេតុ Giroud តែមួយគត់គឺដើម្បីបង្កើនឱកាសចូលលេងបានច្រើន ដើម្បីជាប់ជម្រើសជាតិបារាំងដើម្បីចូលរួមក្នុងព្រឹត្តិការណ៏ Euro ឆ្នាំ២០២០។

photo of Olivier Giroud
កីឡាករ Olivier Giroud

ជ័យលាភី World Cup ២០១៨ ធ្លាប់មានការចាប់អារម្មណ៏ពីសំណាក់ក្លឹប Inter Milan ក៏ប៉ុន្តែក្រុមប្រឹក្សាភិបាលក្លឹបយក្សអ៊ីតាលី ជឿជាក់ថាពួកគេបច្ចុប្បន្នកំពុងមានធនធានគ្រប់គ្រាន់ ក្រោយពីនាំយកកីឡាករមកពីក្របខណ្ឌ Premier League ៣រូបគឺ Ashley Young, Victor Moses និង Christian Eriksen មកកាន់ទឹកដី San Siro រួចមក។

photo of Olivier Giroud
Olivier Giroud